សេចក្ដីជូនដំណឹង
◼ ឧបករណ៍ផ្សាយសំរាប់ខែ វិច្ឆិកា: ផ្ដល់ឲ្យសៀវភៅស្តើងតើព្រះតម្រូវអ្វីពីយើង? ឬសៀវភៅចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច។ បើម្ចាស់ផ្ទះមានប្រកាសនវត្ថុទាំងនេះហើយ សូមផ្ដល់សៀវភៅចូរថ្វាយបង្គំព្រះពិតតែមួយ ឬប្រកាសនវត្ថុមួយដែលបានបោះពុម្ពយូរហើយ។ ធ្នូ: សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ ឬសៀវភៅព្រះគម្ពីរ បន្ទូលនៃព្រះឬក៏ពាក្យសំដីនៃមនុស្ស? ឬក៏សៀវភៅអ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី។ មករា: សៀវភៅសុភមង្គលគ្រួសារ។
◼ ប្រធានត្រួតពិនិត្យឬក៏អ្នកណាម្នាក់ដែលគាត់ចាត់ឲ្យធ្វើ គួរជំរះបញ្ជីគណនីរបស់ក្រុមជំនុំនៅថ្ងៃទី១ ខែធ្នូ ឬក៏ប្រញាប់បំផុតដែលអាចធ្វើទៅបានបន្ទាប់ពីថ្ងៃនោះ។ កាលដែលកិច្ចការនេះបានត្រូវធ្វើរួចហើយ នោះសូមជំរាបប្រាប់ក្រុមជំនុំពេលដែលគេប្រាប់សេចក្ដីរាយការណ៍ពីគណនីជាបន្ទាប់។
◼ ក្រុមជំនុំនិមួយៗគួរតែចាប់ផ្ដើមស្នើសុំទស្សនាវដ្ដីប៉មយាម និងភ្ញាក់រឭក! ផ្គុំគ្នាមួយឆ្នាំ សំរាប់ឆ្នាំ២០០៣ ដាក់ជាប់នឹងប័ណ្ណស្នើសុំប្រកាសនវត្ថុជាបន្ទាប់។ ទស្សនាវដ្ដីទាំងនេះអាចទទួលបានជាភាសាចិន អង់គ្លេស បារាំង ជប៉ុន និងរុស្ស៊ី។ ពេលទស្សនាវដ្ដីទាំងនេះមិនទាន់បានផ្ញើទៅ នោះបញ្ជីរាយនាមប្រកាសនវត្ថុក្នុងប្រអប់នឹងដាក់ថា «រង់ចាំ»។ ទស្សនាវដ្ដីផ្គុំគ្នានេះជាប្រកាសនវត្ថុសុំជាពិសេស។