បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៩/០៤ ទំ. ៧
  • សេចក្ដីជូនដំណឹង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីជូនដំណឹង
  • ២០០៤ កិច្ចបំរើព្រះរាជាណាចក្រយើង
២០០៤ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៩/០៤ ទំ. ៧

សេចក្ដី​ជូន​ដំណឹង

◼ ឧបករណ៍​ផ្សាយ​សំរាប់​ខែ​កញ្ញា: អ្នក​អាច​រស់​នៅ​ជា​និរន្តរ៍​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី។ តុលា: ទស្សនាវដ្ដី​ប៉មយាម។ បើ​ជួប​អ្នក​ចាប់​អារម្មណ៍​អាច​ផ្ដល់​ឲ្យ​សៀវភៅ​ស្តើង​តម្រូវ។ ជា​ពិសេស​សូម​ខំ​ព្យាយាម​ចាប់​ផ្ដើម​ការ​សិក្សា​ព្រះ​គម្ពីរ។ វិច្ឆិកា: សៀវភៅ​ស្តើង​តើ​ព្រះ​ពិត​ជា​ស្រឡាញ់​មនុស្ស​យើង​មែន​ឬ? សូម​ខំ​ព្យាយាម​ចាប់​ផ្ដើម​ការ​សិក្សា​ព្រះ​គម្ពីរ។ ធ្នូ: សៀវភៅ​បុរស​ឧត្តម​បំផុត​ដែល​​ធ្លាប់​រស់​នៅ ឬ​ក៏​សៀវភៅ​ផ្សេងៗឯ​ទៀត ដូច​ជា​សៀវភៅ​ព្រះ​គម្ពីរ បន្ទូល​នៃ​ព្រះ​ឬ​ក៏​ពាក្យ​សំដី​នៃ​មនុស្ស? សៀវភៅ​រឿង​ព្រះ​គម្ពីរ​របស់​ខ្ញុំ និង​អ្នក​អាច​រស់​នៅ​ជា​និរន្តរ៍​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី។

◼ សុន្ទរកថា​ពិសេស​សំរាប់​កំឡុង​ខែ​បុណ្យ​រំឭក​ឆ្នាំ​២០០៥ នឹង​ត្រូវ​ថ្លែង​នៅ​ថ្ងៃ​អាទិត្យ ថ្ងៃ​ទី១០ ខែ​មេសា។ ប្រធាន​សុន្ទរកថា​នោះ​នឹង​ត្រូវ​ប្រកាស​ប្រាប់​នៅ​លើក​ក្រោយ។ ក្រុមជំនុំ​ណា​ដែល​​មាន​អ្នក​ត្រួត​ពិនិត្យ​តាម​មណ្ឌល​ធ្វើ​ទស្សនកិច្ច ឬ​មាន​សន្និបាត​តាម​មណ្ឌល ឬ​ថ្ងៃ​សន្និបាត​ពិសេស​ចំ​ថ្ងៃ​នោះ នឹង​មាន​សុន្ទរកថា​ពិសេស​នៅ​អាទិត្យ​ជា​បន្ទាប់។ ក្រុមជំនុំ​ទាំង​ឡាយ​មិន​គួរ​មាន​សុន្ទរកថា​ពិសេស​មុន​ថ្ងៃ​ទី១០ ខែ​មេសា ឆ្នាំ​២០០៥​ឡើយ។

◼ យើង​សូម​រំឭក​ពួក​អ្នក​ចាស់​ទុំ​ឲ្យ​ធ្វើ​តាម​ការ​ណែនាំ​ដែល​​បាន​ផ្ដល់​មក​ក្នុង​ទស្សនាវដ្ដី​ប៉មយាម ពី​ថ្ងៃ​ទី១៥ ខែ​មេសា ឆ្នាំ​១៩៩១ ទំព័រ​២១​-​២៣ (ជា​ភាសា​អង់គ្លេស) ស្តី​អំពី​បុគ្គល​ណា​ដែល​​បាន​ត្រូវ​បណ្ដាច់​មិត្តភាព ឬ​ក៏​បាន​ដក​ខ្លួន​ចេញ​នោះ ប្រហែល​ជា​ចង់​ទទួល​មិត្តភាព​វិញ។

◼ ពេល​ទស្សនាវដ្ដី​ថ្មី​មក​ដល់​​ក្រុមជំនុំ នោះ​គឺ​សំខាន់​ឲ្យ​បងប្អូន​ប្រុសៗដែល​​ទទួល​ខុស​ត្រូវ​ខាង​ទស្សនាវដ្ដី​នៅ​សាល​ប្រជុំ ចែក​ទស្សនាវដ្ដី​ប៉មយាម​ភ្លាមៗ។ បើ​ធ្វើ​ដូច្នេះ គឺ​ឲ្យ​បងប្អូន​ជា​អ្នក​ផ្សាយ​មាន​ឱកាស​អាន​ទស្សនាវដ្ដី​ផ្ទាល់​ខ្លួន មុន​គេ​ផ្ដល់​ទស្សនាវដ្ដី​ក្នុង​កិច្ច​បំរើ​ផ្សាយ។

◼ ដោយសារ​ខែ​តុលា​មាន​ថ្ងៃ​សៅរ៍​ប្រាំ​និង​ថ្ងៃ​អាទិត្យ​ប្រាំ ខែ​នោះ​ជា​ពេល​អំណោយ​ផល​ដើម្បី​​ត្រួសត្រាយ​ជំនួយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក