បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៨/០៥ ទំ. ៧
  • សេចក្ដីជូនដំណឹង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីជូនដំណឹង
  • ២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៨/០៥ ទំ. ៧

សេចក្ដី​ជូន​ដំណឹង

◼ ឧបករណ៍​ផ្សាយ​សម្រាប់​ខែ​សីហា: សៀវភៅ​ស្តើង​ដែល​​មាន​៣២​ទំព័រ​ដូច​ជា: ចូរ​សប្បាយ​នឹង​ជីវិត​នៅ​លើ​ផែនដី​ជា​និរន្តរ៍! រដ្ឋាភិបាល​ដែល​​នឹង​នាំ​មក​នូវ​ទី​មនោ​រម ​«​មើល! អញ​ធ្វើ​ទាំង​អស់​ឡើង​ជា​ថ្មី​»​ តើ​ព្រះ​ពិត​ជា​ស្រឡាញ់​មនុស្ស​យើង​មែន​ឬ? តើ​អ្វី​ជា​គោល​បំណង​នៃ​ជីវិត​? តើ​អ្នក​អាច​រក​ឃើញ​យ៉ាង​ដូច​ម្ដេច? វិញ្ញាណ​នៃ​មនុស្ស​ស្លាប់ តើ​គេ​អាច​ជួយ​អ្នក​ឬ​ក៏​ធ្វើ​ទុក្ខ​ដល់​​អ្នក? តើ​ពិត​ជា​មាន​វិញ្ញាណ​នៃ​មនុស្ស​ស្លាប់​មែន​ឬ? របៀប​ទទួល​បាន​ជីវិត​ដ៏​គាប់​ចិត្ត លោក​អ្នក​អាច​ធ្វើ​ជា​មិត្ត​សំឡាញ់​របស់​ព្រះ! ស្មរបន្ទាល់​ព្រះ​យេហូវ៉ា តើ​ពួក​គេ​ជា​អ្នក​ណា? តើ​គេ​ជឿ​អ្វី​ខ្លះ? តើ​ព្រះ​តម្រូវ​អ្វី​ពី​យើង? កញ្ញា: សៀវភៅ​ចំណេះ។ បើ​ម្ចាស់​ផ្ទះ​មិន​ព្រម​ទទួល​សៀវភៅ​នេះ សូម​ស្នើ​ផ្ដល់​សៀវភៅ​ស្តើង​ចូរ​ចាំ​យាម​ចុះ! តុលា: ទស្សនាវដ្ដី​ប៉មយាម។ បើ​ជួប​អ្នក​ចាប់​អារម្មណ៍​អាច​ផ្ដល់​ឲ្យ​សៀវភៅ​ស្តើង​តម្រូវ។ វិច្ឆិកា: សៀវភៅ​រឿង​ព្រះ​គម្ពីរ​របស់​ខ្ញុំ។ បើ​ម្ចាស់​ផ្ទះ​ឥត​មាន​កូន សូម​ស្នើ​ផ្ដល់​សៀវភៅ​ចំណេះ។

◼ ដោយសារ​ខែ​តុលា​មាន​ថ្ងៃ​សៅរ៍​ប្រាំ​និង​ថ្ងៃ​អាទិត្យ​ប្រាំ ខែ​នោះ​ជា​ពេល​អំណោយ​ផល​ដើម្បី​​ត្រួសត្រាយ​ជំនួយ។

◼ ប្រធាន​ត្រួត​ពិនិត្យ​ឬ​ក៏​អ្នក​ណា​ម្នាក់​ដែល​​គាត់​ចាត់​តាំង​គួរ​ត្រួត​ពិនិត្យ​បញ្ជី​គណនេយ្យ​របស់​ក្រុមជំនុំ​នៅ​ថ្ងៃ​ទី១ ខែ​កញ្ញា ឬ​បើ​អាច​បាន សូម​ធ្វើ​នៅ​ថ្ងៃ​បន្ទាប់​យ៉ាង​ប្រញាប់​បំផុត។ បើ​មាន បញ្ជី​គណនេយ្យ​ផ្សេង​ដូច​ជា​គណនេយ្យ​សំរាប់​ថែទាំ​សាល​ប្រជុំ​ឬ​ការ​សាង​សង់ នោះ​គួរ​ត្រួត​ពិនិត្យ​ដែរ។ ពេល​កិច្ចការ​នេះ​បាន​ធ្វើ​រួច​ហើយ សូម​ជំ​រាប​ប្រាប់​ក្រុមជំនុំ ពេល​ដែល​​អាន​សេចក្ដី​រាយ​ការណ៍​គណនេយ្យ​ជា​បន្ទាប់។

◼ យើង​សូម​រំឭក​អ្នក​ផ្សាយ​ទាំង​អស់​គ្នា​ថា អាសយដ្ឋាន​របស់​សមាគម​មិន​គួរ​ត្រូវ​ប្រើ​ក្នុង​ការ​ទាក់​ទង​តាម​សំបុត្រ​ផ្ទាល់​ខ្លួន​ឡើយ។ នេះ​រួម​បញ្ចូល​សំបុត្រ​និង​ប្រកាសនវត្ថុ​ដែល​​ត្រូវ​ផ្ញើ​ទៅ​អ្នក​ចាប់​អារម្មណ៍ ផ្ទះ​ដែល​​គ្មាន​មនុស្ស​នៅ​ពេល​យើង​ទៅ​ផ្សាយ ឬ​ក៏​ដើម្បី​​ផ្សព្វផ្សាយ​ដល់​​មនុស្ស​ដែល​​នៅ​កន្លែង​ណា​ដែល​​យើង​មិន​អាច​ចូល​ផ្សាយ​បាន។ អ្នក​ផ្សាយ​អាច​ប្រើ​អាសយដ្ឋាន​របស់​ខ្លួន​បាន ដោយសារ​កិច្ចបំរើ​ជា​អ្វី​ដែល​​យើង​ថ្វាយ​ចំពោះ​ព្រះ​ដោយ​​ខ្លួន​ឯង។ (​ម៉ាថ. ២៨:១៩, ២០; រ៉ូម ១០:១៤, ១៥​) ក៏​ប៉ុន្តែ ប្រសិន​បើ​អ្នក​ផ្សាយ​គិត​ថា​ការ​ប្រើ​អាសយដ្ឋាន​របស់​ខ្លួន​ផ្ទាល់​នឹង​នាំ​ឲ្យ​មាន​បញ្ហា នោះ​គាត់​អាច​ដាក់​ឈ្មោះ​ខ្លួន​ឯង​ហើយ​ប្រើ​អាសយដ្ឋាន​សាលព្រះរាជាណាចក្រ​វិញ។—សូម​មើល​ប្រអប់​សំនួរ​ក្នុង​កិច្ចបំរើ​ព្រះ​រាជាណាចក្រ​យើង ខែ​ឧសភា ឆ្នាំ​២០០២

◼ បញ្ជី​សារពើ​ភណ្ឌ​សំរាប់​ប្រកាសនវត្ថុ​និង​ទស្សនាវដ្ដី​ទាំង​អស់​ដែល​​ក្រុមជំនុំ​ស្តុក​ទុក ត្រូវ​ធ្វើ​ឡើង​នៅ​ចំ​ថ្ងៃ​ទី៣​១ ខែ​សីហា ឆ្នាំ​២០០៥ ឬ​ក៏​ជិត​បំផុត​នៃ​ថ្ងៃ​នោះ​តាម​តែ​លទ្ធភាព។ បញ្ជី​សារពើ​ភណ្ឌ​នោះ គឺ​ស្រដៀង​នឹង​ការ​រាប់​ដែល​​អ្នក​ទទួល​ខុស​ត្រូវ​ផ្នែក​ប្រកាសនវត្ថុ​ត្រូវ​ធ្វើ​ជា​រៀង​រាល់​ខែ ហើយ​ចំនួន​សរុប​ត្រូវ​កត់​លើ​បញ្ជី​សារពើ​ភណ្ឌ (​S-18​)។ ចំនួន​សរុប​ទស្សនាវដ្ដី​អាច​សួរ​អ្នក​ទទួល​ខុស​ត្រូវ​ផ្នែក​ទស្សនាវដ្ដី។ ស្មៀន​របស់​ក្រុមជំនុំ​ដែល​​មាន​ភារកិច្ច​សម្រប​សម្រួល​គួរ​ត្រួត​ពិនិត្យ​បញ្ជី​សារពើ​ភណ្ឌ។ គាត់​ជា​មួយ​នឹង​ប្រធាន​ត្រួត​ពិនិត្យ​ក្នុង​ក្រុមជំនុំ​ដែល​​នឹង​សម្រប​សម្រួល​នោះ ត្រូវ​ចុះ​ហត្ថលេខា​លើ​ក្រដាស​ដែល​​ត្រូវ​បំពេញ។ ក្រុមជំនុំ​នីមួយ​ៗ​ដែល​​ទទួល​ខុស​ត្រូវ​ផ្នែក​សម្រប​សម្រួល នឹង​ទទួល​បញ្ជី​សារពើ​ភណ្ឌ​ចំនួន​បី​ច្បាប់ (​S-18​)។ សូម​ផ្ញើ​ច្បាប់​ដើម​ទៅ​ការិយាល័យ​បកប្រែ​មិន​ហួស​ពី​ថ្ងៃ​ទី៦ ខែ​កញ្ញា។ ទុក​ច្បាប់​ចម្លង​មួយ​ដើម្បី​​ដាក់​ជា​មួយ​ឯកសារ​របស់​អ្នក។ ច្បាប់​ទី​បី​អាច​ប្រើ​ដើម្បី​​សរសេរ​ព្រាង។

◼ ក្រុមជំនុំ​ទាំង​ឡាយ​គួរ​ចាប់​ផ្ដើម​ស្នើ​សុំ​ប្រក្រតិទិន​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ឆ្នាំ​២០០៦ សៀវភៅ​ការ​ពិនិត្យ​មើល​បទ​គម្ពីរ​ប្រចាំ​ថ្ងៃ ឆ្នាំ​២០០៦ និង​សៀវភៅ​ប្រចាំ​ឆ្នាំ​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ឆ្នាំ​២០០៦ នេះ​ដាក់​ជាប់​នឹង​ប័ណ្ណ​ស្នើ​សុំ​ប្រកាសនវត្ថុ​ជា​បន្ទាប់។ សំបុត្រ​ដែល​​ថា​«​សេចក្ដី​ជូន​ដំណឹង​ដល់​​ក្រុមជំនុំ​ទាំង​ឡាយ​»​ត្រូវ​ផ្ញើ​ទៅ​ក្រុមជំនុំ​ជា​រៀង​រាល់​ខែ​ដោយ​​រាយ​នាម​ភាសា​ទាំង​ប៉ុន្មាន​ដែល​​អាច​ស្នើ​សុំ​សៀវភៅ​ទាំង​នោះ​បាន។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក