សេចក្ដីជូនដំណឹង
◼ ឧបករណ៍ផ្សាយសំរាប់ខែ កញ្ញា: សៀវភៅគន្លឹះនៃសុភមង្គលគ្រួសារ។ តុលា: ទស្សនាវដ្ដីប៉មយាម។ បើជួបមនុស្សណាដែលមានចំណាប់អារម្មណ៍ អាចផ្ដល់ឲ្យសៀវភៅស្តើងតម្រូវ ជាពិសេសសូមខំព្យាយាមដើម្បីចាប់ផ្ដើមការសិក្សាព្រះគម្ពីរ។ វិច្ឆិកា: ផ្ដល់ឲ្យសៀវភៅចំណេះ ឬសៀវភៅស្តើងតម្រូវ។ បើម្ចាស់ផ្ទះមានប្រកាសនវត្ថុទាំងនេះហើយ ផ្ដល់សៀវភៅថ្វាយបង្គំព្រះ ឬប្រកាសនវត្ថុមួយដែលបានបោះពុម្ពយូរហើយ។ ធ្នូ: សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ ឬសៀវភៅព្រះគម្ពីរ បន្ទូលនៃព្រះឬក៏ពាក្យសំដីនៃមនុស្ស? ឬក៏សៀវភៅអ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី។
◼ ការិយាល័យសាខាមិនបំពេញនូវការស្នើសុំប្រកាសនវត្ថុឯកជនរបស់អ្នកផ្សព្វផ្សាយទេ។ ជារៀងរាល់ខែ មុននឹងផ្ញើការស្នើសុំប្រកាសនវត្ថុក្រុមជំនុំប្រចាំខែទៅការិយាល័យសាខា ប្រធានអ្នកត្រួតពិនិត្យគួររៀបចំឲ្យមានសេចក្ដីជូនដំណឹង ដើម្បីឲ្យបងប្អូនណាដែលចង់ទទួលប្រកាសនវត្ថុសំរាប់ខ្លួនគេផ្ទាល់ អាចប្រាប់បងប្រុសដែលទទួលខុសត្រូវប្រកាសនវត្ថុនោះ។ សូមនឹកចាំពីប្រកាសនវត្ថុណាដែលជាការស្នើសុំពិសេស។
◼ សូមរំឭកពួកអ្នកចាស់ទុំឲ្យធ្វើតាមការណែនាំដែលបានផ្ដល់មកនៅក្នុងទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩១ ទំព័រ២១-២២ (ជាភាសាអង់គ្លេស) ស្តីអំពីបុគ្គលណាដែលបានត្រូវបណ្ដាច់មិត្តភាព ឬក៏បានដកខ្លួនចេញនោះ ប្រហែលជាចង់ទទួលមិត្តភាពវិញ។
◼ សុន្ទរកថាពិសេសសំរាប់កំឡុងខែបុណ្យរំឭកឆ្នាំ២០០៤ នឹងត្រូវថ្លែងនៅថ្ងៃអាទិត្យ ថ្ងៃទី១៨ ខែមេសា។ ប្រធានសុន្ទរកថានោះនឹងត្រូវប្រកាសប្រាប់នៅលើកក្រោយ។ ក្រុមជំនុំណាដែលមានអ្នកត្រួតពិនិត្យតាមមណ្ឌលធ្វើទស្សនកិច្ច ឬមានសន្និបាតតាមមណ្ឌល ឬថ្ងៃសន្និបាតពិសេសចំថ្ងៃនោះ នឹងមានសុន្ទរកថាពិសេសនៅអាទិត្យជាបន្ទាប់។ ក្រុមជំនុំទាំងឡាយមិនគួរមានសុន្ទរកថាពិសេសមុនថ្ងៃទី១៨ ខែមេសា ឆ្នាំ២០០៤ ឡើយ។