សេចក្ដីជូនដំណឹង
▪ ឧបករណ៍ផ្សាយសំរាប់ខែ កុម្ភៈ: ព្រះគម្ពីរ—បន្ទូលនៃព្រះឬក៏ពាក្យសំដីនៃមនុស្ស? មីនា: ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច។ នឹងមានការខិតខំជាពិសេសដើម្បីចាប់ផ្ដើមការសិក្សាព្រះគម្ពីរតាមផ្ទះ។ មេសានិងឧសភា: ទស្សនាវដ្ដីប៉មយាម ច្បាប់និមួយៗ។ ទុកសៀវភៅស្តើងតម្រូវនៅខ្លួនសំរាប់អស់អ្នកណាដែលចាប់អារម្មណ៍ ហើយខិតខំចាប់ផ្ដើមការសិក្សាព្រះគម្ពីរតាមផ្ទះ។
▪ ស្មៀននិងអ្នកត្រួតពិនិត្យកិច្ចបំរើគួរពិនិត្យមើលសកម្មភាពរបស់អ្នកត្រួសត្រាយពេញពេល។ បើសិនជាអ្នកត្រួសត្រាយណា មានការពិបាកក្នុងការបំពេញតម្រូវការម៉ោង នោះអ្នកចាស់ទុំគួររៀបចំជំនួយសំរាប់ជួយ។ សំរាប់យោបល់ សូមសើរើនូវសំបុត្រប្រចាំឆ្នាំពីសមាគម លេខ២០១ ពីថ្ងៃទី១ ខែតុលា។ សូមមើលផងដែរវគ្គ១២-២០ ក្នុងសន្លឹកបន្ថែមនៃកិច្ចបំរើព្រះរាជាណាចក្រយើង។ (ភាសាអង់គ្លេស)