បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ២/០២ ទំ. ៧
  • សេចក្ដីជូនដំណឹង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីជូនដំណឹង
  • ២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
km ២/០២ ទំ. ៧

សេចក្ដី​ជូន​ដំណឹង​

◼ ឧបករណ៍​ផ្សាយ​សំរាប់​ខែ​កុម្ភៈ: អ្នក​អាច​រស់​នៅ​ជា​និរន្តរ៍​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី។ មីនា: សៀវភៅ​ចំណេះ​ដែល​​នាំ​ទៅ​ដល់​​ជីវិត​អស់កល្ប​ជានិច្ច។ សូម​ខិតខំ​ជា​ពិសេស​ដើម្បី​​ចាប់​ផ្ដើម​ការ​សិក្សា​ព្រះ​គម្ពីរ​តាម​ផ្ទះ។ មេសា​និង​ឧសភា: ទស្សនាវដ្ដី​ប៉មយាម។ ពេល​ធ្វើ​ការ​ត្រឡប់​ទៅ​ជួប​និង​ឃើញ​ថា គេ​មាន​ចំណាប់​អារម្មណ៍ អ្នក​អាច​ស្នើ​ឲ្យ​គេ​ជាវ​ទស្សនាវដ្ដី​បាន។ ជូន​សៀវភៅ​ស្តើង​តម្រូវ ដោយ​​មាន​គោល​ដៅ​ចាប់​ផ្ដើម​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​គេ។

◼ ពេល​កំពុង​តែ​ផ្សព្វផ្សាយ​នៅ​តំបន់​ផ្សាយ​ដែល​​មិន​ទាន់​ត្រូវ​កំណត់​ឲ្យ​ក្រុមជំនុំ​ណា​មួយ​នៅ​ឡើយ នោះ​អ្នក​ផ្សាយ​អាច​ផ្ដល់​សៀវភៅ​ស្តើង​តម្រូវ​ឬ​ក៏​សៀវភៅ​ចំណេះ​បាន។ បើសិន​ជា​ម្ចាស់​ផ្ទះ​មាន​ប្រកាសនវត្ថុ​នេះ​រួច​ហើយ​នោះ អ្នក​ផ្សាយ​អាច​ផ្ដល់​ប្រកាសនវត្ថុ​ណា​មួយ​ផ្សេង​ទៀត។ អ្នក​ផ្សាយ​ទាំង​អស់​ត្រូវ​មាន​ខិត្តប័ណ្ណ​ផ្សេងៗជាប់​ខ្លួន​ជានិច្ច ដើម្បី​​ទុក​នៅ​ផ្ទះ​ដែល​​គ្មាន​អ្នក​ណា​នៅ​ឬ​ក៏​ផ្ដល់​ដល់​​មនុស្ស​ណា​ដែល​​មិន​ព្រម​ទទួល​ប្រកាសនវត្ថុ​ផ្សេង​ទៀត។ ត្រូវ​មាន​ការ​ព្យាយាម​ត្រឡប់​ទៅ​ជួប​អ្នក​ចាប់​អារម្មណ៍ ជា​ពិសេស​ពេល​អ្នក​ត្រួសត្រាយ​ពិសេស​ផ្សព្វផ្សាយ​នៅ​តំបន់​ផ្សាយ​ដែល​​មិន​ទាន់​ត្រូវ​កំណត់​ផ្សព្វផ្សាយ​ឬ​មួយ​ក៏​តំបន់​នោះ​គឺ​ជិត​ក្រុមជំនុំ​មួយ។

◼ ប្រធាន​ត្រួត​ពិនិត្យ​ឬ​ក៏​អ្នក​ណា​ម្នាក់​ដែល​​គាត់​ចាត់​តាំង គួរ​ជំរះ​បញ្ជី​គណនី​របស់​ក្រុមជំនុំ​នៅ​ថ្ងៃ​ទី១ ខែ​មីនា ឬ​ក៏​ប្រញាប់​បំផុត​ដែល​​អាច​ធ្វើ​ទៅ​បាន​បន្ទាប់​ពី​ថ្ងៃ​នោះ។ ពេល​ដែល​​កិច្ចការ​នេះ​បាន​ត្រូវ​ធ្វើ​ហើយ សូម​ជំ​រាប​ក្រុមជំនុំ​បន្ទាប់​ពី​សេចក្ដី​រាយ​ការណ៍​គណនី​ជា​បន្ទាប់​ត្រូវ​អាន។

◼ ស្មៀន​និង​អ្នក​ត្រួត​ពិនិត្យ​កិច្ច​បំរើ​ត្រូវ​ពិនិត្យ​មើល​សកម្មភាព​របស់​អ្នក​ត្រួសត្រាយ​ពេញ​ពេល​ទាំង​អស់។ បើសិន​ជា​មាន​អ្នក​ណា​មួយ​ដែល​​មាន​ការ​ពិបាក​ក្នុង​ការ​បំពេញ​តម្រូវ​ការ​ម៉ោង​នោះ អ្នក​ចាស់​ទុំ​គួរ​រៀប​ចំ​ឲ្យ​គេ​ទទួល​ជំនួយ។ សំរាប់​យោបល់ សូម​មើល​សំបុត្រ​ប្រចាំ​ឆ្នាំ​ លេខ S-201។ បន្ថែម​ទៅ​ទៀត សូម​មើល​សា​ឡើង​វិញ​នូវ​វគ្គ ១២​-​២០ នៃ​ទំព័រ​បន្ថែម​ក្នុង កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង ខែ​សីហា ឆ្នាំ​១៩៨៦ (ជា​ភាសា​អង់គ្លេស)។

◼ ចូរ​ប្រុង​ប្រយ័ត្ន​នឹង​ការ​កេង​ប្រវ័ញ្ច​យក​លុយ​តាម​ប្រព័ន្ធ​អ៊ិនថឺណិ​ត​ហើយ​តាម​រយៈ​សំបុត្រ​ដែល​​ខំ​អង្គាស​ប្រាក់​ដោយ​​បន្លំ​ថា​គេ​ខំ​ជួយ​បងប្អូន​របស់​យើង​ដែល​​បាន​រងគ្រោះ​ដោយសារ​គ្រោះ​មហន្តរាយ​ធម្មជាតិ។ ពេល​ណា​ដែល​​កាលៈទេសៈ​ទាមទារ​ឲ្យ​មាន​គណៈ​កម្មាធិការ​សង្គ្រោះ​ដើម្បី​​ផ្គត់ផ្គង់​ជំនួយ​ដល់​​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា នោះ​សមាគម​យើង​នឹង​ទាក់ទង​នឹង​បង​ប្រុសៗដែល​​ទទួល​ខុស​ត្រូវ។ វិភាគទាន​សំរាប់​សេចក្ដី​ត្រូវ​ការ​បែប​នេះ​ត្រូវ​ផ្ញើ​ទៅ Watch Tower Bible and Tract Society, 1271 Nakashinden, Ebina City, Kanagawa Pref., 243-0496, Japan.

◼ សុន្ទរកថា​ពិសេស​សំរាប់​កំឡុង​ខែ​បុណ្យ​រំឭក​ឆ្នាំ​២០០២ នឹង​ត្រូវ​ថ្លែង​នៅ​ថ្ងៃ​អាទិត្យ ថ្ងៃ​ទី១៤ ខែ​មេសា។ ប្រធាន​នៃ​សុន្ទរកថា​នោះ​គឺ​ជា «ចូរ​នឹក​ចាំ​ជានិច្ច​នូវ​‹ថ្ងៃ​ដ៏​គួរ​ស្ញែង​ខ្លាច!›»។ គម្រោង​សុន្ទរកថា​នឹង​ត្រូវ​ផ្ដល់​ឲ្យ។ ក្រុមជំនុំ​ណា​ដែល​​ទទួល​អ្នក​ត្រួត​ពិនិត្យ​តាម​មណ្ឌល​ជា​ភ្ញៀវ នៅ​សន្និបាត​តាម​មណ្ឌល ឬ​ក៏​ថ្ងៃ​សន្និបាត​ពិសេស​ចំ​ថ្ងៃ​នោះ នឹង​មាន​សុន្ទរកថា​ពិសេស​នៅ​ថ្ងៃ​អាទិត្យ​ជា​បន្ទាប់។ ក្រុម​ទាំង​ឡាយ​មិន​គួរ​មាន​សុន្ទរកថា​ពិសេស​មុន​ថ្ងៃ​ទី១៤ ខែ​មេសា ឆ្នាំ​២០០២​ឡើយ។

◼ ប្រកាសនវត្ថុ​ថ្មីៗ:

ចូរ​ទទួល​ប្រយោជន៍​ពី​ការ​អប់រំ​ក្នុង​សាលា​កិច្ច​បំរើ​ព្រះ​ធិបតេយ្យ—ភាសា​អង់គ្លេស, កូ​រេ, អេស្ប៉ាញ

បទ​ទំនាយ​របស់​អេសាយ​គឺ​ជា​ពន្លឺ​សំរាប់​មនុស្ស​ជាតិ—ក្បាល​ទីពីរ—ភាសា​ចិន, ចិន(សម្រាយ), វៀតណាម

បទ​ទំនាយ​របស់​អេសាយ​គឺ​ជា​ពន្លឺ​សំរាប់​មនុស្ស​ជាតិ—ក្បាល​ទីពីរ—អក្សរ​ធំ—ភាសា​អង់គ្លេស

ស្មរបន្ទាល់​ព្រះ​យេហូវ៉ា—តើ​ពួក​គេ​ជា​អ្នក​ណា? តើ​គេ​ជឿ​អ្វី​ខ្លះ?—ភាសា​ខ្មែរ

សេចក្ដី​បកប្រែ​ពិភពលោក​ថ្មី​នៃ​បទ​គម្ពីរ​បរិសុទ្ធ (សៀវភៅ​ក្បាល​តូច; ក្រប​ស្បែក​ពណ៌ខ្មៅ​ឬ​ពណ៌ក្រហម​ចាស់)—ភាសា​ចិន(សម្រាយ)

តើ​លោក​អ្នក​ចង់​រៀន​ព្រះ​គម្ពីរ​ទេ? (ខិត្តប័ណ្ណ​លេខ​២៦)—ភាសា​បារាំង

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក