បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ២/០៦ ទំ. ៧
  • សេចក្ដីជូនដំណឹង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីជូនដំណឹង
  • ២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
km ២/០៦ ទំ. ៧

សេចក្ដី​ជូន​ដំណឹង

◼ ឧបករណ៍​ផ្សាយ​សម្រាប់​ខែ​កុម្ភៈ: សៀវភៅ​ចូរ​ចូល​ទៅ​ជិត​ព្រះយេហូវ៉ា។ មីនា: សៀវភៅ​ចំណេះ។ ព្យាយាម​ចាប់ផ្ដើម​ការសិក្សា។ មេសា​និង​ឧសភា: ទស្សនាវដ្ដី​ប៉មយាម។ ពេល​ត្រឡប់​ទៅ​ជួប​អ្នក​ចាប់អារម្មណ៍ ចូរ​ទៅ​ជួប​អ្នក​ដែល​បាន​ចូលរួម​ពិធី​បុណ្យរំឭក​ដែរ ឬ​បាន​ចូល​រួម​ការ​ប្រជុំ​សំខាន់ៗ​ផ្សេង​ទៀត តែ​មិន​ទាន់​ចូលរួម​ទៀងទាត់​ជា​មួយ​នឹង​ក្រុមជំនុំ។ សូម​ខំ​ព្យាយាម​ចាប់ផ្ដើម​ការសិក្សា​ព្រះគម្ពីរ​ដោយ​ប្រើ​សៀវភៅ​ចំណេះ​ឬ​សៀវភៅ​ស្តើង​ណា​ដែល​សមស្រប​តាម​កាលៈទេសៈ​របស់​គេ។

◼ ដោយសារ​ខែ​មេសា​មាន​ថ្ងៃ​សៅរ៍​ប្រាំ​និង​ថ្ងៃ​អាទិត្យ​ប្រាំ ​ខែ​នោះ​ជា​ពេល​អំណោយ​ផល​ដើម្បី​ត្រួសត្រាយ​ជំនួយ។

◼ សុន្ទរកថា​ពិសេស​សម្រាប់​កំឡុង​ខែ​បុណ្យ​រំឭក​ឆ្នាំ​២០០៦ មាន​ប្រធាន «តើ​ព្រះ​នៅ​តែ​គ្រប់គ្រង​ទេ?»។ សូម​មើល​សេចក្ដី​ជូន​ដំណឹង​ដែល​ទាក់ទង​នឹង​រឿង​នេះ​ក្នុង កិច្ចបម្រើ​ព្រះរាជាណាចក្រ​យើង ខែ​កញ្ញា ឆ្នាំ​២០០៥។

◼ ប្រធាន​ត្រួតពិនិត្យ​ឬ​ក៏​អ្នក​ណា​ម្នាក់​ដែល​គាត់​ចាត់តាំង​គួរ​ត្រួតពិនិត្យ​បញ្ជី​គណនេយ្យ​របស់​ក្រុម​ជំនុំ​នៅ​ថ្ងៃ​ទី១ ខែ​មីនា ឬ​បើ​អាច​បាន សូម​ធ្វើ​នៅ​ថ្ងៃ​បន្ទាប់​យ៉ាង​ប្រញាប់​បំផុត។ បើ​មាន បញ្ជី​គណនេយ្យ​ផ្សេង​ដូច​ជា​គណនេយ្យ​សម្រាប់​ថែទាំ​សាលប្រជុំ​ឬ​ការ​សាងសង់ នោះ​គួរ​ត្រួតពិនិត្យ​ដែរ។ ពេល​កិច្ចការ​នេះ​បាន​ធ្វើ​រួច​ហើយ សូម​ជំរាប​ប្រាប់​ក្រុមជំនុំ ពេល​ដែល​អាន​សេចក្ដី​រាយការណ៍​គណនេយ្យ​ជា​បន្ទាប់។

◼ ស្មៀន​និង​អ្នក​ត្រួតពិនិត្យ​កិច្ចបម្រើ​ត្រូវ​ពិនិត្យមើល​សកម្មភាព​របស់​ពួក​អ្នក​ត្រួសត្រាយ​ពេញពេល។ ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​ដែល​មាន​ការ​ពិបាក​ក្នុង​ការ​បំពេញ​ម៉ោង​នោះ ពួក​អ្នក​ចាស់ទុំ​គួរ​រៀបចំ​ជំនួយ​សម្រាប់​ជួយ​គេ។ សម្រាប់​យោបល់ សូម​មើល​សំបុត្រ​ប្រចាំ​ឆ្នាំ​លេខ​S-201​របស់​សមាគម។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក