សេចក្ដីជូនដំណឹង
▪ ឧបករណ៍ផ្សាយសំរាប់ខែមិថុនា: តើព្រះតម្រូវអ្វីពីយើង? ផ្ដោតអារម្មណ៍ទៅលើការចាប់ផ្ដើមការសិក្សាព្រះគម្ពីរតាមផ្ទះ។ កក្កដានិងសីហា: សៀវភៅស្តើងណាជាបន្តបន្ទាប់នេះដែលមាន៣២ទំព័រ អាចផ្ដល់ទៅបានដូចជា: តើព្រះពិតជាស្រឡាញ់មនុស្សយើងមែនឬ? ចូរសប្បាយនឹងជីវិតនៅលើផែនដីជានិរន្តរ៍ រដ្ឋាភិបាលដែលនឹងនាំមកនូវទីមនោរម្យ និង តើអ្វីជាគោលបំណងនៃជីវិត? តើអ្នកអាចរកឃើញយ៉ាងដូចម្ដេច? សៀវភៅស្តើង វិញ្ញាណនៃមនុស្សស្លាប់ តើគេអាចជួយអ្នកឬក៏ធ្វើទុក្ខដល់អ្នក? តើពិតជាមានវិញ្ញាណនៃមនុស្សស្លាប់មែនឬ? អាចត្រូវផ្ដល់ឲ្យនៅពេលដែលសមគួរ។ កញ្ញា: ព្រះគម្ពីរ—បន្ទូលនៃព្រះឬក៏ពាក្យសំដីនៃមនុស្ស?
▪ ចាប់ផ្ដើមពីច្បាប់ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០០០ ទស្សនាវដ្ដីនោះអាចត្រូវទទួលជាភាសាមីសូ មួយខែមួយដង។
▪ ចាប់ផ្ដើមពីច្បាប់ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០០ ទស្សនាវដ្ដីនោះអាចត្រូវទទួលជាភាសាអាមេនីខាងកើត មួយខែពីរដង។