សេចក្ដីជូនដំណឹង
◼ ឧបករណ៍ផ្សាយសំរាប់ខែឧសភា: ទស្សនាវដ្ដីប៉មយាម។ ពេលអ្នកត្រឡប់ទៅជួបគេ ហើយគេបង្ហាញចំណាប់អារម្មណ៍ សូមអ្នកត្រឡប់ទៅវិញរាល់ខែនឹងយកទស្សនាវដ្ដីជូនគាត់។ សូមផ្ដល់ឲ្យសៀវភៅស្តើងតម្រូវ ដោយខំចាប់ផ្ដើមសិក្សាព្រះគម្ពីរជាមួយគេ។ មិថុនា: សៀវភៅស្តើងតើព្រះតម្រូវអ្វីពីយើង? ឬក៏សៀវភៅចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច។ បើម្ចាស់ផ្ទះមានប្រកាសនវត្ថុទាំងនេះរួចហើយ សូមផ្ដល់ឲ្យសៀវភៅស្តើងណាដែលក្រុមជំនុំនៅមាន។ កក្កដានិងសីហា: សៀវភៅស្តើងណាដែលមាន៣២ទំព័រដែលក្រុមជំនុំនៅមាន ដូចជា: តើព្រះពិតជាស្រឡាញ់មនុស្សយើងមែនឬ? ចូរសប្បាយនឹងជីវិតនៅលើផែនដីជានិរន្តរ៍ «មើល! អញធ្វើទាំងអស់ឡើងជាថ្មី» រដ្ឋាភិបាលដែលនឹងនាំមកនូវទីមនោរម តើអ្វីជាគោលបំណងនៃជីវិត? តើអ្នកអាចរកឃើញយ៉ាងដូចម្ដេច? វិញ្ញាណនៃមនុស្សស្លាប់ តើគេអាចជួយអ្នកឬក៏ធ្វើទុក្ខដល់អ្នក? តើពិតជាមានវិញ្ញាណនៃមនុស្សស្លាប់មែនឬ?
◼ ប្រធានត្រួតពិនិត្យឬក៏អ្នកណាម្នាក់ដែលគាត់ចាត់តាំង គួរជំរះបញ្ជីគណនីរបស់ក្រុមជំនុំនៅថ្ងៃទី១ ខែមិថុនា ឬក៏ប្រញាប់បំផុតដែលអាចធ្វើទៅបានបន្ទាប់ពីថ្ងៃនោះ។ ពេលដែលកិច្ចការនេះបានត្រូវធ្វើរួចហើយ នោះសូមជំរាបក្រុមជំនុំពេលដែលសេចក្ដីរាយការណ៍គណនីជាបន្ទាប់ត្រូវអាន។
◼ ប្រកាសនវត្ថុថ្មីៗ:
សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ (សៀវភៅក្បាលតូច)—ភាសាចិន និងចិនសម្រាយ
សេចក្ដីបកប្រែពិភពលោកថ្មីនៃបទគម្ពីរបរិសុទ្ធ (សៀវភៅក្បាលតូចពិសេស មានក្របស្បែកពណ៌ខ្មៅ ឬពណ៌ឈាមជ្រូក)—ភាសាចិន
តើលោកអ្នកចង់រៀនព្រះគម្ពីរទេ? (ខិត្តប័ណ្ណលេខ២៦)—ភាសាអ៊ីឡូកូ និងថៃ