លំហាត់សាឡើងវិញសំរាប់សាលាកិច្ចបំរើព្រះធិបតេយ្យ
សំនួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំនួរនិងចម្លើយនៅឯសាលាកិច្ចបំរើព្រះធិបតេយ្យ សំរាប់សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៧ ខែមីនា ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០០៥ អ្នកត្រួតពិនិត្យសាលានឹងដឹកនាំការធ្វើលំហាត់សាឡើងវិញនេះអស់៣០នាទី ដោយផ្អែកលើពត៌មានពីសុន្ទរកថាទាំងប៉ុន្មានចាប់ផ្ដើមសប្ដាហ៍ថ្ងៃទី៧ ខែមីនា ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០០៥។ [សូមកត់សម្គាល់: កាលបើសំនួរមិនប្រាប់ពីឯកសារយោងណាមួយ នោះអ្នកត្រូវធ្វើការស្រាវជ្រាវដោយខ្លួនឯងដើម្បីបានចម្លើយ]
លក្ខណៈនៃការនិយាយ
១. (ក) ដើម្បីលើកទឹកចិត្តអ្នកស្ដាប់ឲ្យពិនិត្យមើលបទគម្ពីរ តើគួរមានចំនុចពីរអ្វី? (ខ) តើយើងអាចធ្វើនេះបានយ៉ាងណា? [ht ទំព័រ២៧ វគ្គ១០-ទំព័រ២៩ វគ្គ២១]
២. តើយើងអាចសង្កត់សម្លេងលើពាក្យសំខាន់ៗនៅពេលដែលយើងកំពុងតែអានបទគម្ពីរតាមរបៀបណា? សូមពន្យល់ដោយប្រើអេសេគាល ១៨:៤។ [ht ទំព័រ៣០ វគ្គ៤, ៥]
៣. តើយើងអាចកត់សម្គាល់នូវពាក្យគន្លឹះយ៉ាងដូចម្ដេច? [ht ទំព័រ៣២ វគ្គ១៨]
៤. សូមរៀបរាប់នូវវិធីខ្លះៗដើម្បីបញ្ជាក់ដោយនិយាយសាឡើងវិញពេលថ្លែងសុន្ទរកថា។ [ht ទំព័រ៣៤ វគ្គ៥-ទំព័រ៣៥ វគ្គ៩]
៥. តើយើងអាចរៀនឲ្យចេះធ្វើកាយវិការដែលបង្ហាញនូវសកម្មភាព ទំហំ និងទីកន្លែងបានយ៉ាងដូចម្ដេច? [ht ទំព័រ៣៦ វគ្គ១៨]
សុន្ទរកថាទី១
៦. តើយើងអាចជួយសំរាលទុក្ខអស់អ្នកដែលមានទុក្ខព្រួយតាមរបៀបណា? [w០៣ ១/៨ ទំព័រ១៨ វគ្គ១-ទំព័រ១៩ វគ្គ៧; ទំព័រ២១ វគ្គ១៨-ទំព័រ២២ វគ្គ២២]
៧. តើយើងអាចទាញមេរៀនអ្វីពីឱវាទ របស់ព្រះយេស៊ូចំពោះក្រុមជំនុំនៅទីក្រុងអេភេសូរនិងទីក្រុងឡៅឌីសេ? [w០៣ ១/៨ ទំព័រ២៣ វគ្គ១-ទំព័រ២៥ វគ្គ១១; ទំព័រ៣១ វគ្គ១៦-ទំព័រ៣២ វគ្គ២៣]
៨. ហេតុអ្វីបានជាគ្រីស្ទានទាំងឡាយគួរយកចិត្តទុកដាក់នឹងការចេះអក្សរ? ហើយស្តីអំពីរឿងនេះ តើព្រះយេស៊ូបានទុកគំរូល្អបានយ៉ាងណា? [w០៣ ១/៦ ទំព័រ២៨ វគ្គ៥; ទំព័រ៣០ វគ្គ២]
៩. តើគំរូរបស់យ៉ូសៀសនិងព្រះយេស៊ូជួយពួកយុវជនយ៉ាងដូចម្ដេចដើម្បីឲ្យរីកចំរើនខាងវិញ្ញាណ? [wE០៣ ១/៤ ទំព័រ៨ វគ្គ៣-៤; ទំព័រ១០ វគ្គ៣]
១០. ហេតុអ្វីបានជាយើងអាចទុកចិត្តព្រះបាន? (សុ. ៣:៥, ៦) [w០៤ ១/២ ទំព័រ៤ វគ្គ៦-ទំព័រ៥ វគ្គ១]
អំនានព្រះគម្ពីរប្រចាំសប្ដាហ៍
១១. ហេតុអ្វីបានជាហាណាអធិស្ឋានឲ្យព្រះយេហូវ៉ា«ប្រទានអំណាចដល់ស្តេចនៃទ្រង់» ទោះជាគ្មានស្តេចគ្រប់គ្រងប្រទេសអ៊ីស្រាអែលនោះ? (១សាំ. ២:១០)
១២. តើយើងអាចរៀនអ្វីពីហេតុការណ៍ដែលថា អ៊ីស្រាអែលបានទទួលបរាជ័យទោះជាមានហឹបនៃសេចក្ដីសញ្ញានៅកណ្ដាលពួកគេ? (១សាំ. ៤:៣, ៤, ១០)
១៣. តើហេតុអ្វីបានជារបាក្សត្រទី១ ២:១៣-១៥សំដៅទៅដាវីឌជាកូនទីប្រាំពីររបស់អ៊ីសាយ រីឯសាំយូអែលទី១ ១៦:១០, ១១ បញ្ជាក់ថាដាវីឌជាកូនទីប្រាំបី?
១៤. តើវិញ្ញាណអាក្រក់អ្វីដែលបំភ័យដល់សូលយ៉ាងខ្លាំង? (១សាំ. ១៦:១៤)
១៥. គ្រូខាបនៅទីក្រុងអេនដោរដែលទាយហាក់ដូចជាពត៌មានមកពីសាំយូអែលនោះ តើគាត់បានទាយត្រូវឬទេ? (១សាំ. ២៨:១៦-១៩)