សេចក្ដីជូនដំណឹង
◼ ឧបករណ៍ផ្សាយសំរាប់ខែវិច្ឆិកា: ការចែកជូនដំណឹងព្រះរាជាណាចក្រ លេខ៣៦ នឹងបន្ត។ ក្រុមជំនុំណាដែលចែកនូវដំណឹងព្រះរាជាណាចក្រ លេខ៣៦ ឲ្យម្ចាស់ផ្ទះនៅគ្រប់ទាំងទីលំនៅតាមតំបន់ផ្សាយរបស់គេហើយ ក៏អាចស្នើជូនសៀវភៅស្តើងតម្រូវ ឬក៏សៀវភៅចំណេះបានដែរ។ បើសិនជាមនុស្សមានសៀវភៅទាំងនេះហើយ ក៏អាចប្រើសៀវភៅរស់នៅជានិរន្តរ៍ ឬក៏សៀវភៅបន្ទូលនៃព្រះវិញ។ ធ្នូ: សៀវភៅចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច។ មករានិងកុម្ភៈ សៀវភៅអ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី។
◼ ក្រោយប្រតិបត្ដិការចែកជូនដំណឹងព្រះរាជាណាចក្របានត្រូវបង្ហើយ នោះក្រុមជំនុំទាំងឡាយដែលនៅមានដំណឹងព្រះរាជាណាចក្រ លេខ៣៦មួយចំនួន ក៏អាចលើកទឹកចិត្តអ្នកផ្សាយឲ្យចែកជូននោះដូចជាខិត្តប័ណ្ណធម្មតា ពីផ្ទះមួយទៅផ្ទះមួយឬក៏នៅឯកន្លែងផ្សេង។ បើសិនជានឹងមានប្រយោជន៍ នោះអ្នកផ្សាយអាចដាក់ទុកមួយនៅឯផ្ទះនិមួយៗដែលម្ចាស់អត់នៅ ដោយយកចិត្តទុកដាក់យ៉ាងណាឲ្យដឹងថា អ្នកដើរកាត់មុខផ្ទះមើលមិនឃើញខិត្តប័ណ្ណនោះទេ។ គួរមានការព្យាយាមចែកខិត្តប័ណ្ណសេសសល់ដែលមានសារៈសំខាន់នេះឲ្យអស់ទៅ។
◼ ប្រធានត្រួតពិនិត្យឬក៏អ្នកណាម្នាក់ដែលគាត់ចាត់តាំង គួរជំរះបញ្ជីគណនីរបស់ក្រុមជំនុំនៅថ្ងៃទី១ ខែធ្នូ ឬក៏ជាប្រញាប់បំផុតដែលអាចធ្វើទៅបានបន្ទាប់ពីថ្ងៃនោះ។ ពេលដែលកិច្ចការនេះបានត្រូវធ្វើហើយ សូមជំរាបក្រុមជំនុំបន្ទាប់ពីសេចក្ដីរាយការណ៍គណនីជាបន្ទាប់ត្រូវអាន។
◼ ក្រុមជំនុំទាំងឡាយគួរចាប់ផ្ដើមស្នើសុំសៀវភៅប្រចាំឆ្នាំ នៃពួកស្មរបន្ទាល់ព្រះយេហូវ៉ា សំរាប់ឆ្នាំ២០០១ ជាមួយនឹងការស្នើសុំប្រកាសវត្ថុសំរាប់ខែវិច្ឆិកា។ សៀវភៅប្រចាំឆ្នាំនឹងមានជាភាសាអាល់បានី អារ៉ាប់ ចិន ចិន(សំរាយ) ក្រូអាស៊ី ឆេកូ ដាណឺម៉ាក ហូឡង់ អង់គ្លេស ហ្វាំងឡង់ បារាំង អាឡឺម៉ង់ ក្រិក ហុងគ្រី អ៊ីតាលី ជប៉ុន កូរ៉េ ប៉ូឡូញ ព័រទុយហ្គេ រ៉ូម៉ានី រុស្ស៊ី ស៊ើបៀ ស្លូវ៉ាគី អេស្បាញ៉ុល និងស៊ុយអែត។ ទាល់តែសៀវភៅប្រចាំឆ្នាំអាចត្រូវទទួលបាន និងត្រូវដឹកជញ្ជូនរួចហើយនោះ នឹងមានពាក្យ«រង់ចាំ»លេចមកលើបញ្ជីវត្ថុជញ្ជូននៃក្រុមជំនុំ។ សៀវភៅប្រចាំឆ្នាំគឺជាសៀវភៅដែលស្នើសុំជាពិសេស។
◼ ចាប់ផ្ដើមពីសប្ដាហ៍ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០០១ សៀវភោអ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី នឹងត្រូវសិក្សានៅឯការសិក្សាសៀវភៅតាមក្រុមជំនុំ។ ឯកសារកិច្ចបំរើព្រះរាជាណាចក្រយើង ច្បាប់នេះមានកម្មវិធីសិក្សាដល់ចប់សៀវភៅនោះ។ អ្នកអាចថតចម្លងទុកក្នុងសៀវភៅរបស់អ្នកផ្ទាល់ខ្លួន ដើម្បីអាចយកមើលយ៉ាងស្រួលបាន។