លំហាត់សាឡើងវិញសំរាប់សាលាកិច្ចបំរើព្រះធិបតេយ្យ
សំនួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំនួរនិងចម្លើយនៅឯសាលាកិច្ចបំរើព្រះធិបតេយ្យ សំរាប់សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៦ ខែកញ្ញា ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០០៤ អ្នកត្រួតពិនិត្យសាលានឹងដឹកនាំការធ្វើលំហាត់សាឡើងវិញនេះអស់៣០នាទី ដោយផ្អែកលើពត៌មានពីសុន្ទរកថាទាំងប៉ុន្មានចាប់ពីសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៦ ខែកញ្ញា ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០០៤។ [សូមកត់សម្គាល់: កាលបើសំនួរមិនប្រាប់ពីឯកសារយោងណាមួយ នោះអ្នកត្រូវធ្វើការស្រាវជ្រាវដោយខ្លួនឯងដើម្បីបានចម្លើយ]
លក្ខណៈនៃការនិយាយ
១. តើអ្វីនឹងជំរុញអ្នកឲ្យនិយាយដោយបង្ហាញអារម្មណ៍សាទរ? [ht ទំព័រ៦៨ វគ្គ១, ៥]
២. តើអ្នកថ្លែងអាចបង្ហាញអារម្មណ៍កក់ក្ដៅបានយ៉ាងណាចំពោះអ្នកស្ដាប់? ហេតុអ្វីបានជាសំខាន់ម្ល៉េះដែលយើងបង្ហាញអារម្មណ៍កក់ក្ដៅ? [ht ទំព័រ៧០ វគ្គ១៣]
៣. ហេតុអ្វីបានជាយើងត្រូវពន្យល់មេរៀននៃឧទាហរណនិទស្សន៍ឲ្យបានច្បាស់? តើយើងអាចធ្វើនេះយ៉ាងដូចម្ដេច? [ht ទំព័រ៧៤ វគ្គ១០]
៤. ពេលថ្លែងសុន្ទរកថា តើគួរនិងមិនគួរប្រើឧទាហរណនិទស្សន៍បែបណា? [ht ទំព័រ៧៦ វគ្គ២០, ២១]
៥. ប្រសិនបើយើងប្រើពាក្យដែលទាក់ទងជំនឿយើងក្នុងកិច្ចផ្សព្វផ្សាយ តើអ្វីគឺសំខាន់ដែលយើងគួរធ្វើ? ហើយហេតុអ្វី? សូមឲ្យឧទាហរណ៍ខ្លះៗ។ [ht ទំព័រ៧៨ វគ្គ៤]
សុន្ទរកថាទី១
៦. តើមានព្រឹត្ដិការណ៍អ្វីខ្លះមុនទឹកជំនន់ ដែលប្រហែលជាធ្វើឲ្យមនុស្សពិបាកជឿថា អ្វីៗទាំងអស់នៅជុំវិញខ្លួនគឺជិតដល់ទីបញ្ចប់ហើយ? [w០២ ១/៦ ទំព័រ៥-៦]
៧. ហេតុអ្វីក៏គួរឲ្យកត់សម្គាល់ថា មនុស្សនៅសម័យព្រះយេស៊ូបានហៅទ្រង់ជា «លោកគ្រូ» តែមិនដែលហៅទ្រង់ជា «អ្នកប្រោសឲ្យជា»? (លូកា ៣:១២; ៧:៤០) [w០២ ១/៨ ទំព័រ៤ វគ្គ៣; ទំព័រ៦ វគ្គ៥]
៨. តើសុភាសិត ១១:២៤, ២៥ បញ្ជាក់យ៉ាងណានូវតម្លៃនៃការចូលរួមយ៉ាងពេញលេញក្នុងកិច្ចបំរើផ្សាយ? [wE០២ ១៥/៧ ទំព័រ៣០ វគ្គ២-៤]
៩. ដោយសារការបះបោរនៅក្នុងសួនអេដែននោះ តើមានរឿងចំណោទអ្វីចោទឡើង ដែលទាក់ទងនឹងសីលធម៌រស់នៅ? ហើយតើមានលទ្ធផលអ្វីពីការបះបោរនោះ? (លោ. ៣:១-៦) [w០៣ ១/១ ទំព័រ៥ វគ្គ៦; ទំព័រ៦ វគ្គ២-៣)
១០. ពេលជួបមនុស្សដែលនិយាយថាមិនជឿលើព្រះដែលយើងពុំអាចឃើញនោះ តើយើងអាចវែកញែកហេតុផលបានយ៉ាងណា? [w០២ ១/១២ ទំព័រ២១ វគ្គ១៤]
អំនានព្រះគម្ពីរប្រចាំសប្ដាហ៍
១១. បើព្រះយេហូវ៉ាមានបន្ទូលប្រាប់បាឡាមឲ្យទៅជាមួយនឹងពួកបុរសដែលស្តេចបាឡាកចាត់ឲ្យមកនោះ តើហេតុអ្វីបានជាទ្រង់មានសេចក្ដីខ្ញាល់នៅពេលដែលបាឡាមបានទៅជាមួយពួកគេ? (ជន. ២២:២០-២២)
១២. តើស្វាមីរបស់ស្ត្រីគ្រីស្ទានអាចផ្ដាច់បំណន់របស់នាងបានទេ? (ជន. ៣០:៦-៨)
១៣. តើ«ទីក្រុងពំនាក់»តំណាងអ្វីនៅសព្វថ្ងៃនេះ? (ជន. ៣៥:៦) [w៩៦ ១/២ ទំព័រ២៧ វគ្គ៨]
១៤. ច្បាប់នៅចោទិយកថា ៦:៦-៩ ដែលថា ‹ត្រូវចងច្បាប់ព្រះឲ្យជាប់នៅដៃ ហើយជាស្លាកជាប់នឹងក្បាល› តើនេះមានអត្ថន័យមែនទែនឬ?
១៥. ឃ្លាដែលថា «សំលៀកបំពាក់ឯងមិនបានសឹកនៅលើខ្លួនសោះ» តើនេះគ្រាន់តែមានន័យថាគេបានទទួលសំលៀកបំពាក់ថ្មីឬ? (ចោទ. ៨:៤)