សេចក្ដីជូនដំណឹង
▪ ឧបករណ៍សំរាប់ខែកញ្ញា: អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី។ តុលា: ការជាវសំរាប់ប៉មយាម។ វិច្ឆិកា: អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី។ ធ្នូ: អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី។
▪ ប្រធានត្រួតពិនិត្យ ឬក៏អ្នកដែលគាត់បានចាត់តាំង គួរនឹងពិនិត្យមើលបញ្ជីគណនីក្រុមជំនុំនៅថ្ងៃទី១ ខែកញ្ញា ឬក៏ធ្វើនៅពេលក្រោយឲ្យបានឆាប់ជាទីបំផុត។ សូមប្រកាសសេចក្ដីជូនដំណឹងនេះប្រាប់ក្រុមជំនុំពេលដែលរឿងទាំងនេះធ្វើបានហើយ។
▪ អ្នកចាស់ទុំបានត្រូវរំឭកឲ្យធ្វើតាមសេចក្ដីបង្គាប់នៅទំព័រ ២១-៣ នៃទស្សនាវដ្ដី ប៉មយាម ១៥ មេសា ១៩៩១ ចំពោះបុគ្គលដែលបានត្រូវបណ្ដាច់មិត្តភាព ឬបុគ្គលដែលបានដកខ្លួនចេញ ជាអ្នកដែលប្រហែលមានចិត្តទទួលមិត្តភាពវិញ។
▪ ពួកអ្នកដែលនៅតាមក្រុមជំនុំ ត្រូវផ្ញើការជាវថ្មីឬចាស់ទាំងអស់សំរាប់ទស្សនាវដ្ដីប៉មយាម និងភ្ញាក់រឭក! រួមបញ្ចូលការជាវផ្ទាល់ខ្លួនតាមក្រុមជំនុំ។
▪ សមាគមមិនបំពេញសេចក្ដីស្នើសុំឧបករណ៍ផ្សាយរបស់បុគ្គលម្នាក់ៗទេ។ អ្នកប្រធានត្រួតពិនិត្យគួររៀបចំសេចក្ដីជូនដំណឹងក្នុងខែនិមួយៗ មុនពេលក្រុមជំនុំផ្ញើសេចក្ដីស្នើសុំឧបករណ៍រាល់ខែពីសមាគម ដើម្បីឲ្យអ្នកណាដែលចង់បានប្រកាសនវត្ថុផ្ទាល់ខ្លួន អាចប្រាប់បងប្រុសដែលមើលខុសត្រូវខាងប្រកាសនវត្ថុនោះ។ សូមចាំទុកថា តើប្រកាសនវត្ថុមួយណាដែលស្នើសុំជាពិសេស។
▪ មានប្រកាសនវត្ថុថ្មីៗ:
តើមានអ្នកបង្កើតពិតជាស្រឡាញ់មនុស្សយើងមែនឬ?—ភាសាចិន ភាសាចិន (ដែលធ្វើឲ្យបានស្រួល) ភាសាអង់គ្លេស ភាសាបារាំង ភាសាក្រិក ភាសាអ៊ីតាលី ភាសាកូរ៉េ ភាសាព័រទុយហ្គាល់ ភាសាអេស្បាញ ភាសាវៀតណាម។
តើយើងទៅជាដូចម្ដេចពេលដែលយើងស្លាប់?—ភាសាចិន ភាសាចិន (ដែលធ្វើឲ្យបានស្រួល) ភាសាអង់គ្លេស ភាសាបារាំង ភាសាក្រិក ភាសាអ៊ីតាលី ភាសាកូរ៉េ ភាសាព័រទុយហ្គាល់ ភាសាអេស្បាញ ភាសាវៀតណាម