សេចក្ដីជូនដំណឹង
◼ ឧបករណ៍ផ្សាយសំរាប់ថ្ងៃទី១-ថ្ងៃទី១៦ ខែមករា: សៀវភៅស្តើងស្មរបន្ទាល់ព្រះយេហូវ៉ា តើពួកគេជាអ្នកណា? តើគេជឿអ្វីខ្លះ? ថ្ងៃទី១៧ ខែមករា-ថ្ងៃទី១៣ ខែកុម្ភៈ: ការរៀបចំពិសេសសំរាប់ចែកសៀវភៅស្តើងចូរចាំយាមចុះ! ថ្ងៃទី១៤-ថ្ងៃទី២៨ ខែកុម្ភៈ: សៀវភៅចូរចូលទៅជិតព្រះយេហូវ៉ា។ មីនា: សៀវភៅស្តើងចូរចាំយាមចុះ! បើម្ចាស់ផ្ទះចាប់អារម្មណ៍យ៉ាងស្មោះនោះ បង្ហាញសៀវភៅចំណេះហើយព្យាយាមចាប់ផ្ដើមការសិក្សា។ មេសានិងឧសភា: ទស្សនាវដ្ដីប៉មយាម។ ពេលត្រឡប់ទៅជួបអ្នកចាប់អារម្មណ៍ ចូរទៅជួបអ្នកដែលបានចូលរួមពិធីបុណ្យរំឭកឬការប្រជុំសំខាន់ៗផ្សេងទៀតសូម្បីតែអត់ចូលរួមសកម្មភាពផ្សេងទៀតក្នុងក្រុមជំនុំ។ សូមខំព្យាយាមជូនសៀវភៅចូរថ្វាយបង្គំព្រះ។ សូមខំព្យាយាមចាប់ផ្ដើមការសិក្សាព្រះគម្ពីរ ជាពិសេស បើបុគ្គលនោះបានសិក្សាសៀវភៅចំណេះ និងសៀវភៅស្តើងតម្រូវរួចហើយ។
◼ អត្ថបទចំណងជើងថា«គំរូអំពីពាក្យផ្សាយ»និង«វិធីប្រើគំរូអំពីពាក្យផ្សាយ»នឹងត្រូវប្រើនៅខែផ្សេងទៀត។
◼ ក្រុមជំនុំទាំងឡាយគួររៀបចំឲ្យបានល្អ ដើម្បីធ្វើពិធីបុណ្យរំឭកឆ្នាំនេះ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា បន្ទាប់ពីថ្ងៃលិច។ ទោះបីសុន្ទរកថាអាចចាប់ផ្ដើមមុនថ្ងៃលិចក៏ដោយ ក៏ការហុចវត្ថុតំណាងនោះ មិនគួរចាប់ផ្ដើមទាល់តែក្រោយថ្ងៃលិច។ រកប្រភពពត៌មានតាមតំបន់ដើម្បីដឹងថា ថ្ងៃលិចនៅម៉ោងណាក្នុងតំបន់អ្នក។ យកល្អឲ្យក្រុមជំនុំនិមួយៗធ្វើពិធីបុណ្យរំឭកដោយឡែកៗពីគ្នា។ ក៏ប៉ុន្តែ ប្រហែលជាមិនតែងតែមានលទ្ធភាពធ្វើដូច្នេះទេ។ នៅតំបន់ណាដែលក្រុមជំនុំជាច្រើនប្រើសាលព្រះរាជាណាចក្រតែមួយ នោះប្រហែលជាមួយឬពីរបីក្រុមជំនុំត្រូវប្រើកន្លែងមួយទៀតនៅយប់នោះ។ ប្រសិនបើអាចធ្វើទៅបាន គួរមានយ៉ាងតិចបំផុត៤០នាទីរវាងកម្មវិធីក្រុមជំនុំទាំងពីរ ដើម្បីឲ្យទាំងអស់គ្នាអាចទទួលប្រយោជន៍ពេញលេញពីពិធីនោះ។ ក៏ត្រូវរៀបចំសម្រួលចរាចរណ៍ធ្វើដំណើរនិងការផ្ញើរថយន្ត រួមបញ្ចូលកន្លែងឲ្យអ្នកជិះចុះនិងក្រោយឡើងរថយន្តវិញ។ អ្នកចាស់ទុំគួរសម្រេចថា ការរៀបចំណាគឺល្អបំផុតតាមតំបន់។
◼ កិច្ចបំរើព្រះរាជាណាចក្រយើងនៅខែមុខនឹងមានផ្នែកសំរាប់ពិគ្រោះវីដេអូដែលមានចំណងជើងថា ដាវីឌ គាត់បានទុកចិត្តព្រះយេហូវ៉ាក្នុងការប្រជុំអប់រំកិច្ចបំរើ។ វីដេអូនេះបានផលិតចេញជាឌីវីឌី(DVD)ប៉ុណ្ណោះ ហើយរួមបញ្ចូលវីដេអូអំពីលោកណូអេ គាត់បានដើរជាមួយនឹងព្រះ។ ឌីវីឌីនេះអាចដូរទៅជាភាសាអង់គ្លេស បារាំង អាឡឺម៉ង់ អ៊ីតាលី ជប៉ុន ព័រទុយហ្គាល់(ប្រេស៊ីល) រូស៊ី និងអេស្ប៉ាញ។ ក្រុមជំនុំគួរស្នើសុំឌីវីឌីនេះ ជាមួយនឹងការស្នើសុំប្រកាសនវត្ថុក្រុមជំនុំប្រចាំខែជាបន្ទាប់។
◼ ចាប់ផ្ដើមខែកុម្ភៈនិងមិនហួសថ្ងៃទី៦ខែមីនា សុន្ទរកថាថ្មីរបស់អ្នកត្រួតពិនិត្យតាមមណ្ឌលនឹងមានចំណងជើងថា «ចូរឲ្យមានប្រាជ្ញាក្នុងលោកីយ៍នេះដែលឥតប្រាជ្ញា»។