បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១១/០៤ ទំ. ៣
  • សេចក្ដីជូនដំណឹង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីជូនដំណឹង
  • ២០០៤ កិច្ចបំរើព្រះរាជាណាចក្រយើង
២០០៤ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១១/០៤ ទំ. ៣

សេចក្ដី​ជូន​ដំណឹង

◼ ឧបករណ៍​ផ្សាយ​សំរាប់​ខែ​វិច្ឆិកា: សៀវភៅ​ស្តើង​តើ​ព្រះ​ពិត​ជា​ស្រឡាញ់​មនុស្ស​យើង​មែន​ឬ? សូម​ខំ​ព្យាយាម​ចាប់​ផ្ដើម​ការ​សិក្សា​ព្រះ​គម្ពីរ។ ធ្នូ: សៀវភៅ​បុរស​ឧត្តម​បំផុត​ដែល​​ធ្លាប់​រស់​នៅ ឬ​ក៏​សៀវភៅ​ផ្សេង​ៗ​ទៀត​ដូច​ជា សៀវភៅ​ព្រះ​គម្ពីរ បន្ទូល​នៃ​ព្រះ​ឬ​ក៏​ពាក្យ​សំដី​នៃ​មនុស្ស? សៀវភៅ​រឿង​ព្រះ​គម្ពីរ​របស់​ខ្ញុំ ឬ​សៀវភៅ​អ្នក​អាច​រស់​នៅ​ជា​និរន្តរ៍​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី។ មករា: ស្មរបន្ទាល់​ព្រះ​យេហូវ៉ា តើ​ពួក​គេ​ជា​អ្នក​ណា? តើ​គេ​ជឿ​អ្វី​ខ្លះ? កុម្ភៈ: ចូរ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា។

◼ ប្រធាន​ត្រួត​ពិនិត្យ​ឬ​ក៏​អ្នក​ណា​ម្នាក់​ដែល​​គាត់​ចាត់​តាំង​គួរ​ត្រួត​ពិនិត្យ​បញ្ជី​គណនេយ្យ​របស់​ក្រុម​ជំនុំ​នៅ​ថ្ងៃ​ទី១ ខែ​ធ្នូ ឬ​បើ​អាច​បាន សូម​ធ្វើ​នៅ​ថ្ងៃ​បន្ទាប់​យ៉ាង​ប្រញាប់​បំផុត។ ពេល​កិច្ចការ​នេះ​បាន​ធ្វើ​រួច​ហើយ សូម​ជំ​រាប​ប្រាប់​ក្រុមជំនុំ ពេល​ដែល​​អាន​សេចក្ដី​រាយ​ការណ៍​គណនេយ្យ​ជា​បន្ទាប់។

◼ ក្រុមជំនុំ​និ​មួយ​ៗ​​គួរ​តែ​ចាប់​ផ្ដើម​ស្នើ​សុំ​ទស្សនាវដ្ដី​ប៉មយាម​និង​ភ្ញាក់រឭក! ផ្គុំ​គ្នា​មួយ​ឆ្នាំ​ សំរាប់​ឆ្នាំ​២០០៤ ដាក់​ជាប់​នឹង​ប័ណ្ណ​ស្នើ​សុំ​ប្រកាសនវត្ថុ​ជា​បន្ទាប់។ សំបុត្រ​ដែល​​ថា​​«​សេចក្ដី​ជូន​ដំណឹង​ដល់​​ក្រុមជំនុំ​ទាំង​ឡាយ​»​​ត្រូវ​ផ្ញើ​ទៅ​ក្រុម​ជំនុំ​ជា​រៀង​រាល់​ខែ​ដោយ​​រាយ​នាម​ភាសា​ទាំង​ប៉ុន្មាន​ដែល​​អាច​ស្នើ​សុំ​ទស្សនាវដ្ដី​ទាំង​នោះ​បាន។ ពេល​ទស្សនាវដ្ដី​ទាំង​នេះ​មិន​ទាន់​បាន​ផ្ញើ​ទៅ នោះ​បញ្ជី​រាយ​នាម​ប្រកាសនវត្ថុ​ក្នុង​ប្រអប់​នឹង​ដាក់​ថា ​«​រង់​ចាំ​»​។ ទស្សនាវដ្ដី​ផ្គុំ​គ្នា​នេះ​ជា​ប្រកាសនវត្ថុ​សុំ​ជា​ពិសេស។

◼ គឺ​ជា​ចាំបាច់​ឲ្យ​សមាគម​យើង​រក្សា​ទុក​បញ្ជី អំពី​អា​ស័យដ្ឋាន​និង​លេខ​ទូរស័ព្ទ​នៃ​ប្រធាន​អ្នក​ត្រួត​ពិនិត្យ​នានា និង​លេខា​ផង​ដែរ។ បើ​មាន​ការ​ផ្លាស់ប្ដូរ​ពេល​ណា​ក៏​ដោយ​ លេខា​គួរ​តែ​បំពេញ​និង​ផ្ញើ​នូវ​ប័ណ្ណ​ការ​ផ្លាស់​ប្រែ​អា​ស័យដ្ឋាន​របស់​ប្រធាន​អ្នក​ត្រួត​ពិនិត្យ​ឬ​លេខា (S-29) ទៅ​ឯ​សមាគម​យើង​ឲ្យ​បាន​ភ្លាម​ៗ​។ នេះ​ក៏​រួម​បញ្ចូល​ការ​ផ្លាស់​ប្ដូរ​ណា​ខាង​លេខ​ទូរស័ព្ទ​ដែរ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក