លំហាត់សាឡើងវិញសំរាប់សាលាកិច្ចបំរើព្រះធិបតេយ្យ
សំនួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំនួរនិងចម្លើយនៅឯសាលាកិច្ចបំរើព្រះធិបតេយ្យ សំរាប់សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៥ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០០៥ អ្នកត្រួតពិនិត្យសាលានឹងដឹកនាំការធ្វើលំហាត់សាឡើងវិញនេះអស់៣០នាទី ដោយផ្អែកលើពត៌មានពីសុន្ទរកថាទាំងប៉ុន្មានចាប់ផ្ដើមសប្ដាហ៍ថ្ងៃទី៥ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០០៥។ [សូមកត់សម្គាល់: កាលបើសំនួរមិនប្រាប់ពីឯកសារយោងណាមួយ នោះអ្នកត្រូវធ្វើការស្រាវជ្រាវដោយខ្លួនឯងដើម្បីបានចម្លើយ]
លក្ខណៈនៃការនិយាយ
១. តើអ្វីនឹងជួយអ្នកថ្លែងសុន្ទរកថាបង្ហាញនូវអារម្មណ៍សាទរ? [ht ទំព័រ៦៨ វគ្គ១]
២. តើយើងអាចបង្ហាញអារម្មណ៍សាទរយ៉ាងដូចម្ដេចក្នុងការថ្លែងសុន្ទរកថា? [ht ទំព័រ៦៨ វគ្គ២]
៣. ហេតុអ្វីក៏យើងត្រូវពន្យល់នូវមេរៀននៃឧទាហរណនិទស្សន៍ឲ្យបានច្បាស់លាស់? [ht ទំព័រ៧៤ វគ្គ១០]
៤. ដើម្បីឲ្យឧទាហរណនិទស្សន៍ជាទីពេញចិត្តដល់អ្នកស្ដាប់ តើយើងត្រូវជ្រើសរើសឧទាហរណនិទស្សន៍ដែលសំដៅលើអ្វី? [ht ទំព័រ៧៦ វគ្គ១៧]
៥. ពេលប្រើពាក្យដូចជា«ជនសំណល់» «ចៀមឯទៀត»និង«អើម៉ាគេដូន»ជាដើម ក្នុងកិច្ចបំរើផ្សាយរបស់យើង ហេតុអ្វីបានជាយើងត្រូវពន្យល់អត្ថន័យនៃពាក្យទាំងនោះ? [ht ទំព័រ៧៨ វគ្គ៤]
សុន្ទរកថាទី១
៦. តើការខំ«ស្វែងរក»ព្រះយេហូវ៉ារួមបញ្ចូលអ្វី? ហើយតើយើងអាចបង្ហាញយ៉ាងណាថាយើងកំពុងតែធ្វើដូច្នេះ? (ហេ. ១១:៦) [wE០៣ ១៥/៨ ទំព័រ២៥ វគ្គ២; ទំព័រ២៦ វគ្គ១-២; ទំព័រ២៧ វគ្គ២]
៧. តើ«អស់ទាំងពាក្យត្រឹមត្រូវ»រួមបញ្ចូលអ្វីខ្លះ? ហើយតើពួកអ្នកចាស់ទុំអាចបង្ហាញយ៉ាងណាថាគាត់នឹកចាំពីឬធ្វើតាមពាក្យទាំងនោះ? (២ធី. ១:១៣, ១៤) [wE០៣ ១/១ ទំព័រ២៩ វគ្គ៣-ទំព័រ៣០ វគ្គ១]
៨. តើពួកយុវវ័យនិងបងប្អូនពេញវ័យក្នុងក្រុមជំនុំអាចបង្ហាញនូវចំណាប់អារម្មណ៍ចំពោះគ្នាទៅវិញទៅមកយ៉ាងដូចម្ដេច? (សុ. ២២:៦; ភី. ២:៤) [w០៣ ១/៩ ទំព័រ២៧-២៨ វគ្គ១៥-១៧]
៩. តើយើងអាចយកតម្រាប់តាមព្រះនៃសេចក្ដីពិតយ៉ាងដូចម្ដេច? (សាក. ៨:១៦; រ៉ូម ២:២១, ២២; អេភ. ៤:២៥) [w០៣ ១/១១ ទំព័រ១៤ វគ្គ៨-១១]
១០. បើគ្រីស្ទានម្នាក់បាត់បង់ការងារធ្វើ តើគាត់ប្រហែលជាគួរធ្វើអ្វី? [w០៣ ១/១២ ទំព័រ១៣-១៤ វគ្គ៣-៩]
អំនានព្រះគម្ពីរប្រចាំសប្ដាហ៍
១១. តើកំណត់ហេតុនៅពង្សាវតារក្សត្រទី២ ១៣:២១ គាំទ្រការថ្វាយបង្គំអដ្ឋិរបស់មនុស្សស្លាប់ឬទេ?
១២. តើស្តេចហេសេគាបានចងសម្ព័ន្ធជាមួយនឹងស្រុកអេស៊ីបឬទេ? (២ពង្ស. ១៨:១៩-២១, ២៥)
១៣. ទោះបើសំណេររបស់សាសន៍អាសស៊ើរមិនរៀបរាប់ចំៗអំពីជ័យជំនះដ៏អស្ចារ្យរបស់ព្រះយេហូវ៉ាលើស្តេចសានហេរីបក៏ដោយ តើយើងគួរចាប់អារម្មណ៍នឹងសំណេរអ្វីខ្លះក្នុងរបាយការណ៍ទាំងនោះ? (២ពង្ស. ១៩:៣៥, ៣៦)
១៤. តើនរណាជាបិតារបស់សាលធាល? (១របា. ៣:១៦-១៨)
១៥. នៅសម័យស្តេចសូលនោះ តើកុលសម្ព័ន្ធរូបេន កាឌ់និងម៉ាន៉ាសេ១ចំហៀងបានតាំងគំរូល្អអ្វីខ្លះសំរាប់អ្នកបំរើទាំងឡាយរបស់ព្រះនៅសព្វថ្ងៃនេះ? (១របា. ៥:១៨-២២)