សេចក្ដីជូនដំណឹង
◼ ឧបករណ៍ផ្សាយសំរាប់ខែ មករា: សៀវភៅស្តើងណាដែលមាន៣២ទំព័រដែលក្រុមជំនុំនៅមាន។ កុម្ភៈ: សៀវភៅស្តើងមិត្តសំឡាញ់របស់ព្រះ។ មីនា: ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច។ សូមឲ្យទាំងអស់គ្នាខំព្យាយាមចាប់ផ្ដើមការសិក្សាព្រះគម្ពីរថ្មី។ មេសានិងឧសភា: ទស្សនាវដ្ដីប៉មយាម។ ពេលយើងត្រឡប់ទៅជួបមនុស្សដែលមានចំណាប់អារម្មណ៍ រួមបញ្ចូលអ្នកដែលចូលរួមពិធីបុណ្យរំឭកឬ ការប្រជុំផ្សេងទៀតតែអត់សូវចូលរួមសកម្មភាពផ្សេងទៀតក្នុងក្រុមជំនុំ នោះសូមខំព្យាយាមជូនសៀវភៅថ្មី ចូរថ្វាយបង្គំព្រះពិតតែមួយ ដល់គាត់។ សូមខំព្យាយាមចាប់ផ្ដើមការសិក្សាព្រះគម្ពីរ ជាពិសេស បើបុគ្គលនោះបានសិក្សាសៀវភៅចំណេះ ឬសៀវភៅស្តើងតម្រូវ រួចហើយ។
◼ ក្រុមជំនុំទាំងឡាយគួរធ្វើការរៀបចំឲ្យបានល្អ ដើម្បីធ្វើពិធីបុណ្យរំឭកឆ្នាំនេះ នៅថ្ងៃពុធ ទី១៦ ខែមេសាបន្ទាប់ពីថ្ងៃលិច។ ទោះបីសុន្ទរកថាអាចចាប់ផ្ដើមមុនថ្ងៃលិចក៏ដោយ ក៏ការហុចវត្ថុតំណាងក្នុងពិធីបុណ្យរំឭកនោះ មិនគួរចាប់ផ្ដើមមុនថ្ងៃលិចនោះទេ តែត្រូវរង់ចាំទាល់តែក្រោយពីថ្ងៃលិចសិន។ រកប្រភពពត៌មានតាមតំបន់ដើម្បីដឹងថា ថ្ងៃលិចនៅម៉ោងណាក្នុងតំបន់អ្នក។ នៅតំបន់ណាដែលក្រុមជំនុំជាច្រើនប្រើសាលព្រះរាជាណាចក្រតែមួយ នោះប្រហែលជាមួយឬពីរបីក្រុមជំនុំអាចប្រើកន្លែងមួយទៀតនៅយប់នោះ។ ប្រសិនបើអាចធ្វើទៅបានគួរមានយ៉ាងតិចបំផុត៤០នាទីរវាងកម្មវិធីក្រុមជំនុំទាំងពីរ ដើម្បីឲ្យទាំងអស់គ្នាអាចទទួលប្រយោជន៍ពេញលេញពីពិធីនោះ។ ក៏ត្រូវរៀបចំសម្រួលចរាចរណ៍ធ្វើដំណើរនិងការផ្ញើរថយន្ត រួមបញ្ចូលពេលដែលអ្នកជិះចុះពីរថយន្តនិងពេលដែលអ្នកជិះចូលក្នុងរថយន្តវិញ។ អ្នកចាស់ទុំគួរសម្រេចថា ការរៀបចំណាគឺល្អបំផុតតាមតំបន់។
◼ មានការផ្លាស់ប្រែចំពោះដំណើរការនៃសាលាកិច្ចបំរើព្រះធិបតេយ្យ ពេលដែលមានទស្សនកិច្ចរបស់អ្នកត្រួតពិនិត្យតាមមណ្ឌល។ ចាប់តាំងពីខែមករា ឆ្នាំ២០០៣ សាលាត្រូវមានរយៈពេលតែ២៥ នាទីបន្ទាប់ពីចំរៀងនិងសេចក្ដីអធិស្ឋានដំបូង។ សាលានឹងមានសុន្ទរកថាទី១អស់១៥នាទី គោលសំខាន់ៗពីអំនានព្រះគម្ពីរ១០នាទី។ សុន្ទរកថាទី២ ទី៣និងទី៤ឥតមានទេ។ បន្ទាប់ពីសាលានោះ នឹងមានប្រជុំអប់រំកិច្ចបំរើអស់៣០នាទី។ ក្រោយមកនឹងមានសុន្ទរកថារបស់អ្នកត្រួតពិនិត្យតាមមណ្ឌលអស់៣០នាទីរួចនិងត្រូវបញ្ចប់ដោយចំរៀងនិងសេចក្ដីអធិស្ឋាន។