សេចក្ដីជូនដំណឹង
◼ ឧបករណ៍ផ្សាយសំរាប់ខែ សីហា: សៀវភៅស្តើង៣២ទំព័រដែលក្រុមជំនុំនៅមាន ដូចជា: តើព្រះពិតជាស្រឡាញ់មនុស្សយើងមែនឬ? ចូរសប្បាយនឹងជីវិតនៅលើផែនដីជានិរន្តរ៍ «មើល! អញធ្វើទាំងអស់ឡើងជាថ្មី» រដ្ឋាភិបាលដែលនឹងនាំមកនូវទីមនោរម តើអ្វីជាគោលបំណងនៃជីវិត? តើអ្នកអាចរកឃើញយ៉ាងដូចម្ដេច? វិញ្ញាណនៃមនុស្សស្លាប់ តើគេអាចជួយអ្នកឬក៏ធ្វើទុក្ខដល់អ្នក? តើពិតជាមានវិញ្ញាណនៃមនុស្សស្លាប់មែនឬ? កញ្ញា: សៀវភៅគន្លឹះនៃសុភមង្គលគ្រួសារ។ តុលា: ទស្សនាវដ្ដីប៉មយាម។ បើជួបមនុស្សណាដែលមានចំណាប់អារម្មណ៍ អាចផ្ដល់ឲ្យសៀវភៅស្តើងតម្រូវ ជាពិសេសសូមខំព្យាយាមដើម្បីចាប់ផ្ដើមការសិក្សាព្រះគម្ពីរ។ វិច្ឆិកា: ស្នើផ្ដល់សៀវភៅចំណេះ ឬសៀវភៅស្តើងតម្រូវ។ បើម្ចាស់ផ្ទះមានប្រកាសនវត្ថុទាំងនេះហើយ ផ្ដល់សៀវភៅថ្វាយបង្គំព្រះ ឬប្រកាសនវត្ថុមួយដែលមិនបោះពុម្ពថ្មីៗនេះ។
◼ ចាប់ពីសប្ដាហ៍ថ្ងៃទី២០ខែតុលា ឆ្នាំ២០០៣ យើងនឹងសិក្សាសៀវភៅចូរថ្វាយបង្គំព្រះពិតតែមួយ ក្នុងការសិក្សាសៀវភៅតាមក្រុមជំនុំ។
◼ ប្រធានត្រួតពិនិត្យឬក៏អ្នកណាម្នាក់ដែលគាត់ចាត់តាំង គួរជំរះបញ្ជីគណនីរបស់ក្រុមជំនុំនៅថ្ងៃទី១ ខែកញ្ញា ឬបើអាចបានសូមធ្វើនៅថ្ងៃបន្ទាប់យ៉ាងប្រញាប់បំផុត។ ពេលកិច្ចការនេះបានធ្វើរួចហើយ សូមជំរាបប្រាប់ក្រុមជំនុំដោយត្រូវអានពេលមានសេចក្ដីរាយការណ៍គណនីជាបន្ទាប់។
◼ បញ្ជីសារពើភ័ណ្ឌសំរាប់ប្រកាសនវត្ថុ និងទស្សនាវដ្ដីទាំងអស់ដែលក្រុមជំនុំស្តុកទុក ត្រូវធ្វើឡើងនៅចំថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៣ ឬក៏ជិតបំផុតនៃថ្ងៃនោះតាមលទ្ធភាព។ បញ្ជីសារពើភ័ណ្ឌនោះ គឺស្រដៀងនឹងការរាប់ដែលអ្នកទទួលខុសត្រូវផ្នែកប្រកាសនវត្ថុត្រូវធ្វើជារៀងរាល់ខែ ហើយចំនួនសរុបត្រូវកត់លើក្រដាស(S-18)។ ចំនួនសរុបទស្សនាវដ្ដីអាចសុំពីអ្នកទទួលខុសត្រូវផ្នែកទស្សនាវដ្ដី។ ស្មៀនរបស់ក្រុមជំនុំដែលមានភារកិច្ចសម្របសម្រួលគួរត្រួតពិនិត្យការធ្វើបញ្ជីសារពើភ័ណ្ឌ។ គាត់ជាមួយនឹងប្រធានត្រួតពិនិត្យក្នុងក្រុមជំនុំដែលនឹងសម្របសម្រួលនោះ ត្រូវចុះហត្ថលេខាលើក្រដាសបំពេញ។ ក្រុមជំនុំនិមួយៗដែលទទួលខុសត្រូវផ្នែកសម្របសម្រួល នឹងទទួលក្រដាសសារពើភ័ណ្ឌចំនួនបីច្បាប់(S-18)។ សូមផ្ញើច្បាប់ដើមទៅដល់ការិយាល័យបកប្រែមិនហួសពីថ្ងៃទី៦ ខែកញ្ញា។ ទុកច្បាប់ចម្លងមួយដើម្បីដាក់ជាមួយឯកសាររបស់អ្នក។ ច្បាប់ទីបីអាចត្រូវប្រើដើម្បីសរសេរព្រាង។
◼ ក្រុមជំនុំនិមួយៗគួរចាប់ផ្ដើមស្នើសុំសៀវភៅប្រចាំឆ្នាំនៃស្មរបន្ទាល់ព្រះយេហូវ៉ា ឆ្នាំ២០០៤ ដាក់ជាប់នឹងប័ណ្ណស្នើសុំប្រកាសនវត្ថុជាបន្ទាប់។ សៀវភៅប្រចាំឆ្នាំនៃស្មរបន្ទាល់ព្រះយេហូវ៉ា ឆ្នាំ២០០៤ អាចស្នើសុំជាភាសាអង់គ្លេសបាន។