លំហាត់សាឡើងវិញសំរាប់សាលាកិច្ចបំរើព្រះធិបតេយ្យ
សំនួរបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំនួរនិងចម្លើយនៅឯសាលាកិច្ចបំរើព្រះធិបតេយ្យ សំរាប់សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០០៣។ អ្នកត្រួតពិនិត្យសាលានឹងដឹកនាំការធ្វើលំហាត់សាឡើងវិញនេះអស់៣៥នាទី ដោយផ្អែកលើពត៌មានពីសុន្ទរកថាទាំងប៉ុន្មានចាប់ពីសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៦ ខែមករា រហូតដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០០៣។ [សូមកត់សម្គាល់: កាលបើសំនួរមិនប្រាប់ពីឯកសារយោង នោះអ្នកត្រូវធ្វើការស្រាវជ្រាវដោយខ្លួនឯងដើម្បីបានចម្លើយ]
សុន្ទរកថាទី១
១. ពិតឬមិនពិត: ការរត់ចេញពីកាលៈទេសៈណាដែលអាចនាំឲ្យប្រព្រឹត្តអំពើអសីលធម៌នោះ មិនជួយយើងទប់ទល់នឹងសេចក្ដីល្បួងទេ។ សូមពន្យល់។ [w០១ ១/៦ ទំព័រ២៥ វគ្គ៩; ទំព័រ២៧ វគ្គ១៨]
២. ពិតឬមិនពិត: គឺសំខាន់ណាស់ ដែលយើងប្រើពេលវេលារបស់យើងដោយប្រាជ្ញា ពោលគឺធ្វើអ្វីៗដ៏សំខាន់បំផុត ជាជាងធ្វើឲ្យខាតពេលវេលាដោយស្វះស្វែងរកអ្វីដែលឥតបានការ ដែលមិននាំឲ្យមានប្រយោជន៍និរន្តរ៍នោះ។ សូមពន្យល់។ [w០០ ១/១ ទំព័រ៤]
៣. សូមបំពេញឃ្លា: ការទប់ទល់នឹងសេចក្ដីល្បួង ចាប់ផ្ដើមដោយ_________________________ដើម្បីពង្រឹងចិត្តគំនិតរបស់យើង និង_________________________ថាយើងនឹងកាន់តាមខ្នាតតម្រារបស់ទ្រង់។ [w០១ ១/៦ ទំព័រ២៦ វគ្គ១៥]
៤. សូមបំពេញឃ្លា: ព្រះបានបង្កើត_________________________និង_________________________ដើម្បីឲ្យយើងដឹងពេលវេលា។ [siE ទំព័រ២៧៩ វគ្គ៧]
៥. សូមបំពេញឃ្លា: ក្នុងព្រះគម្ពីរពាក្យដែលថា«ថ្ងៃ»អាចសំដៅទៅលើរយៈពេល _________________________ម៉ោង_________________________ម៉ោង_________________________ឆ្នាំ ឬ_________________________ក៏បាន។ អត្ថន័យនៃពាក្យ«ថ្ងៃ»ត្រូវបញ្ជាក់តាមឃ្លាដោយមើលបរិបទ។ [siE ទំព័រ២៧៩ វគ្គ៨]
៦. ហេតុអ្វីយើងអាចជឿជាក់ថាព្រះយេហូវ៉ាមិនបានផ្លាស់ប្ដូរគោលបំណងរបស់ទ្រង់សំរាប់មនុស្សជាតិនិងផែនដី? [w០០ ១/២ ទំព័រ៦]
៧. តើការគិតខាងវិញ្ញាណមានន័យយ៉ាងណា? [w០១ ១/៦ ទំព័រ២៨ វគ្គ៤, ៥]
៨. តើជំនឿជាអ្វី? [w០០ ១/៤ ទំព័រ៥]
៩. តើជំនឿដែលមានមូលដ្ឋានទៅលើព្រះគម្ពីរមានប្រយោជន៍អ្វីខ្លះ? [w០០ ១/៤ ទំព័រ៣, ៤]
១០. មានតែព្រះគម្ពីរប៉ុណ្ណោះដែលផ្ដល់ចម្លើយដ៏ត្រឹមត្រូវចំពោះសំនួរពីរដ៏សំខាន់។ តើសំនួរពីរនោះជាអ្វី? [w០០ ១/២ ទំព័រ៤, ៥]
អំនានព្រះគម្ពីរប្រចាំសប្ដាហ៍
១១. ពិតឬមិនពិត: តាំងពីព្រះរាជាណាចក្ររបស់ព្រះបានត្រូវស្ថាបនាឡើងនៅឆ្នាំ១៩១៤រួចហើយ ការអធិស្ឋាន«សូមឲ្យរាជ្យទ្រង់បានមកដល់»នោះ គឺមិនសមទៀតទេ។ (ម៉ាថ. ៦:១០) សូមពន្យល់។ [wE៩៦ ១/៦ ទំព័រ៣១]
១២. ពិតឬមិនពិត: បន្ទូលរបស់ព្រះយេស៊ូដែលបានកត់ទុកនៅម៉ាថាយ ១១:២៤ បានន័យថា អ្នកដែលព្រះយេហូវ៉ាបានបំផ្លាញចោលនៅទីក្រុងសូដុំមនិងកូម៉ូរ៉ានឹងត្រូវប្រោសឲ្យរស់ឡើងវិញ។ សូមពន្យល់។
១៣. រើសចម្លើយណាដែលត្រឹមត្រូវ: អ្នកបំរើស្មោះត្រង់មានវិនិច្ឆ័យល្អដែលព្រះយេស៊ូរៀបរាប់នៅម៉ាថាយ ២៤:៤៥-៤៧ គឺ (ក) គណៈអភិបាលនៃស្មរបន្ទាល់ព្រះយេហូវ៉ា; (ខ) គ្រីស្ទានចាក់ប្រេងតាំងទាំងឡាយដែលនៅលើផែនដី; (គ) ព្រះយេស៊ូគ្រីស្ទ។ ក្រុមអ្នកបំរើនេះផ្គត់ផ្គង់ម្ហូបអាហារខាងវិញ្ញាណតាមត្រូវពេលចំពោះ«ពួកផ្ទះ» ដែលតំណាង (ក) អ្នកចាក់ប្រេងតាំងម្នាក់ៗ; (ខ) ចៀមឯទៀត (គ) អស់អ្នកណាដែលអានប្រកាសនវត្ថុគ្រីស្ទាន។ ចៅហ្វាយបានតែងតាំងអ្នកបំរើនេះឲ្យត្រួតលើទ្រព្យលោកទាំងអស់នៅឆ្នាំ (ក) ១៩១៤; (ខ) ៣៣ ស.យ. (គ) ១៩១៩។
១៤. រើសចម្លើយណាដែលត្រឹមត្រូវ: អួនដែលព្រះយេស៊ូបានរៀបរាប់ក្នុងរឿងប្រៀបប្រដូចរបស់ទ្រង់នៅម៉ាថាយ ១៣:៤៧-៥០ រួមបញ្ចូលក្រុមជំនុំគ្រីស្ទានចាក់ប្រេងតាំងនិង (ក) ព្រះរាជាណាចក្រនៃព្រះមេស្ស៊ីរបស់ព្រះ; (ខ) បណ្ដាចៀមឯទៀតជាសហការីរបស់អ្នកចាក់ប្រេងតាំង; (គ) ពិភពគ្រីស្ទសាសនា។ អួននោះតំណាងអង្គភាពមួយនៅលើផែនដីដែលអះអាងហើយរាប់ខ្លួនជាក្រុមជំនុំនៃព្រះ និងនេសាទប្រមូល«ត្រី»ឬថាមនុស្សដែលអះអាងថាខ្លួនកាន់តាមព្រះគ្រីស្ទ។ អួននេះបានតំណាងទាំងពិភពគ្រីស្ទសាសនាដែលប្រមូល«ត្រី»អាក្រក់ៗដែលមិនសព្វព្រះហឫទ័យព្រះ ព្រមទាំងក្រុមជំនុំគ្រីស្ទានចាក់ប្រេងតាំងដែលបន្តប្រមូល«ត្រីល្អៗ»ដោយការណែនាំពីបណ្ដាទេវតាសមស្របទៅតាមម៉ាថាយ ១៣:៤៩។
១៥. យោងទៅតាមបន្ទូលរបស់ព្រះយេស៊ូដែលបានកត់ទុកនៅម៉ាថាយ ៥:២៤ តើអ្នកគួរធ្វើអ្វីបើគិតថាអ្នកបានធ្វើឲ្យបងប្អូនរួមជឿម្នាក់ឈឺចិត្តនោះ? [gE៩៦ ៨/២ ទំព័រ២៦-២៧]