សេចក្ដីជូនដំណឹង
▪ ឧបករណ៍ផ្សាយសំរាប់ខែមីនា: សៀវភៅចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច។ នឹងមានការខំព្យាយាមជាពិសេសដើម្បីចាប់ផ្ដើមការសិក្សាព្រះគម្ពីរតាមផ្ទះ។ មេសានិងឧសភា: ទស្សនាវដ្ដីប៉មយាម។ ពេលដែលត្រឡប់ទៅជួបគេ និងគេបង្ហាញចំណាប់អារម្មណ៍ នោះអាចស្នើផ្ដល់ឲ្យគេជាវបានដែរ។ ស្នើផ្ដល់នូវសៀវភៅចំណេះ ឬក៏សៀវភៅស្តើងតម្រូវ ដោយមានគោលបំណងចង់ចាប់ផ្ដើមការសិក្សាព្រះគម្ពីរតាមផ្ទះ។ មិថុនា: សៀវភៅស្តើងតើព្រះតម្រូវអ្វីពីយើង? ឬសៀវភៅចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច។ ផ្ដោតអារម្មណ៍ទៅលើការចាប់ផ្ដើមការសិក្សាព្រះគម្ពីរតាមផ្ទះ។
▪ អ្នកផ្សាយដែលចង់បំរើជាអ្នកត្រួសត្រាយជំនួយក្នុងកំឡុងខែមេសា គួរតែរៀបចំគម្រោងពីឥឡូវនេះនិងដាក់ពាក្យសុំមុនពេលដែរ។ ការធ្វើដូច្នេះនឹងជួយអ្នកចាស់ទុំរៀបចំកម្មវិធីសំរាប់កិច្ចផ្សាយបំរើ និងរៀបចំឲ្យមានទស្សនាវដ្ដីនិងឧបករណ៍ផ្សាយគ្រប់គ្រាន់។ គួរតែមានសេចក្ដីជូនដំណឹងជំរាបប្រាប់ក្រុមជំនុំពីឈ្មោះអស់អ្នកដែលបានទទួលនូវការយល់ព្រមធ្វើជាអ្នកត្រួសត្រាយជំនួយ។
▪ ពិធីបុណ្យរំឭកនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី៨ ខែមេសា ឆ្នាំ២០០១។ ក្រៅពីការប្រជុំដើម្បីចូលរួមកិច្ចបំរើផ្សាយនោះ នឹងគ្មានប្រជុំណានៅថ្ងៃនោះទេ។ អ្នកចាស់ទុំអាចរៀបចំកម្មវិធីសមត្រឹមត្រូវដើម្បីមានការសិក្សាទស្សនាវដ្ដីប៉មយាមនៅពេលផ្សេងទៀត។
▪ អស់អ្នកណាដែលរួមចំណែកក្រុមជំនុំមួយ គួរផ្ញើប័ណ្ណទាំងអស់សំរាប់ជាវថ្មីឬជាបន្តនូវទស្សនាវដ្ដីប៉មយាម និងភ្ញាក់រឭក! តាមរយៈក្រុមជំនុំ ដោយរួមបញ្ចូលប័ណ្ណជាវសំរាប់ខ្លួនគេផ្ទាល់ដែរ។
▪ សមាគមមិនបំពេញនូវការស្នើសុំប្រកាសនវត្ថុឯកជនរបស់អ្នកផ្សព្វផ្សាយទេ។ ជារៀងរាល់ខែ មុននឹងផ្ញើការស្នើសុំប្រកាសនវត្ថុក្រុមជំនុំប្រចាំខែទៅសមាគម ប្រធានអ្នកត្រួតពិនិត្យគួររៀបចំឲ្យមានសេចក្ដីជូនដំណឹង ដើម្បីឲ្យបងប្អូនណាដែលចង់ទទួលប្រកាសនវត្ថុសំរាប់ខ្លួនគេផ្ទាល់ អាចប្រាប់បងប្រុសដែលទទួលខុសត្រូវប្រកាសនវត្ថុនោះ។ សូមនឹកចាំពីប្រកាសនវត្ថុណាដែលជាការស្នើសុំពិសេស។