សេចក្ដីជូនដំណឹង
◼ ឧបករណ៍ផ្សាយសំរាប់ខែវិច្ឆិកា: តើព្រះតម្រូវអ្វីពីយើង? ឬក៏ ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច។ ធ្នូ: ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច។ មករា: សៀវភៅណាដែលមាន ១៩២ទំព័រ ហើយបានត្រូវបោះពុម្ពមុនឆ្នាំ១៩៨៦ ដែលក្រុមជំនុំប្រហែលជានៅមាន។ ក្រុមជំនុំណាដែលគ្មានសៀវភៅបែបនោះ អាចស្នើផ្ដល់សៀវភៅអ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី។
◼ ក្រុមជំនុំទាំងឡាយគួរចាប់ផ្ដើមស្នើសុំសៀវភៅប្រចាំឆ្នាំនៃពួកស្មរបន្ទាល់ព្រះយេហូវ៉ា សំរាប់ឆ្នាំ២០០០ ជាមួយនឹងការស្នើសុំប្រកាសនវត្ថុសំរាប់ខែវិច្ឆិកា។ សៀវភៅប្រចាំឆ្នាំនឹងមានជាភាសាអារ៉ាប់ ចិន ក្រូអាស៊ី ឆេកូ ដាណឺម៉ាក ហូឡង់ អង់គ្លេស ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ក្រិក ហុងគ្រី អ៊ីតាលី ជប៉ុន កូរ៉េ ណ័រវ៉ែស្សប៉ូឡូញ ព័រទុយហ្គេ រ៉ូម៉ានី រុស្ស៊ី ស៊ើព្យា ស្លូវ៉ាក អេស្បាញ៉ុល និងស៊ុយអែត។ ទាល់តែសៀវភៅប្រចាំឆ្នាំអាចត្រូវទទួលបាន និងត្រូវដឹកជញ្ជូនរួចហើយនោះ នឹងមានពាក្យ«រង់ចាំ»លេចមកលើបញ្ជីវត្ថុជញ្ជូននៃក្រុមជំនុំ។ សៀវភៅប្រចាំឆ្នាំគឺជាសៀវភៅសំណូមពិសេស។
◼ ចាប់ពីសប្ដាហ៍ដែលចាប់ផ្ដើមថ្ងៃទី២៩ ខែវិច្ឆកា ឆ្នាំ១៩៩៩ សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំនឹងត្រូវពិចារណានៅក្នុងការសិក្សាសៀវភៅតាមក្រុមជំនុំ។ ឯកសារកិច្ចបំរើព្រះរាជាណាចក្រយើងច្បាប់នេះ មានកាលវិភាគគ្រប់សំរាប់ការសិក្សា។ អ្នកអាចថតចម្លងនេះហើយដាក់ក្នុងសៀវភៅរបស់អ្នកផ្ទាល់ ដើម្បីឲ្យស្រួលមើល។