ការសរសេរសើរើឡើងវិញខាងសាលាកិច្ចបំរើព្រះធិបតេយ្យ
ការសើរើឡើងវិញដោយមិនមើលសៀវភៅ ហើយទាក់ទងពត៌មានដែលបានរៀនតាមរយៈសុន្ទរកថាសាលាកិច្ចបំរើព្រះធិបតេយ្យ ក្នុងកំឡុងសប្ដាហ៍ពីថ្ងៃទី៣ខែមករា ដល់ថ្ងៃទី១៧ខែមេសា ឆ្នាំ២០០០។ សូមកត់លើក្រដាសមួយសន្លឹកផ្សេង នូវចំលើយចំពោះសំនួរទាំងប៉ុន្មានដែលអ្នកអាចឆ្លើយបាន ក្នុងកំណត់ពេលនោះ។
[សូមកត់សម្គាល់៖ ក្នុងកំឡុងពេលសរសេរសើរើឡើងវិញនេះ មានតែព្រះគម្ពីរទេដែលអាចយកមកប្រើ ដើម្បីនឹងឆ្លើយសំនួរនានា។ ឯកសារយោងដែលមានបន្ទាប់ពីសំនួរនិមួយៗ នោះសំរាប់ឲ្យអ្នកស្រាវជ្រាវផ្ទាល់ខ្លួន។ ប្រហែលជាមិនមានទំព័រនិងវគ្គលេខទាំងអស់ទេ កាលដែលសំដៅទៅលើទស្សនាវដ្ដីប៉មយាម។]
សូមឆ្លើយសេចក្ដីថ្លែងនិមួយៗជាបន្តបន្ទាប់នេះ ពិតឬមិនពិត:
១. ព្រះគម្ពីរប្រហែលជាសៀវភៅមួយដែលមានអានុភាពច្រើនជាងគេក្នុងប្រវត្ដិសាស្ត្រមនុស្ស។ [gm ទំព័រ៨ វគ្គ៨]
២. ដោយគ្រាន់តែមានហិបនៃកិច្ចព្រមព្រៀងនៅជាមួយ នោះមិនបានធានាឲ្យជោគជ័យចំពោះពួកអ៊ីស្រាអែលទេ។ ប្រសិទ្ធិពរពីព្រះយេហូវ៉ាបានពឹងពាក់ទៅលើជំហរខាងវិញ្ញាណ និងការស្ដាប់បង្គាប់ដោយចិត្តស្មោះនៃពួកអ្នកដែលបានរក្សាទុកហិបនោះ។ (យ៉ូស្វេ ជំពូកទី៧) [អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល it-១ ទំព័រ១៦៧ វគ្គ២]
៣. សព្វថ្ងៃនេះយើងបានត្រូវចិញ្ចឹមខាងវិញ្ញាណ ដោយគ្រាន់តែអានពាក្យបន្ទូលរបស់ព្រះយេហូវ៉ា។ (ចោទិយកថា ៨:៣) [អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៨៥ ១៥/៦ ទំព័រ១៧ វគ្គ១៥, ១៧]
៤. គោលការណ៍ដែលបានត្រូវបញ្ជាក់ដោយក្រិត្យវិន័យម៉ូសេនៅចោទិយកថា ២៣:២០ នោះបង្ហាញថាជាការឥតមានសេចក្ដីស្រឡាញ់ទេ បើគ្រីស្ទានម្នាក់គិតការប្រាក់ពេលដែលឲ្យគេខ្ចីលុយនោះ។ [អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល it-១ ទំព័រ១២១២ វគ្គ៥; it-២ ទំព័រ២៥៩ វគ្គ១១; wE៨៦ ១៥/១០ ទំព័រ១២ វគ្គ៩]
៥. ប្រវត្ដិសាស្ត្រនៃពិភពគ្រីស្ទសាសនាមិនគាំទ្រការអះអាងនៃព្រះគម្ពីរ ថាជាព្រះបន្ទូលនៃព្រះទេ។ [gm ទំព័រ៣៥ វគ្គ២៣]
៦. តាមធម្មតា បុរាណវត្ថុវិទ្យាមិនដែលគាំទ្រភាពត្រឹមត្រូវខាងប្រវត្ដិសាស្ត្រនៃរឿងក្នុងព្រះគម្ពីរទេ។ [gm ទំព័រ៤៨ វគ្គ២២]
៧. សៀវភៅយ៉ូស្វេគ្មានសេចក្ដីណាដ៏ចាំបាច់ ដែលទាក់ទងរបាយការណ៍ដែលសំដៅលើការបណ្ដុះពូជខាងព្រះរាជាណាចក្រទេ។ [si ទំព័រ៤៦ វគ្គ២៤]
៨. សៀវភៅពួកចៅហ្វាយជារបាយការណ៍មួយអំពីបុរសខ្លះដែលបានត្រូវជ្រើសរើសហើយតែងតាំងដោយពួកអ៊ីស្រាអែល ដើម្បីនឹងគ្រប់គ្រងលើសាសន៍នោះ មុននឹងគ្រាមានស្តេចនៅឡើយ។ [si ទំព័រ៤៦ វគ្គ២]
៩. សំណូមពររបស់គេឌាន ដូចបានពណ៌នានៅសៀវភៅពួកចៅហ្វាយ ៦:៣៧-៣៩ នោះបង្ហាញថាគាត់បានប្រយ័ត្នប្រយែងហើយសង្ស័យយ៉ាងហួសហេតុ។ [អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៨៨ ១/៤ ទំព័រ៣០ វគ្គ៦]
១០. បទគម្ពីរគ្រីស្ទានភាសាក្រិក បានត្រូវគេសរសេរចប់មុនចុងសតវត្សទីមួយ។ [gm ទំព័រ៥៧ វគ្គ៤]
សូមឆ្លើយសំនួរនានាដូចតទៅនេះ:
១១. តើហេតុអ្វីក៏ជាការសំខាន់ដែលបន្ទូលរបស់ព្រះយេហូវ៉ាត្រូវបានចារជាប់ក្នុងចិត្តរបស់ឪពុកម្ដាយទាំងឡាយនោះ? (ចោទិយកថា ៦:៥, ៦) [អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៩៨ ១/៦ ទំព័រ២០ វគ្គ៤; kl ទំព័រ១៤៦ វគ្គ១៧]
១២. តើមេគ្រួសារអាចអនុវត្តយ៉ាងណា នូវគោលការណ៍ដែលបានកត់ទុកនៅចោទិយកថា ១១:១៨, ១៩? [អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល fy ទំព័រ៧០ វគ្គ១៤; rq ទំព័រ១៦ វគ្គ៥]
១៣. ដោយព្រោះឯកសារដើមបានត្រូវសរសេរលើក្រដាស ផែបផាយរ៉ុស ឬលើស្បែកសត្វ តើព្រះគម្ពីរបានត្រូវរក្សាទុកយ៉ាងដូចម្ដេច? [gm ទំព័រ១៧ វគ្គ១០]
១៤. សូមរៀបរាប់ពីការគំរាមកំហែងបីយ៉ាង ដែលបានកំហែងយ៉ាងខ្លាំងនឹងភាពគង់វង្សនៃព្រះគម្ពីរ។ [gm ទំព័រ១៤-១៦ វគ្គ៤-៨]
១៥. តើយ៉ូស្វេនិងគេឌានបានបង្ហាញយ៉ាងណា នូវការគោរពដ៏ខ្លាំងចំពោះក្រិត្យវិន័យរបស់ព្រះ? (ចោទិយកថា ២០:៨, ១៥-១៨) [si ទំព័រ៤១ វគ្គ៣២]
១៦. តើព្រឹត្ដិការណ៍ដែលបានពណ៌នានៅយ៉ូស្វេ ១០:១០-១៤ គឺស្មើយ៉ាងណានឹងអ្វីដែលយើងទន្ទឹងចាំកើតឡើងនៅឯអើម៉ាគេដូននោះ? [អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៨៦ ១៥/១២ ទំព័រ២៣ វគ្គ១២ ដល់ទំព័រ២៤ វគ្គ១៤]
១៧. តើពិភពគ្រីស្ទសាសនា បានចាប់ផ្ដើមមានឡើងនៅពេលណាទៅ? [gm ទំព័រ២៧ វគ្គ៥, ៦]
១៨. សមស្របនឹងយ៉ូស្វេ ២០:៤ តើតាមរបៀបណាដែលមនុស្សម្នាក់អាចរត់ចូលទៅក្នុងទីក្រុងពំនាក់ជាអត្ថបដិរូប? [អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៨៦ ១៥/១២ ទំព័រ២៤ វគ្គ១៦; wCB៩៦ ១/២ ទំព័រ២៧ វគ្គ១០]
១៩. តើសៀវភៅពួកចៅហ្វាយ ៥:៣១បញ្ជាក់យ៉ាងណា ថាជ័យជំនះរបស់ចៅហ្វាយបារ៉ាកលើពលទ័ពដែលខ្លាំងជាងរបស់ស៊ីសេរ៉ានៅឯស្ទឹងគីសុន នោះមានន័យដ៏សំខាន់សំរាប់បច្ចុប្បន្នយើងនេះ? [អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៨៦ ១៥/២ ទំព័រ២១ វគ្គ៤]
២០. តើយើងអាចបង្ហាញនូវការគោរពយ៉ាងណា ចំពោះគោលការណ៍ពីប្រយោគ«គេក៏ឈរនឹង នៅត្រង់កន្លែងគេរៀងខ្លួន» ដូចបានកត់ទុកនៅសៀវភៅពួកចៅហ្វាយ ៧:២១? [អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៨២ ១/៦ ទំព័រ២៥ វគ្គ១៧]
សូមរកពាក្យឬក៏ឃ្លាណាដែលត្រូវការ ដើម្បីបំពេញសេចក្ដីថ្លែងនិមួយៗជាបន្តបន្ទាប់នេះ:
២១. ព្រះគម្ពីរជាសៀវភៅដែលបានត្រូវគេបកប្រែជាង_________________________ ភាសា ហើយជាសៀវភៅដែលបានត្រូវ _________________________ ច្រើនជាងគេ។ [gm ទំព័រ៧ វគ្គ៧]
២២. _________________________ នៃពិភពគ្រីស្ទសាសនា មិនមែនតំណាង _________________________ ដែលសំអាងលើព្រះគម្ពីរនោះឡើយ។ [gm ទំព័រ៣៥ វគ្គ២៣]
២៣. ឈ្មោះយ៉ូស្វេមានន័យថា _________________________ ហើយគាត់ជាគំរូទាយទុកពី _________________________។ [si ទំព័រ៤២ វគ្គ៥]
២៤. សមស្របនឹងពាក្យប្រៀបប្រដូចរបស់ព្រះយេស៊ូនៅឯសៀវភៅម៉ាថាយ ៧:២៤-២៧ នោះឪពុកម្ដាយដែលចេះវិនិច្ឆ័យ ក៏អាចជួយកូនរបស់ខ្លួនទប់ទល់នឹងការបង្ខិតបង្ខំដែលប្រៀបដូចជាព្យុះសង្ឃរា ដោយប្រទានឲ្យគេនូវ _________________________ ដែលនឹងជួយឲ្យគេរក្សាបាន _________________________។ [wE៩៨ ១៥/២ ទំព័រ៩ វគ្គ១]
២៥. រឿងប្រវត្ដិសាស្ត្រនៅក្នុងសៀវភៅពួកចៅហ្វាយ នោះទាក់ទងពីគ្រាមរណភាពលោក _________________________ រហូតដល់ជំនាន់លោក _________________________ ដែលមានរយៈពេលប្រមាណ _________________________ ឆ្នាំ។ [si ទំព័រ៤៧ វគ្គ៥]
សូមរើសរកចំលើយមួយណាដែលត្រឹមត្រូវ ក្នុងសេចក្ដីថ្លែងនិមួយៗជាបន្តបន្ទាប់នេះ:
២៦. ការចាត់ចែងឥឡូវ ដើម្បីប្រគល់កម្មសិទ្ធិរបស់ខ្លួនឲ្យគេក្រោយពីខ្លួនស្លាប់ទៅ នោះហើយជា (រឿងក្រុមជំនុំ; រឿងផ្ទាល់ខ្លួន; តម្រូវការមួយសំរាប់ពួកគ្រីស្ទាន)។ (កាឡាទី ៦:៥) [wE៩៨ ១៥/១ ទំព័រ១៩ វគ្គ៦]
២៧. ពួកនិស្សិតសាសន៍ហេព្រើរដែលមានមុខតំណែងថែរក្សាគម្ពីរដើម នោះគឺជាពួក (ផារិស៊ី ; សូភេរីម; សាឌូស៊ី)។ [gm ទំព័រ១៨ វគ្គ១២]
២៨. សៀវភៅទាំង៦៦ក្បាលក្នុងព្រះគម្ពីរ នោះបានត្រូវសរសេរក្នុងកំឡុងពេល (៣.៥០០ឆ្នាំ; ២.០០០ឆ្នាំ; ១.៦០០ឆ្នាំ)។ [gm ទំព័រ១២ វគ្គ១]
២៩. ដោយព្រោះព្រះបានយល់ព្រមនឹងផ្លូវរបស់នាងរ៉ាហាប នោះពាក្យនាងប្រាប់ដល់ពួកបុរសនៃទីក្រុងយេរីខូ ដែលបានដេញតាមពួកឈ្លបសាសន៍អ៊ីស្រាអែលក៏បង្ហាញថា (ការភូតភរឬក៏អត់ ជាការសម្រេចចិត្តខ្លួនឯង; មនុស្សម្នាក់មិនត្រូវបានបង្ខំឲ្យប្រាប់ពត៌មានពិតដល់ពួកអ្នកមិនគួរនឹងទទួលនោះទេ; នាងមិនទាន់បានផ្លាស់ប្រែទាំងស្រុងពីផ្លូវរបស់លោកីយ៍ទេ)។ (យ៉ូស្វេ ២:៣-៥; ប្រៀបមើលរ៉ូម ១៤:៤) [អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៩៣ ១៥/១២ ទំព័រ២៥ វគ្គ១]
៣០. អ្វីដែលព្រះយេស៊ូបានធ្វើដើម្បីបង្ហាញមេរៀនឲ្យ ដែលបានរាយការណ៍នៅសៀវភៅយ៉ូហាន ១៣:៥ នោះបញ្ជាក់នូវគុណសម្បត្ដិមួយជា (សេចក្ដីសប្បុរស; ចិត្តអាណិតអាសូរ; ចិត្តរាបទាប) ដែលជំរុញឲ្យមនុស្សម្នាក់ចេះធ្វើការទាបថោកជំនួសអ្នកដទៃ។ [wCB៩៨ ១/៦ ទំព័រ៧ វគ្គ៥]
សូមរកផ្ទឹមបទគម្ពីរនានា ជាមួយនឹងសេចក្ដីនិមួយៗដូចតទៅ:
ចោទិយកថា ៧:៣, ៤; ១៧:៧; ២៥:១១, ១២; ២៨:៣; យ៉ូហាន ១៧:១៧
៣១. ទស្សនៈដ៏ខ្ពង់ខ្ពស់នៃព្រះអាទិទេពចំពោះសរីរាង្គបន្តពូជ នោះគួរនឹងមានឥទ្ធិពលលើការសម្រេចចិត្តដែលគ្រីស្ទានម្នាក់សម្រេចជាវិធីសមរម្យខាងការពន្យារកំណើត។ [អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៩៩ ១៥/៦ ទំព័រ២៨ វគ្គ ១-៤]
៣២. ដែលពួកអ្នកសរសេរព្រះគម្ពីរបានលាតត្រដាងទាំងភាពខ្សោយនិងភាពខ្លាំងរបស់ខ្លួន នោះជួយគាំទ្រសេចក្ដីដែលថា បទគម្ពីរភាសាហេព្រើរគឺពិតត្រឹមត្រូវនិងគួរជឿបាន។ [gm ទំព័រ៥៣ វគ្គ៣៤]
៣៣. ការស្ដាប់តាមសេចក្ដីព្រមានក្នុងព្រះគម្ពីរ នោះជួយឲ្យយើងរួចពីលទ្ធផលដ៏ឈឺចាប់ដែលច្រើនតែមាន ពេលដែលគ្រីស្ទានម្នាក់រៀបការជាមួយនឹងអ្នកមិនជឿ។ [អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៨៩ ១/១១ ទំព័រ២០ វគ្គ១១]
៣៤. ការទទួលពរពីព្រះ មិនស្រេចទៅលើទីណាដែលយើងរស់នៅឬបំរើទ្រង់ ឬក៏លើកិច្ចការណាដែលយើងមានក្នុងកិច្ចបំរើព្រះនោះទេ។ [អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wCB៩៦ ១/៩ ទំព័រ២២ វគ្គ១៥]
៣៥. ជាមូលដ្ឋានសំរាប់ពាក្យណែនាំរបស់ប៉ុលនៅឯសៀវភៅកូរិនថូសទី១ ជំពូកទី៥ ស្តីអំពីការបណ្ដាច់មិត្តភាព នោះគាត់ស្រង់ពាក្យចេញពីក្រិត្យវិន័យរបស់ព្រះយេហូវ៉ា។ [អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល si ទំព័រ២១៣ វគ្គ២៤]