លំហាត់សាឡើងវិញសំរាប់សាលាកិច្ចបំរើព្រះធិបតេយ្យ
សំនួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំនួរនិងចម្លើយនៅឯសាលាកិច្ចបំរើព្រះធិបតេយ្យ សំរាប់សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០០៣ អ្នកត្រួតពិនិត្យសាលានឹងដឹកនាំការធ្វើលំហាត់សាឡើងវិញនេះអស់៣៥នាទី ដោយផ្អែកលើពត៌មានពីសុន្ទរកថាទាំងប៉ុន្មានចាប់ពីសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៣ ខែវិច្ឆិកាដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០០៣។ [សូមកត់សម្គាល់: កាលបើសំនួរមិនប្រាប់ពីឯកសារយោងណាមួយ នោះអ្នកត្រូវធ្វើការស្រាវជ្រាវដោយខ្លួនឯងដើម្បីបានចម្លើយ]
សុន្ទរកថាទី១
១. បើគ្រីស្ទានម្នាក់ធ្វើឲ្យយើងឈឺចិត្ត តើយើងគួរធ្វើយ៉ាងណា? [w០១ ១/១១ ទំព័រ៣០ វគ្គ៧]
២. ដោយឃើញថាអ័ដាមនិងអេវ៉ាបានប្រើចិត្តសេរីក្នុងផ្លូវខុស តើនេះបញ្ជាក់ចំណុចសំខាន់អ្វី? [w០១ ១/៨ ទំព័រ៥ វគ្គ២, ៣]
៣. តើព្រះយេស៊ូអាចរក្សាអំណររបស់ទ្រង់នៅចំពោះមុខការលំបាកយ៉ាងដូចម្ដេច? ហើយសព្វថ្ងៃនេះតើជនគ្រីស្ទានទទួលផលប្រយោជន៍អ្វីពីការយកតម្រាប់តាមគំរូទ្រង់? [w០១ ១/១១ ទំព័រ៣២ វគ្គ១៥]
៤. តើ«វិញ្ញាណ»នៅក្នុងមនុស្សជាអ្វី? (យ៉ា. ២:២៦) [w០១ ១/១០ ទំព័រ៤ វគ្គ៣, ៤]
៥. តើសេចក្ដីលោភឬ«ការស្រឡាញ់ប្រាក់»គឺស្មើនឹងការថ្វាយបង្គំរូបព្រះយ៉ាងដូចម្ដេច? (កូល. ៣:៥; អេភ. ៥:៥) [w០១ ១/៩ ទំព័រ៦ វគ្គ២-៤]
៦. តើយើងអាចឈ្នះលើការធ្លាក់ទឹកចិត្តឬអារម្មណ៍មិនល្អណាផ្សេងទៀតយ៉ាងដូចម្ដេច? [w០១ ១/៧ ទំព័រ៣០-៣១]
៧. តើអ្នកអាចមានទំនុកចិត្តពេលដែលស្ថាបនាជំនឿរបស់អ្នកទៅលើមូលដ្ឋានអ្វី? ហេតុអ្វី? [w០១ ១/១១ ទំព័រ៦ វគ្គ១]
៨. តើអ្វីបញ្ជាក់ថាព្រះយេហូវ៉ាចេះកំណត់ពេលវេលាយ៉ាងត្រឹមត្រូវ? (ដា. ១១:៣៥-៤០; លូ. ២១:២៤) [siE ទំព័រ២៨៤ វគ្គ១]
៩. សូមលើកបញ្ជាក់ខគម្ពីរខ្លះៗដែលជួយយើងមានទស្សនៈត្រឹមត្រូវអំពីរឿងលុយ។ [w០១ ១/៩ ទំព័រ៥ វគ្គ៣, ៤]
១០. នៅពេលមនុស្សម្នាក់ស្លាប់ តើវិញ្ញាណរបស់គាត់ទៅណា? (សាស. ១២:៧) [w០១ ១/១០ ទំព័រ៦ វគ្គ១]
អំនានប្រចាំសប្ដាហ៍
១១. តើសំបុត្ររបស់ប៉ុលទៅកាន់ភីលេម៉ូនបញ្ជាក់ដូចម្ដេចថា ជនគ្រីស្ទានត្រូវបានបង្គាប់ឲ្យទៅជួយមនុស្សក្លាយជាគ្រីស្ទាន មិនមែនទៅខំអភិវឌ្ឍសង្គមទេ? (ភីល. ១២)
១២. តើការ«រសាត់ចេញ» «បោះបង់ចោលព្រះ» និងការ«ធ្លាក់»គឺខុសគ្នាយ៉ាងណា? (ហេ. ២:១; ៣:៧; ៦:៦) [w៩៩ ១/១០ ទំព័រ៣០ វគ្គ១២; wE៨៦ ១/៦ ទំព័រ១៤ វគ្គ១៦-១៧; wE៨០ ១/១២ ទំព័រ២៣ វគ្គ៨]
១៣. តើយើងអាចប្រយ័ត្នយ៉ាងដូចម្ដេចកុំឲ្យពាក្យថា‹បើព្រះយេហូវ៉ាសព្វព្រះហឫទ័យ›ទៅជាពាក្យនិយាយធម្មតានោះ? (យ៉ា. ៤:១៥) [cjE ទំព័រ១៧១ វគ្គ១-២]
១៤. តើការ«ទន្ទឹងចាំហើយខំជួយឲ្យថ្ងៃនៃព្រះបានឆាប់មកដល់»មានន័យអ្វី? ហើយតើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច? (២ពេ. ៣:១២) [w៩៧ ១/១២ ទំព័រ១៧-១៨]
១៥. ក្នុងសារជូនចំពោះក្រុមជំនុំទាំង៧នៅវិវរណៈជំពូកទីពីរនិងបី តើមានឱវាទសំខាន់អ្វីខ្លះសំរាប់ជនគ្រីស្ទានសព្វថ្ងៃនេះ? (វិវរ. ២:៤, ៥, ១០, ១៤, ២០; ៣:៣, ១០, ១១, ១៧, ១៩)