លំហាត់សាឡើងវិញសំរាប់សាលាកិច្ចបំរើព្រះធិបតេយ្យ
សំនួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំនួរនិងចម្លើយនៅឯសាលាកិច្ចបំរើព្រះធិបតេយ្យ សំរាប់សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០០៤ អ្នកត្រួតពិនិត្យសាលានឹងដឹកនាំការធ្វើលំហាត់សាឡើងវិញនេះអស់៣០នាទី ដោយផ្អែកលើពត៌មានពីសុន្ទរកថាទាំងប៉ុន្មានចាប់ពីសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៣ ខែឧសភា ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០០៤។ [សូមកត់សម្គាល់: កាលបើសំនួរមិនប្រាប់ពីឯកសារយោងណាមួយ នោះអ្នកត្រូវធ្វើការស្រាវជ្រាវដោយខ្លួនឯងដើម្បីបានចម្លើយ]
លក្ខណៈនៃការនិយាយ
១. សូមពន្យល់ថា គោលរឿងនៃសុន្ទរកថាជាអ្វី? សូមលើកឧទាហរណ៍មួយ។ [ht ទំព័រ៣៧ វគ្គ១-ទំព័រ៣៨ វគ្គ២]
២. តើគោលចំណុចក្នុងសុន្ទរកថារួមបញ្ចូលអ្វីខ្លះ? [ht ទំព័រ៣៩ វគ្គ១០-ទំព័រ៤០ វគ្គ១២]
៣. សូមពន្យល់នូវសារៈសំខាន់នៃទំនាក់ទំនងជាមួយអ្នកស្ដាប់ និងការមើលកំណត់? [ht ទំព័រ៤២ វគ្គ១]
៤. តើមានយោបល់អ្វីខ្លះ ដើម្បីឲ្យអ្នកថ្លែងនិយាយបានយ៉ាងស្ទាត់? [ht ទំព័រ៤៧ វគ្គ៥-ទំព័រ៤៨ វគ្គ១០]
៥. តើយើងអាចទទួលជំនួយអ្វី ដើម្បីឲ្យចេះបន្លឺសូរស័ព្ទបានល្អជាង? [ht ទំព័រ៥២ វគ្គ៣២-៣៤]
សុន្ទរកថាទី១
៦. តើអ្វីដែលអាចជួយយើងតាំងចិត្តឲ្យរឹងមាំជានិច្ចក្នុងកិច្ចបំរើព្រះយេហូវ៉ា? (ទំនុកដំកើង ៥៧:៧) [w០២ ១/៧ ទំព័រ១៧-១៨ វគ្គ១៤-១៨]
៧. សូមប្រាប់ពីមូលហេតុចំបងបីដែលយើងគួរស្រឡាញ់ច្បាប់របស់ព្រះ។ [w០២ ១/៧ ទំព័រ២២ វគ្គ១២-ទំព័រ២៣ វគ្គ១៤]
៨. តើយើងអាចធ្វើយ៉ាងណាដើម្បីឆ្លៀតពេលបន្ថែមសំរាប់ការសិក្សាព្រះគម្ពីរ? សូមលើកឧទាហរណ៍មួយ។ (អេភេសូរ ៥:១៥, ១៦) [w០២ ១/៩ ទំព័រ២២ វគ្គ១៣]
៩. សូមរៀបរាប់អំពីអ្វី៥យ៉ាង ដែលអាចបំផ្លាញការគោរពប្រណិប័តន៍របស់យើងចំពោះព្រះ។ [w០២ ១/១០ ទំព័រ២១ វគ្គ១៤-ទំព័រ២២ វគ្គ១៨]
១០. តើកូរេនិងអ្នកបះបោរជាមួយនឹងគាត់ចោទប្រកាន់ម៉ូសេអ្វី? ហើយហេតុអ្វីពួកគេគួរដឹងខ្លួនជាមុននោះ? (ជនគណនា ១៦:១-៣) [w០២ ១/១១ ទំព័រ១០ វគ្គ៩-១០]
អំនានព្រះគម្ពីរប្រចាំសប្ដាហ៍
១១. ហេតុអ្វីបានជាម៉ូសេត្រូវខំប្រឹង«ធ្វើរោងឧបោសថ នឹងគ្រឿងប្រដាប់ទាំងប៉ុន្មានតាមគំរូ»យ៉ាងហ្មត់ចត់ដូច្នេះ? (និក្ខ. ២៥:៩) [it-2-E ទំព័រ១០៥៨ វគ្គ៧]
១២. តើយើងអាចរៀនអ្វីពីប្រតិកម្មរបស់អើរ៉ុនចំពោះម៉ូសេ ស្តីអំពីអ្វីដែលកើតមានឡើងទាក់ទងនឹងកូនគោមាស? (និក្ខ. ៣២:២៤)
១៣. សាសន៍អ៊ីស្រាអែលបានបង្ហាញជំនឿដោយស្ដាប់តាមបង្គាប់របស់ព្រះយេហូវ៉ាដែលកត់ទុកនៅ និក្ខមនំ ៣៤:២៣, ២៤។ តើយើងអាចទាញមេរៀនអ្វីពីគំរូនេះ?
១៤. តើការថ្វាយយញ្ញបូជាសំរាប់ដង្វាយមេត្រីនោះ មានបំណងអ្វី? (លេវី. ៣:១)
១៥. ពិធីតែងតាំងអើរ៉ុនដែលបានកត់ទុកនៅ លេវីវិន័យ ៨:២៣ គឺជាគំរូដើមដែលសំដៅទៅលើព្រះយេស៊ូ។ តើតាមរបៀបណា? [it-2-E ទំព័រ១១១៣ វគ្គ៤; wE៦៨ ទំព័រ៣៩៩ វគ្គ២៤]