សេចក្ដីជូនដំណឹង
▪ ឧបករណ៍ផ្សាយសំរាប់ខែសីហា: សៀវភៅស្តើងណាដែលមាន៣២ទំព័រអាចយកមកប្រើបានដូចជា៖ តើព្រះពិតជាស្រឡាញ់មនុស្សយើងមែនឬ? ចូរសប្បាយនឹងជីវិតនៅលើផែនដីជានិរន្តរ៍! «មើល! អញធ្វើទាំងអស់ឡើងជាថ្មី» រដ្ឋាភិបាលដែលនឹងនាំមកនូវទីមនោរម និងតើអ្វីជាគោលបំណងនៃជីវិត? តើអ្នកអាចរកឃើញយ៉ាងដូចម្ដេច? សៀវភៅស្តើងវិញ្ញាណនៃមនុស្សស្លាប់ តើគេអាចជួយអ្នកឬក៏ធ្វើទុក្ខដល់អ្នក? តើពិតជាមានវិញ្ញាណនៃមនុស្សស្លាប់មែនឬ? នោះអាចផ្ដល់ឲ្យនៅពេលដែលសមគួរ។ កញ្ញា: ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច។ តុលា: ស្នើជាវទស្សនាវដ្ដីប៉មយាម និង ភ្ញាក់រឭក! វិច្ឆិកា: តើព្រះតម្រូវអ្វីពីយើង? ឬក៏ ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច។
▪ នៅក្នុងគ្រប់សហគមន៍ នៅពេលផ្សេងៗក្នុងកំឡុងឆ្នាំ នោះគឺមានវិស្សមកាលក្នុងលោកីយ៍ ដែលអនុញ្ញាតឲ្យកូនក្មេងសំរាកពីសាលារៀន ហើយពួកនិយោជិតក៏មានពេលសំរាកពីការងារដែរ។ នេះគឺជាឱកាសដ៏ល្អប្រសើរសំរាប់ឲ្យក្រុមជំនុំមានការចូលរួមក្នុងកិច្ចបំរើផ្សាយបានកាន់តែច្រើនឡើងទៀត។ ពួកអ្នកចាស់ទុំគួរតែគ្រោងទុកជាមុនសំរាប់គ្រាទាំងនេះ ហើយប្រាប់ក្រុមទុកជាមុនស្តីអំពីការរៀបចំនេះ ដែលបានរៀបចំឡើងសំរាប់ការធ្វើបន្ទាល់ជាអ្នកកក្រុមក្នុងកំឡុងវិស្សមកាលនេះ។