សេចក្ដីជូនដំណឹង
◼ ឧបករណ៍ផ្សាយសំរាប់ខែកញ្ញា: សៀវភៅចំណេះ។ បើម្ចាស់ផ្ទះមិនព្រមទទួលសៀវភៅនេះ សូមស្នើផ្ដល់សៀវភៅស្តើងចូរចាំយាមចុះ! តុលា: ទស្សនាវដ្ដីប៉មយាម។ បើជួបអ្នកចាប់អារម្មណ៍អាចផ្ដល់ឲ្យសៀវភៅស្តើងតម្រូវ។ វិច្ឆិកា: សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ។ បើម្ចាស់ផ្ទះឥតមានកូន សូមស្នើផ្ដល់សៀវភៅចំណេះ។ ធ្នូ: សៀវភៅបុរសឧត្តមបំផុតដែលធ្លាប់រស់នៅ ឬក៏សៀវភៅផ្សេងៗឯទៀតដែលក្រុមជំនុំមាន ដូចជាសៀវភៅព្រះគម្ពីរ បន្ទូលនៃព្រះឬក៏ពាក្យសំដីនៃមនុស្ស? សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ ឬអ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី។
◼ ការិយាល័យសាខាមិនផ្ញើប្រកាសនវត្ថុតាមការស្នើសុំផ្ទាល់ខ្លួនរបស់អ្នកផ្សព្វផ្សាយម្នាក់ៗនោះទេ។ ជារៀងរាល់ខែ មុននឹងផ្ញើការស្នើសុំប្រកាសនវត្ថុរបស់ក្រុមជំនុំប្រចាំខែទៅការិយាល័យសាខា នោះប្រធានត្រួតពិនិត្យគួររៀបចំឲ្យមានសេចក្ដីជូនដំណឹង ដើម្បីឲ្យបងប្អូនណាដែលចង់ទទួលប្រកាសនវត្ថុសំរាប់ខ្លួនគេផ្ទាល់អាចប្រាប់បងប្រុសដែលទទួលខុសត្រូវផ្នែកប្រកាសនវត្ថុនោះ។ សូមនឹកចាំពីប្រកាសនវត្ថុណាដែលជាការស្នើសុំពិសេស។
◼ យើងសូមរំឭកពួកអ្នកចាស់ទុំឲ្យធ្វើតាមការណែនាំដែលបានផ្ដល់មកនៅក្នុងទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩១ ទំព័រ២១-២៣ (ជាភាសាអង់គ្លេស) ស្តីអំពីបុគ្គលណាដែលបានត្រូវបណ្ដាច់មិត្តភាព ឬក៏បានដកខ្លួនចេញនោះ ហើយប្រហែលជាចង់ទទួលមិត្តភាពវិញ។
◼ សុន្ទរកថាពិសេសសំរាប់កំឡុងខែបុណ្យរំឭកឆ្នាំ២០០៦ នឹងត្រូវថ្លែងនៅថ្ងៃអាទិត្យ ទី៣០ ខែមេសា។ ប្រធានសុន្ទរកថានោះនឹងត្រូវប្រកាសប្រាប់នៅពេលក្រោយ។ ក្រុមជំនុំណាដែលមានអ្នកត្រួតពិនិត្យតាមមណ្ឌលធ្វើទស្សនកិច្ច ឬសន្និបាតចំថ្ងៃនោះ នឹងមានសុន្ទរកថាពិសេសនៅអាទិត្យជាបន្ទាប់។ ក្រុមជំនុំទាំងឡាយមិនគួរមានសុន្ទរកថាពិសេសមុនថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០០៦ឡើយ។
◼ គួរទុកទំព័រ៥និង៦ក្នុងកិច្ចបំរើព្រះរាជាណាចក្រយើងខែនេះ ដើម្បីប្រើសំរាប់កម្មវិធីសន្និបាតតាមមណ្ឌលនិងកម្មវិធីសន្និបាតពិសេសក្នុងកំឡុងឆ្នាំកិច្ចបំរើ២០០៦។
◼ ដោយសារខែតុលាមានថ្ងៃសៅរ៍ប្រាំនិងថ្ងៃអាទិត្យប្រាំ ខែនោះជាពេលអំណោយផលដើម្បីត្រួសត្រាយជំនួយ។
◼ ចាប់ផ្ដើមថ្ងៃទី១ ខែមករា ឆ្នាំ២០០៦ ទស្សនាវដ្ដីប៉មយាមភាសាខ្មែរនឹងចេញដំណាលគ្នាជាមួយនឹងភាសាអង់គ្លេស។ អត្ថបទសិក្សាពីទស្សនាវដ្ដីភាសាអង់គ្លេសចាប់ពីថ្ងៃទី១ ខែតុលា រហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០០៥ នឹងត្រូវបកប្រែជាភាសាខ្មែរហើយបោះពុម្ពជាសៀវភៅស្តើងមួយ។
◼ ក្នុងកំឡុងឆ្នាំកិច្ចបំរើ២០០៦ បងប្អូនទាំងអស់ដែលកំពុងតែបំរើជាអ្នកត្រួសត្រាយជំនួយក្នុងខែដែលអ្នកត្រួតពិនិត្យតាមមណ្ឌលធ្វើទស្សនកិច្ចនៅក្រុមជំនុំនោះ ពួកគាត់អាចចូលរួមផ្នែកទីមួយនៃកិច្ចប្រជុំជាមួយនឹងអ្នកត្រួសត្រាយពេញពេល។ កិច្ចប្រជុំជាមួយអ្នកត្រួសត្រាយពេញពេលត្រូវប្រព្រឹត្តឡើងក្នុងសប្ដាហ៍ដែលមានទស្សនកិច្ច។ យើងសូមលើកទឹកចិត្តអស់អ្នកដែលអាចចូលរួមបាន ឲ្យឆ្លៀតយកប្រយោជន៍ពីការរៀបចំពិសេសនេះ។