សេចក្ដីជូនដំណឹង
◼ ឧបករណ៍ផ្សាយសំរាប់ខែធ្នូ: សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ ឬសៀវភៅព្រះគម្ពីរ បន្ទូលនៃព្រះឬក៏ពាក្យសំដីនៃមនុស្ស? ឬក៏សៀវភៅអ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី។ មករា: សៀវភៅសុភមង្គលគ្រួសារ។ កុម្ភៈ: សៀវភៅចូរចូលទៅជិតព្រះយេហូវ៉ា។ មីនា: សៀវភៅចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច។ ជាពិសេសខំព្យាយាមដើម្បីចាប់ផ្ដើមការសិក្សាព្រះគម្ពីរ។ បើមនុស្សមានសៀវភៅចំណេះរួចហើយ នោះអាចជូនសៀវភៅសុភមង្គលគ្រួសារបាន។
◼ យើងសូមរំឭកបងប្រុសៗដែលមើលខុសត្រូវគណនីក្រុមជំនុំថា វិភាគទានដែលដាក់ក្នុងប្រអប់សំរាប់កិច្ចការទូទាំងពិភពលោកនិងសំរាប់ការសាងសង់សាលព្រះរាជាណាចក្រគួរផ្ញើជារៀងរាល់ខែ ហើយមិនត្រូវប្រើដើម្បីសងបំណុលសំរាប់ដីសាលព្រះរាជាណាចក្រឬចំណាយណាផ្សេងទៀតរបស់ក្រុមជំនុំនោះទេ។
◼ បន្ដិចទៀត លិខិតអញ្ជើញចូលរួមពិធីបុណ្យរំឭកសំរាប់ឆ្នាំ២០០៤នឹងត្រូវផ្ញើទៅក្រុមជំនុំ ជាភាសាដែលក្រុមជំនុំនិមួយៗប្រើ។ ប្រសិនបើមានភាសាផ្សេងទៀតដែលមនុស្សប្រើក្នុងតំបន់ផ្សាយរបស់ក្រុមជំនុំអ្នក ហើយអ្នកចង់បានលិខិតអញ្ជើញមួយចំនួនជាភាសាទាំងនោះ លិខិតនោះគួរស្នើសុំឲ្យបានឆាប់បំផុតដោយប្រើប័ណ្ណសុំប្រកាសនវត្ថុ (S-14)។ លិខិតអញ្ជើញអាចទទួលជាភាសាខ្មែរ ចិន ចិន(សម្រាយ) អង់គ្លេស ជប៉ុន និងវៀតណាម។ សូមស្នើសុំតែភាសាណាដែលត្រូវការចាំបាច់ក្នុងតំបន់ផ្សាយរបស់ក្រុមជំនុំអ្នក។
◼ សូមកត់សម្គាល់ថា ពិធីបុណ្យរំឭកប្រចាំឆ្នាំ២០០៥ នឹងត្រូវប្រារព្ធឡើងនៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ក្រោយពីថ្ងៃលិច។ ការប្រាប់នូវថ្ងៃខែឲ្យដឹងទុកជាមុននេះ គឺដើម្បីឲ្យបងប្អូនមានឱកាសអាចរៀបចំទុកជាមុន ឬធ្វើកិច្ចសន្យាសំរាប់ជួលសាលប្រជុំផ្សេងទៀត ក្នុងករណីដែលក្រុមជំនុំជាច្រើនប្រើសាលព្រះរាជាណាចក្រតែមួយ ហើយក្រុមជំនុំខ្លះត្រូវរកកន្លែងផ្សេងទៀត។ អ្នកចាស់ទុំគួរព្រមព្រៀងគ្នាជាមួយនឹងអ្នកចាត់ការខាងសាល ដើម្បីធានាថាមិនមានការរំខានពីសកម្មភាពឯទៀតនៅក្នុងសាលនោះ ហើយដើម្បីឲ្យពិធីបុណ្យរំឭកអាចប្រព្រឹត្តឡើងដោយមានដំណើរការល្អនិងមានរបៀបរៀបរយល្អផងដែរ។ ដោយព្រោះពិធីបុណ្យនេះជាពិធីសំខាន់មួយ ដូច្នេះក្រុមអ្នកចាស់ទុំគួរជ្រើសរើសអ្នកចាស់ទុំម្នាក់ដែលមានសមត្ថភាពឲ្យធ្វើជាអ្នកអធិប្បាយនៅពិធីបុណ្យរំឭក ជាជាងឆ្លាស់គ្នាម្នាក់ម្ដងៗ ឬប្រើបងប្រុសដដែលៗរាល់តែឆ្នាំ។ បើសិនជាមានបងប្រុសម្នាក់ដែលមានសមត្ថភាពគ្រប់គ្រាន់ហើយជាអ្នកចាក់ប្រេងតាំងនោះ អ្នកចាស់ទុំត្រូវជ្រើសរើសគាត់ជាអ្នកថ្លែង។
◼ ចាប់ផ្ដើមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០០៤ រហូតដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០០៥ សៀវភៅចូរចូលទៅជិតព្រះយេហូវ៉ានឹងត្រូវរៀននៅការសិក្សាសៀវភៅតាមក្រុមជំនុំ។