ផលប្រយោជន៍ពីមហាសន្និបាត៖ «ផ្លូវរបស់ព្រះខាងឯជីវិត»
១ នៅក្នុងប្រទេសជាច្រើន នោះមហាសន្និបាតតាមតំបន់និងមហាសន្និបាតអន្តរជាតិនៅឆ្នាំ១៩៩៨ ដែលមានផ្ទៃរឿង«ផ្លូវរបស់ព្រះខាងឯជីវិត» បានត្រូវចប់ក្នុងកំឡុងខែកន្លងទៅនេះហើយ។ បងប្អូនទាំងឡាយបានសប្បាយយ៉ាងខ្លាំងនឹងអាហារខាងវិញ្ញាណយ៉ាងវិសេសវិសាល ដែលបានទទួលពីកិច្ចប្រជុំដ៏អស្ចារ្យទាំងនោះ។
២ លក្ខណៈអន្តរជាតិនៃមហាសន្និបាតនៅឆ្នាំនេះ គឺពិតជានាំឲ្យរំភើបចិត្តមែន។ ពួកសាសនទូតនិងគណៈប្រតិភូឯទៀតពីបរទេស ក៏មានវត្តមាននៅកន្លែងជាច្រើនដែរ។ សូម្បីនៅកន្លែងណាខ្លះដែលឥតមានគណៈប្រតិភូពីបរទេសក៏ដោយ នោះគ្រប់គ្នាបានស្ដាប់បទពិសោធន៍ដ៏ល្អៗ នៅរសៀលថ្ងៃសុក្រ តាមអត្ថាធិប្បាយដែលមានប្រធាន«កិច្ចបំរើជាសាសនទូត»។ ជាប្រចាំថ្ងៃនោះ «សេចក្ដីរាយការណ៍អំពីកិច្ចការច្រូត»ពីជុំវិញផែនដី ជាអ្វីដ៏គួរឲ្យលើកទឹកចិត្តជាទីបំផុត។
៣ ប្រកាសនវត្ថុថ្មីដ៏ល្អអស្ចារ្យ: ការអធិប្បាយចុងក្រោយគេនៅថ្ងៃសុក្រ គឺទាក់ទងសំនួរដែលមនុស្សជាច្រើននាក់ ដែលឥតដឹងអំពីសេចក្ដីពិតបានសួរថា៖ «តើមានជីវិតក្រោយពីស្លាប់ឬទេ»? ការអធិប្បាយដ៏ចាប់អារម្មណ៍បំផុតនេះបានបញ្ចប់ ដោយបញ្ចេញសៀវភៅស្តើងថ្មីមួយ តើមានអ្វីកើតឡើងដល់យើងពេលយើងស្លាប់ទៅ? សៀវភៅស្តើងនេះប្រាកដជានឹងមានតម្លៃណាស់ ក្នុងការជួយមនុស្សឲ្យឃើញនូវសេចក្ដីពិតអំពីស្ថានភាពនៃមនុស្សស្លាប់ ហើយក្នុងការជួយសម្រាលទុក្ខពួកអ្នកកាន់ទុក្ខ ដោយប្រាប់នូវសេចក្ដីសង្ឃឹមអំពីដំណើររស់ឡើងវិញ។
៤ កម្មវិធីនៅរសៀលថ្ងៃសៅរ៍ បានបញ្ចប់ជាមួយនឹងការអធិប្បាយ «ព្រះអាទិទេព—បុគ្គលិកលក្ខណៈនិងផ្លូវរបស់ទ្រង់»។ ការអធិប្បាយនេះបាននាំបងប្អូនយើងឲ្យសន្និដ្ឋានយ៉ាងសមហេតុផលថា ច្បាស់ជាមានព្រះអាទិទេពមួយអង្គមែន។ ដើម្បីជួយយើងឲ្យជួយអ្នកឯទៀតអបអរនឹងហេតុការណ៍ពិតនេះ នោះសៀវភៅតើមានព្រះអាទិទេពដែលយកចិត្តទុកដាក់នឹងអ្នកឬទេ? បានត្រូវបង្ហាញចេញមក។ ថ្វីបើសៀវភៅនេះនឹងធ្វើឲ្យកើនឡើង នូវជំនឿរបស់យើងលើព្រះយេហូវ៉ា ហើយនិងការអបអរចំពោះបុគ្គលិកលក្ខណៈនិងផ្លូវរបស់ទ្រង់ក្ដី តែសៀវភៅនេះបានគ្រោងសរសេរជាពិសេសសំរាប់អស់អ្នក ដែលប្រហែលជាមិនជឿលើព្រះសោះ ទោះជាបានទទួលការអប់រំដ៏ប្រសើរខាងលោកីយ៍ក៏ដោយ។
៥ ការសម្រេចចិត្តយ៉ាងស្មោះ: សុន្ទរកថាចុងក្រោយគេនៅឯមហាសន្និបាតនេះ បានបញ្ជាក់ពីការចាំបាច់ឲ្យយើងគ្រប់គ្នា «ខំបន្តដើរតាមផ្លូវរបស់ព្រះយេហូវ៉ា»។ ជាការសមហេតុផលមែន ក្នុងការធ្វើសេចក្ដីសម្រេចចិត្តជាសាធារណៈ អំពីការប្ដេជ្ញារបស់យើងរៀងៗខ្លួន ឲ្យកាន់តាម និងគាំទ្រ ហើយផ្សាយអំពីភាពខ្ពង់ខ្ពស់នៃផ្លូវរបស់ព្រះខាងឯជីវិត! (អេសាយ ៣០:២១) យើងបានទទួលការលើកទឹកចិត្តខាងវិញ្ញាណដ៏ល្អអ្វីម្ល៉េះហ្ន៎ ដោយទៅឯមហាសន្និបាត៖«ផ្លូវរបស់ព្រះខាងឯជីវិត»!