បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៣/០២ ទំ. ៧
  • សេចក្ដីជូនដំណឹង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីជូនដំណឹង
  • ២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៣/០២ ទំ. ៧

សេចក្ដី​ជូន​ដំណឹង​

◼ ឧបករណ៍​ផ្សាយ​សំរាប់​ខែ​មីនា: សៀវភៅ​ចំណេះ​ដែល​​នាំ​ទៅ​ដល់​​ជីវិត​អស់កល្ប​ជានិច្ច។ សូម​ខិតខំ​ជា​ពិសេស​ដើម្បី​​ចាប់​ផ្ដើម​ការ​សិក្សា​ព្រះ​គម្ពីរ​តាម​ផ្ទះ។ មេសា​និង​ឧសភា: ទស្សនាវដ្ដី​ប៉មយាម។ អ្នក​ផ្សាយ​គួរ​ប្រាប់​ម្ចាស់​ផ្ទះ​ថា គេ​អាច​ជូន​វិភាគទាន​ចំពោះ​កិច្ចការ​ទូ​ទាំង​ពិភពលោក​បាន​តាម​ចិត្ត។ បើ​មាន​ចំណាប់​អារម្មណ៍ សូម​ស្នើ​ផ្ដល់​សៀវភៅ​ស្តើង​តម្រូវ ដោយ​​ខំ​ចាប់​ផ្ដើម​ការ​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​គេ។ មិថុនា: សៀវភៅ​ស្តើង​តើ​ព្រះ​តម្រូវ​អ្វី​ពី​យើង? ឬ​ក៏​សៀវភៅ​ចំណេះ​ដែល​​នាំ​ទៅ​ដល់​​ជីវិត​អស់កល្ប​ជានិច្ច។ បើ​ម្ចាស់​ផ្ទះ​មាន​ប្រកាសនវត្ថុ​ទាំង​នេះ​រួច​ហើយ សូម​ស្នើ​ផ្ដល់​សៀវភៅ​ស្តើង​ណា​ដែល​​ក្រុមជំនុំ​នៅ​មាន។

◼ អ្នក​ផ្សាយ​ដែល​​ចង់​បំរើ​ជា​អ្នក​ត្រួសត្រាយ​ជំនួយ​ក្នុង​កំឡុង​ខែ​មេសា គួរ​តែ​រៀបចំ​គម្រោង​ពី​ឥឡូវ​នេះ និង​ដាក់​ពាក្យ​សុំ​មុន​ពេល​ដែរ។ ការ​ធ្វើ​ដូច្នេះ​នឹង​ជួយ​អ្នក​ចាស់​ទុំ​រៀបចំ​កម្មវិធី​សំរាប់​កិច្ច​ផ្សាយ​បំរើ និង​រៀបចំ​ឲ្យ​មាន​ទស្សនាវដ្ដី​និង​ឧបករណ៍​ផ្សាយ​គ្រប់គ្រាន់។ ជា​រៀង​រាល់​ខែ​គួរ​តែ​មាន​សេចក្ដី​ជូន​ដំណឹង​ប្រាប់​ក្រុមជំនុំ​ពី​ឈ្មោះ​អស់​អ្នក​ដែល​​បាន​ទទួល​នូវ​ការ​យល់​ព្រម​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ជំនួយ។

◼ ពិធី​បុណ្យ​រំឭក​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៨ ខែ​មីនា ឆ្នាំ​២០០២។ បើសិន​ជា​ក្រុមជំនុំ​របស់​អ្នក​ធម្មតា​មាន​ប្រជុំ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ប្រជុំ​ទាំង​នោះ​ត្រូវ​ប្ដូរ​ទៅ​ថ្ងៃ​ផ្សេង​ទៀត​ក្នុង​អាទិត្យ​នោះ​ បើសិន​ជា​សាលព្រះរាជាណាចក្រ​នៅ​ទំនេរ។ បើសិន​ជា​គ្មាន​លទ្ធភាព​ធ្វើ​ដូច្នេះ ហើយ​នេះ​ប៉ះ​ពាល់​នឹង​ការ​ប្រជុំ​អប់រំ​កិច្ចបំរើ​របស់​អ្នក នោះ​ផ្នែក​ណា​ដែល​​ទាក់ទង​ក្រុមជំនុំ​របស់​អ្នក​ជា​ពិសេស អាច​ត្រូវ​រួម​បញ្ចូល​ក្នុង​ការ​ប្រជុំ​អប់រំ​កិច្ចបំរើ​មួយ​ផ្សេង​ទៀត។

◼ ប្រកាសនវត្ថុ​ថ្មីៗ:

របៀប​ទទួល​បាន​ជីវិត​ដ៏​គាប់​ចិត្ត—ភាសា​ខ្មែរ អាឡឺម៉ង់ រ៉ូម៉ានី

តើ​អ្នក​មាន​វិញ្ញាណ​អមតៈ​ឬ​ទេ?(ខិត្តប័ណ្ណ​លេខ​២៥)—ភាសា​ជប៉ុន រ៉ូម៉ានី រុស្ស៊ី តា​កាឡុក ថៃ

◼ កាសែត​វីដេអូ​ថ្មី:

ភាតរភាព​ទាំង​មូល​របស់​យើង—ភាសា​ជប៉ុន

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក