បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ២/០៥ ទំ. ៧
  • សេចក្ដីជូនដំណឹង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីជូនដំណឹង
  • ២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
km ២/០៥ ទំ. ៧

សេចក្ដី​ជូន​ដំណឹង

◼ ឧបករណ៍​ផ្សាយ​សំរាប់​ថ្ងៃ​ទី១​ ខែ​កុម្ភៈ​-​ថ្ងៃ​ទី១៣ ខែ​កុម្ភៈ: ការ​រៀបចំ​ពិសេស​សំរាប់​ចែក​សៀវភៅ​ស្តើង​ចូរ​ចាំ​យាម​ចុះ! ថ្ងៃ​ទី១៤​-​ថ្ងៃ​ទី២៨ ខែ​កុម្ភៈ: សៀវភៅ​ចូរ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា។ មីនា: សៀវភៅ​ស្តើង​ចូរ​ចាំ​យាម​ចុះ! បើ​ម្ចាស់​ផ្ទះ​ចាប់​អារម្មណ៍​យ៉ាង​ស្មោះ​នោះ បង្ហាញ​សៀវភៅ​ចំណេះ​ហើយ​ព្យាយាម​ចាប់​ផ្ដើម​ការ​សិក្សា។ មេសា​និង​ឧសភា: ទស្សនាវដ្ដី​ប៉មយាម។ ពេល​ត្រឡប់​ទៅ​ជួប​អ្នក​ចាប់​អារម្មណ៍ ចូរ​ទៅ​ជួប​អ្នក​ដែល​​បាន​ចូល​រួម​ពិធី​បុណ្យ​រំឭក​ឬ​ការ​ប្រជុំ​សំខាន់​ៗ​ផ្សេង​ទៀត​សូម្បី​តែ​អត់​ចូល​រួម​សកម្មភាព​ផ្សេង​ទៀត​ក្នុង​ក្រុមជំនុំ។ សូម​ខំ​ព្យាយាម​ជូន​សៀវភៅ​ចូរ​ថ្វាយ​បង្គំ​ព្រះ។ សូម​ខំ​ព្យាយាម​ចាប់​ផ្ដើម​ការ​សិក្សា​ព្រះ​គម្ពីរ ជា​ពិសេស បើ​បុគ្គល​នោះ​បាន​សិក្សា​សៀវភៅ​ចំណេះ និង​សៀវភៅ​ស្តើង​តម្រូវ​រួច​ហើយ។

◼ ប្រធាន​ត្រួត​ពិនិត្យ​ឬ​ក៏​អ្នក​ណា​ម្នាក់​ដែល​​គាត់​ចាត់​តាំង​គួរ​ត្រួត​ពិនិត្យ​បញ្ជី​គណនេយ្យ​របស់​ក្រុមជំនុំ​នៅ​ថ្ងៃ​ទី១ ខែ​មីនា ឬ​បើ​អាច​បាន សូម​ធ្វើ​នៅ​ថ្ងៃ​បន្ទាប់​យ៉ាង​ប្រញាប់​បំផុត។ បើ​មាន បញ្ជី​គណនេយ្យ​ផ្សេង​ដូច​ជា​គណនេយ្យ​សំរាប់​ថែទាំ​សាល​ប្រជុំ​ឬ​ការ​សាង​សង់ នោះ​គួរ​ត្រួត​ពិនិត្យ​ដែរ។ ពេល​កិច្ចការ​នេះ​បាន​ធ្វើ​រួច​ហើយ សូម​ជំ​រាប​ប្រាប់​ក្រុមជំនុំ ពេល​ដែល​​អាន​សេចក្ដី​រាយ​ការណ៍​គណនេយ្យ​ជា​បន្ទាប់។

◼ ស្មៀន​និង​អ្នក​ត្រួត​ពិនិត្យ​កិច្ចបំរើ​ត្រូវ​ពិនិត្យ​មើល​សកម្មភាព​របស់​ពួក​អ្នក​ត្រួសត្រាយ​ពេញ​ពេល។ ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​ដែល​​មាន​ការ​ពិបាក​ក្នុង​ការ​បំពេញ​ម៉ោង​នោះ ពួក​អ្នក​ចាស់​ទុំ​គួរ​រៀបចំ​ជំនួយ​សំរាប់​ជួយ​គេ។ សំរាប់​យោបល់ សូម​មើល​សំបុត្រ​ប្រចាំ​ឆ្នាំ​លេខ​S-201​របស់​សមាគម។

◼ សុន្ទរកថា​ពិសេស​ក្នុង​កំឡុង​ខែ​ធ្វើ​បុណ្យ​រំឭក​នា​ឆ្នាំ​២០០៥ មាន​ប្រធាន​ថា ​«​ហេតុ​អ្វី​ព្រះ​យេស៊ូ​ត្រូវ​រង​ទុក្ខ​វេទនា​ហើយ​សោយ​ទិវង្គត?​»។ សូម​មើល​សេចក្ដី​ជូន​ដំណឹង​ដែល​​ទាក់ទង​គ្នា​ក្នុង កិច្ចបំរើ​ព្រះ​រាជាណាចក្រ​យើង ខែ​កញ្ញា ឆ្នាំ​២០០៤។

◼ បងប្អូន​ទាំង​អស់​ពិត​ជា​គួរ​ឲ្យ​មាន​វត្តមាន​នៅ​ប្រជុំ​សាធារណៈ​នៅ​ថ្ងៃ​អាទិត្យ ទី២០ ខែ​មីនា ដោយ​​សារ​នឹង​មាន​សេចក្ដី​ជូន​ដំណឹង​ពិសេស​មួយ​ស្តី​អំពី​សំវិធានការ​មួយ​ដែល​​អ្នក​ផ្សព្វផ្សាយ​អាច​ទទួល​បាន។

◼ ការិយាល័យ​សាខា​មិន​ផ្ញើ​ប្រកាសនវត្ថុ​តាម​ការ​ស្នើ​សុំ​ផ្ទាល់​ខ្លួន​របស់​អ្នក​ផ្សព្វផ្សាយ​ម្នាក់​ៗ​នោះ​ទេ។ ជា​រៀង​រាល់​ខែ មុន​នឹង​ផ្ញើ​ការ​ស្នើ​សុំ​ប្រកាសនវត្ថុ​របស់​ក្រុមជំនុំ​ប្រចាំ​ខែ​ទៅ​ការិយាល័យ​សាខា នោះ​ប្រធាន​ត្រួត​ពិនិត្យ​គួរ​រៀបចំ​ឲ្យ​មាន​សេចក្ដី​ជូន​ដំណឹង ដើម្បី​​ឲ្យ​បងប្អូន​ណា​ដែល​​ចង់​ទទួល​ប្រកាសនវត្ថុ​សំរាប់​ខ្លួន​គេ​ផ្ទាល់​អាច​ប្រាប់​បង​ប្រុស​ដែល​​ទទួល​ខុស​ត្រូវ​ផ្នែក​ប្រកាសនវត្ថុ​នោះ។ សូម​នឹក​ចាំ​ពី​ប្រកាសនវត្ថុ​ណា​ដែល​​ជា​ការ​ស្នើ​សុំ​ពិសេស។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក