សេចក្ដីជូនដំណឹង
◼ ឧបករណ៍ផ្សាយសំរាប់ខែ មករា: សៀវភៅសុភមង្គលគ្រួសារ។ កុម្ភៈ: សៀវភៅចូរចូលទៅជិតព្រះយេហូវ៉ា។ មីនា: សៀវភៅចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច។ ជាពិសេសខំព្យាយាមដើម្បីចាប់ផ្ដើមការសិក្សាព្រះគម្ពីរ។ បើមនុស្សមានសៀវភៅចំណេះរួចហើយ នោះអាចជូនសៀវភៅសុភមង្គលគ្រួសារបាន។ មេសា: ទស្សនាវដ្ដីប៉មយាម។ ពេលត្រឡប់ទៅជួបអ្នកចាប់អារម្មណ៍ ចូរទៅជួបអ្នកដែលបានចូលរួមពិធីបុណ្យរំឭកដែរឬការប្រជុំសំខាន់ៗផ្សេងទៀតតែអត់ចូលរួមសកម្មភាពផ្សេងទៀតក្នុងក្រុមជំនុំ។ សូមខំព្យាយាមជូនសៀវភៅចូរថ្វាយបង្គំព្រះ។ សូមខំព្យាយាមចាប់ផ្ដើមការសិក្សាព្រះគម្ពីរ ជាពិសេស បើបុគ្គលនោះបានសិក្សាសៀវភៅចំណេះ ឬសៀវភៅស្តើងតម្រូវ រួចហើយ។
◼ ចាប់ផ្ដើមសប្ដាហ៍ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០០៤ យើងនឹងសិក្សាសៀវភៅចូរចូលទៅជិតព្រះយេហូវ៉ា នៅការសិក្សាសៀវភៅតាមក្រុមជំនុំ។
◼ ចាប់ផ្ដើមខែកុម្ភៈនិងមិនហួសថ្ងៃទី៧ខែមីនា សុន្ទរកថាថ្មីរបស់អ្នកត្រួតពិនិត្យតាមមណ្ឌលនឹងមានចំណងជើងថា៖ «តើគោលការណ៍របស់អ្នកណាមានតម្លៃចំពោះអ្នក?»។
◼ ក្រុមជំនុំទាំងឡាយគួររៀបចំឲ្យបានល្អ ដើម្បីធ្វើពិធីបុណ្យរំឭកឆ្នាំនេះ នៅថ្ងៃអាទិត្យ ទី៤ ខែមេសា បន្ទាប់ពីថ្ងៃលិច។ ទោះបីសុន្ទរកថាអាចចាប់ផ្ដើមមុនថ្ងៃលិចក៏ដោយ ក៏ការហុចវត្ថុតំណាងនោះ មិនគួរចាប់ផ្ដើមទាល់តែក្រោយថ្ងៃលិច។ រកប្រភពពត៌មានតាមតំបន់ដើម្បីដឹងថា ថ្ងៃលិចនៅម៉ោងណាក្នុងតំបន់អ្នក។ ដោយសារមិនត្រូវមានការប្រជុំឯទៀតនៅថ្ងៃនោះក្រៅពីការប្រជុំទៅផ្សព្វផ្សាយ នោះគួររៀបចំដើម្បីសិក្សាទស្សនាវដ្ដីប៉មយាមនៅពេលមួយផ្សេងទៀត។ អ្នកត្រួតពិនិត្យតាមមណ្ឌលនឹងត្រូវកែប្រែកម្មវិធីប្រជុំរបស់ពួកគាត់សំរាប់សប្ដាហ៍នោះ យោងទៅតាមកាលៈទេសៈតាមតំបន់។ ទោះជាល្អជាងបើសិនជាក្រុមជំនុំនិមួយៗអាចធ្វើពិធីបុណ្យរំឭកដោយឡែកៗក៏ដោយ នោះប្រហែលជាមិនតែងតែមានលទ្ធភាពធ្វើដូច្នេះទេ។ នៅតំបន់ណាដែលក្រុមជំនុំជាច្រើនប្រើសាលព្រះរាជាណាចក្រតែមួយ នោះប្រហែលជាមួយឬពីរបីក្រុមជំនុំអាចប្រើកន្លែងមួយទៀតនៅយប់នោះ។ ប្រសិនបើអាចធ្វើទៅបានគួរមានយ៉ាងតិចបំផុត៤០នាទីរវាងកម្មវិធីក្រុមជំនុំទាំងពីរ ដើម្បីឲ្យទាំងអស់គ្នាអាចទទួលប្រយោជន៍ពេញលេញពីពិធីនោះ។ ក៏ត្រូវរៀបចំសម្រួលចរាចរណ៍ធ្វើដំណើរនិងការផ្ញើរថយន្ត រួមបញ្ចូលពេលដែលអ្នកជិះចុះពីរថយន្តនិងពេលដែលអ្នកជិះចូលក្នុងរថយន្តវិញ។ អ្នកចាស់ទុំគួរសម្រេចថា ការរៀបចំណាគឺល្អបំផុតតាមតំបន់។