លំហាត់សាឡើងវិញសំរាប់សាលាកិច្ចបំរើព្រះធិបតេយ្យ
សំនួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំនួរនិងចម្លើយនៅឯសាលាកិច្ចបំរើព្រះធិបតេយ្យ សំរាប់ សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១ ខែវិច្ឆិកា ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០៤ អ្នកត្រួតពិនិត្យសាលានឹងដឹកនាំការធ្វើលំហាត់សាឡើងវិញនេះអស់៣០នាទី ដោយផ្អែកលើពត៌មានពីសុន្ទរកថាទាំងប៉ុន្មានចាប់ពីសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១ ខែវិច្ឆិកា ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០៤។ [សូមកត់សម្គាល់: កាលបើសំនួរមិនប្រាប់ពីឯកសារយោងណាមួយ នោះអ្នកត្រូវធ្វើការស្រាវជ្រាវដោយខ្លួនឯងដើម្បីបានចម្លើយ]
លក្ខណៈនៃការនិយាយ
១. ពេលរៀបចំសុន្ទរកថា ហេតុអ្វីក៏យើងត្រូវជ្រើសរើសចំណុចស្របតាមតម្រូវការ? [ht ទំព័រ៧៩ វគ្គ៧-៨]
២. ហេតុអ្វីក៏ការបញ្ចប់ត្រូវបង្ហាញពីអ្វីដែលអ្នកស្ដាប់គួរធ្វើនោះ? [ht ទំព័រ៨១ វគ្គ៦]
៣. បើយើងមិនប្រយ័ត្ននឹងការកំណត់ពេល តើនឹងមានលទ្ធផលយ៉ាងណា? [ht ទំព័រ៨៣ វគ្គ១៦-១៧]
៤. តើអាការក្រៅផ្ទាល់ខ្លួនអាចបង្ហាញយ៉ាងណា ថាយើងមិនមានទំនុកចិត្តមាំមួន? [ht ទំព័រ៨៨ វគ្គ១០-១១]
៥. ហេតុអ្វីក៏អាការក្រៅផ្ទាល់ខ្លួនគឺសំខាន់ម្ល៉េះ? [ht ទំព័រ៨៩ វគ្គ១៥]
សុន្ទរកថាទី១
៦. តើអ្វីអាចជួយយើងប្រមូលអារម្មណ៍ស្ដាប់សាច់រឿងដែលយកមកពិគ្រោះនៅឯកិច្ចប្រជុំនិមួយៗ? [w០២ ១/១២ ទំព័រ២៥ វគ្គ១២-១៣]
៧. តើដំណើររឿងរបស់បារូក បង្រៀនយើងនូវមេរៀនអ្វីស្តីអំពីចិត្តរាបទាប? [w០៣ ១/១ ទំព័រ១៣ វគ្គ១៣]
៨. តើអារក្សល្បួងអ្នកបំរើព្រះសព្វថ្ងៃនេះ ដោយឧបាយកលដ៏ចំបងមួយណា? ប៉ុន្តែ តើយើងអាចតទល់នឹងវាយ៉ាងដូចម្ដេច? [w០៣ ១/១ ទំព័រ២៥ វគ្គ១៥]
៩. ការសុំទោសស្មោះពីចិត្តដែលជួយឲ្យមានភាព‹ស្រុះស្រួលនឹងបងប្អូនរបស់យើង› តើនេះរួមបញ្ចូលអ្វីខ្លះ? (ម៉ាថ. ៥:២៣, ២៤) [w០៣ ១/២ ទំព័រ៦ វគ្គ១, ៥]
១០. តើពង្សាវតារក្សត្រទី២ ១៣:១៨, ១៩ បង្រៀនយើងអ្វីស្តីអំពីកិច្ចការដែលព្រះចាត់ឲ្យធ្វើ? [wE០២ ១/១២ ទំព័រ៣១ វគ្គ១-២]
អំនានព្រះគម្ពីរប្រចាំសប្ដាហ៍
១១. រីឯសត្វដែលស្លាប់ដោយមិនបានសម្រក់ឈាមចេញនោះ ហេតុអ្វីក៏ពួកអ៊ីស្រាអែលអាចឲ្យឬលក់ដល់អ្នកដទៃទោះជាខ្លួនគេពុំអាចបរិភោគក៏ដោយ? (ចោទិ. ១៤:២១)
១២. តើមានមេរៀនអ្វីសំរាប់យើងនៅចោទិយកថា ២០:៥-៧?
១៣. ហេតុអ្វីក៏ការទទួល«បញ្ចាំថ្មត្បាល់កិន ទោះគ្របឬតួក្ដី»ប្រៀបដូចជាទទួល«បញ្ចាំទាំងជីវិតគេ»នោះ? (ចោទិ. ២៤:៦)
១៤. ដោយព្រោះពួកអ៊ីស្រាអែលស្ថិតក្រោមបំរាមដែលហាមបរិភោគខ្លាញ់ តើការបរិភោគ«ខ្លាញ់កូនចៀម»មានអត្ថន័យយ៉ាងណា? (ចោទិ. ៣២:១៣, ១៤)
១៥. តើអ្វីនៅសព្វថ្ងៃនេះ អាចត្រូវប្រៀបទៅនឹងអំពើបាបរបស់អេកាន? (យ៉ូស. ៧:១-២៦) [wE៨៦ ១៥/១២ ទំព័រ២០ វគ្គ២០]