វីដេអូមួយដែលបំភ្លឺគំនិតនិងជំរុញទឹកចិត្តអ្នក!
នៅខែមេសា ឆ្នាំ១៩៥១ ស្មរបន្ទាល់ព្រះយេហូវ៉ារាប់ពាន់គ្រួសារនៅអតីតសហភាពសូវៀត ត្រូវគេចាប់ប្រមូលដាក់នៅក្នុងទូរថភ្លើង រួចដឹកទៅបំបរបង់ចោលនៅស្រុកស៊ីបេរី។ ហេតុអ្វីបានជារដ្ឋាភិបាលសូវៀតដ៏ខ្លាំងមហិមានេះប្ដេជ្ញាបំបាត់ពួកស្មរបន្ទាល់ឲ្យអស់ដូច្នេះ? អស់រាប់ទសវត្សនោះ តើបងប្អូនរបស់យើងបានស៊ូទ្រាំនិងរហូតដល់រីកចំរើនយ៉ាងដូចម្ដេចខ្លះ នៅចំពោះមុខការបៀតបៀនឥតឈប់ឈរនេះ? អ្នកអាចរកចម្លើយបានដោយទស្សនាវីដេអូចំណងជើងថា ស្មរបន្ទាល់ព្រះយេហូវ៉ានៅស្មោះត្រង់ក្រោមការល្បងលនៅសហភាពសូវៀត។ ចូរមើលរឿងនេះហើយឲ្យពត៌មាននេះបំភ្លឺចំណេះដឹងថែមទាំងជំរុញទឹកចិត្តរបស់អ្នកឲ្យរក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ា មិនថាមានអ្វីកើតឡើងក៏ដោយ!
តើអ្នកអាចឆ្លើយសំនួរទាំងនេះបានទេ? (១) តើនៅឆ្នាំណាជាលើកដំបូងដែលរដ្ឋាភិបាលប្រទេសរុស្សីទទួលស្គាល់សាសនារបស់ស្មរបន្ទាល់ព្រះយេហូវ៉ាជាផ្លូវការនោះ? (២) មុននិងក្រោយសង្គ្រាមលោកលើកទី២ ហេតុដូចម្ដេចបានជាសហភាពសូវៀតមានស្មរបន្ទាល់រាប់ពាន់គ្រួសារថែមទៀត? (៣) តើជំនឿរបស់ពួកស្មរបន្ទាល់មិនស្របគ្នានឹងមនោគមវិជ្ជារបស់លេនីនយ៉ាងណា? (៤) តើអ្វីជាប្រតិបត្ដិការដែលមានរហស្សនាមថា «ទិសខាងជើង»? តើលោកស្ដាលីនបានធ្វើប្រតិបត្ដិការនេះក្នុងបំណងអ្វី? (៥) តើការបំបរបង់នោះរួមបញ្ចូលអ្វីខ្លះសំរាប់ពួកស្មរបន្ទាល់? ហើយតើពួកគេត្រូវប្រាប់ឲ្យធ្វើអ្វីដើម្បីកុំឲ្យត្រូវបំបរបង់នោះ? (៦) ពេលបងប្អូនរបស់យើងកំពុងជិះរថភ្លើងទៅកាន់តំបន់ស៊ីបេរី តើពួកគេបានលើកទឹកចិត្តគ្នាទៅវិញទៅមកយ៉ាងដូចម្ដេច? ហើយហេតុអ្វីជាអ្នកដែលចាប់ពួកគេបានភ្ញាក់ផ្អើល? (៧) តើស្មរបន្ទាល់បានតស៊ូនឹងការលំបាកវេទនាអ្វីខ្លះនៅតំបន់ស៊ីបេរី? (៨) តើអ្វីជាសំវិធានការខាងវិញ្ញាណដែលមានតម្លៃវិសេសចំពោះរាស្ត្ររបស់ព្រះយេហូវ៉ា? ហេតុអ្វី? (៩) ហេតុអ្វីបានជាបងប្អូនប្រុសស្រីរបស់យើងសុខចិត្តប្រថុយជីវិតដើម្បីទទួលប្រកាសនវត្ថុ? តើបងប្អូនបានទទួលជោគជ័យក្នុងការទទួលប្រកាសនវត្ថុយ៉ាងដូចម្ដេច នៅពេលដែលអាជ្ញាធរបានព្យាយាមមិនបង្អង់ដៃដើម្បីបញ្ឈប់មិនឲ្យមានការផ្គត់ផ្គង់ដល់បងប្អូននោះ? (១០) តើលោក គ្រូសឆេវ បានបន្តបៀតបៀនរាស្ត្ររបស់ព្រះយ៉ាងដូចម្ដេច? (១១) តើរដ្ឋាភិបាលបានខិតខំបំផ្លាញជំនឿរបស់កូនស្មរបន្ទាល់យ៉ាងដូចម្ដេច? (១២) តើបងប្អូនរបស់យើងបានយល់យ៉ាងណាស្តីអំពីមូលហេតុដែលពួកគេទទួលការបៀតបៀន? (សៀវភៅប្រចាំឆ្នាំ២០០២ ទំព័រ២០៣-២០៤ ជាភាសាអង់គ្លេស) (១៣) បើគិតពីការបៀតបៀនអស់ពីលទ្ធភាពនូវអង្គការរបស់ព្រះយេហូវ៉ានោះ តើមានលទ្ធផលអ្វីដែលពុំដូចការរំពឹងទុករបស់អ្នកបៀតបៀន? (សៀវភៅប្រចាំឆ្នាំ២០០២ ទំព័រ២២០-២២១ ជាភាសាអង់គ្លេស) (១៤) តើពួកគេបានទទួលអ្វីដែលចង់បានតាំងពីយូរមកហើយ? (១៥) តើអ្វីបានជួយបងប្អូនរបស់យើងឲ្យស៊ូទ្រាំនឹងការល្បងល? តើឈុតចុងក្រោយក្នុងវីដេអូនេះបង្ហាញយ៉ាងដូចម្ដេចថា យេរេមា ១:១៩ គឺជាការពិតនោះ? (១៦) សូមរៀបរាប់បទពិសោធន៍មួយអំពីភាពស្មោះត្រង់នៅចំពោះមុខការល្បងលដែលបានលើកទឹកចិត្តអ្នកយ៉ាងខ្លាំង។