បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១២/០១ ទំ. ៧
  • កិច្ចផ្សព្វផ្សាយ រហូតដល់ចុងផែនដី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កិច្ចផ្សព្វផ្សាយ រហូតដល់ចុងផែនដី
  • ២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១២/០១ ទំ. ៧

កិច្ច​ផ្សព្វផ្សាយ រហូត​ដល់​ចុង​ផែនដី

តើ​អ្នក​ណា​ខ្លះ​ប្រហែល​ជា​ចង់​មើល​កាសែត​វីដេអូ រហូត​ដល់​ចុង​ផែនដី ម្ដង​ហើយ​ម្ដង​ទៀត​នោះ? គឺ​អស់​អ្នក​ដែល​មាន​គោល​ដៅ​ចង់​ធ្វើ​ជា​សាសនទូត។ តើ​ហេតុ​អ្វី? គឺ​ដើម្បី​យល់​កាន់​តែ​ច្បាស់​អំពី​សាលា​គីលាត​ខាង​ព្រះ​គម្ពីរ​និង​ប៉មយាម។ កាសែត​វីដេអូ​មួយ​នេះ​បាន​ចេញ​ដំណាល​ពេល​មាន​ខួប​ទី៥០​នៃ​សាលា​ដ៏​ល្អ​ឯក​មួយ​នេះ ដែល​បាន​ប្រារព្ធ​ឡើង​ដើម្បី​ពង្រីក​កិច្ចការ​ផ្សព្វផ្សាយ​«រហូត​ដល់​គ្រប់​ទាំង​ចុង​ផែនដី»។ (ទំនុក. ២២:២៧, ព.ថ.) ការ​មើល​វីដេអូ​មួយ​នេះ​នឹង​ជួយ​អ្នក​យល់​កាន់​តែ​ច្រើន​អំពី​ភាព​ពិសេស​នៃ​កិច្ចការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ ដែល​ជា​កិច្ចការ​ដ៏​សំខាន់​បំផុត ហើយ​នេះ​នឹង​ជួយ​ជំរុញ​ចិត្ត​អ្នក ឲ្យ​ចង់​មាន​សកម្មភាព​ច្រើន​ឡើង​ដែរ។ សូម​ពិចារណា​មើល: (១) មុន​ដើម​ទសវ​ត្ស​ឆ្នាំ​១៩៤០ តើ​អង្គការ​របស់​ព្រះ​យេហូវ៉ា​បាន​យក​ចិត្ត​ទុក​ដាក់​ជា​ចំ​បង​ទៅ​លើ​អ្វី? (កិច្ច. ១:៨) (២) តើ​បទ​ទំនាយ​អ្វី​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ ដែល​កំពុង​តែ​សម្រេច​ក្នុង​កំឡុង​ឆ្នាំ​១៩៤២? ហើយ​តើ​ការ​ផ្ចង់​ចិត្ត​របស់​យើង​នៅ​ពេល​នោះ ខុស​គ្នា​យ៉ាង​ណា​ពី​លោកីយ៍​ទូទៅ? (វិវរ. ១៧:៨; wE​៨៩ ១៥/៤ ទំព័រ​១៤ វគ្គ​១២) (៣) តើ​មាន​ផែនការ​អ្វី​ខ្លះ ដើម្បី​ទទួល​ប្រយោជន៍​ពី​សន្ដិភាព​ដែល​គេ​ទន្ទឹង​ចាំ​ឲ្យ​មាន​បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទី២? (jvE ទំព័រ​ទី៥​២២ វគ្គ​១​-​២) (៤) តើ​អ្នក​កោត​ស្ងើច​នឹង​គុណសម្បត្ដិ​អ្វី​ខ្លះ​របស់​សិក្ខា​កាម​ដែល​ចូល​រួម​វគ្គ​សិក្សា​ដំបូង​ក្នុង​សាលា​គីលាត? (៥) ក្នុង​កំឡុង​ពេល​៥០​ឆ្នាំ​ដំបូង​នៃ​សាលា​គីលាត​នោះ តើ​មាន​សិក្ខា​កាម​ប៉ុន្មាន​នាក់​បាន​សិក្សា​ចប់? ហើយ​តើ​គេ​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​ប៉ុន្មាន​ប្រទេស? (៦) តាម​ការ​ពិត តើ​សិក្ខា​កាម​ទាំង​ឡាយ​ទទួល​ការ​អប់រំ​ប៉ុន​ណា​ទៅ​ខាង​ផ្នែក​ព្រះ​គម្ពីរ? (៧) តើ​ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្ដេច​ដើម្បី​ឲ្យ​មាន​សាសនទូត​ល្អ ដែល​ពូកែ​បង្រៀន​បន្ទូល​របស់​ព្រះ? (៨) តើ​ជីវភាព​រស់​នៅ​ជា​សាសនទូត​យ៉ាង​ណា​ដែរ? ហើយ​តើ​គេ​ត្រូវ​ប្រឈម​មុខ​ដោះ​ស្រាយ​នឹង​បញ្ហា​បែប​ណា​ខ្លះ? (៩) តើ​សាសនទូត​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​របៀប​រស់​នៅ​របស់​ពួក​គេ? ហើយ​តើ​ការ​ធ្វើ​ពលិកម្ម​របស់​គេ បង្កើត​ឲ្យ​គេ​មាន​អំណរ​ពិសេស​អ្វី​ខ្លះ? (១០) រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ តើ​សាសនទូត​រាប់​ពាន់​នាក់​បាន​សម្រេច​ការ​អ្វី​ខ្លះ? សូម​ឲ្យ​ឧទាហរណ៍​ខ្លះៗ។ (១១) តើ​អ្នក​មាន​ទឹក​ចិត្ត​យ៉ាង​ណា​អំពី​បងប្អូន​ប្រុស​ស្រី​ដែល​បាន​ធ្វើ​ដំណើរ​‹រហូត​ដល់​ចុង​ផែនដី› ដើម្បី​ផ្សព្វផ្សាយ? (១២) តើ​គំរូ​របស់​សាសនទូត​និ​មួយៗជំរុញ​ទឹក​ចិត្ត​អ្នក​ឲ្យ​ធ្វើ​អ្វី? ហើយ​ហេតុ​អ្វី?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក