បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៣/០៦ ទំ. ៧
  • សេចក្ដីជូនដំណឹង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីជូនដំណឹង
  • ២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
km ៣/០៦ ទំ. ៧

សេចក្ដី​ជូន​ដំណឹង

◼ ឧបករណ៍​ផ្សាយ​សម្រាប់​ខែ​មីនា: សៀវភៅ​ចំណេះ​ដែល​នាំ​ទៅ​ដល់​ជីវិត​អស់កល្ប​ជានិច្ច។ ព្យាយាម​ចាប់​ផ្ដើម​ការ​សិក្សា។ មេសា​និង​ឧសភា: ទស្សនាវដ្ដី​ប៉មយាម។ ពេល​ត្រឡប់​ទៅ​ជួប​អ្នក​ចាប់​អារម្មណ៍ ចូរ​ទៅ​ជួប​អ្នក​ដែល​បាន​ចូល​រួម​ពិធី​បុណ្យ​រំឭក​ដែរ ឬ​បាន​ចូល​រួម​ការ​ប្រជុំ​សំខាន់​ៗ​ផ្សេង​ទៀត តែ​មិន​ទាន់​ចូល​រួម​ទៀង​ទាត់​ជា​មួយ​នឹង​ក្រុមជំនុំ។ សូម​ខំ​ព្យាយាម​ចាប់​ផ្ដើម​ការ​សិក្សា​ព្រះ​គម្ពីរ​ដោយ​ប្រើ​សៀវភៅ​ចំណេះ​ឬ​សៀវភៅ​ស្តើង​ណា​ដែល​សម​ស្រប​តាម​កាលៈទេសៈ​របស់​គេ។ មិថុនា: សៀវភៅ​អ្នក​អាច​រស់​នៅ​ជា​និរន្តរ៍​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី។ បើ​គ្មាន​សៀវភៅ​នេះ អ្នក​អាច​ជូន​សៀវភៅ​សុភមង្គល​គ្រួសារ​វិញ។

◼ ដោយសារ​ខែ​មេសា​មាន​ថ្ងៃ​សៅរ៍​ប្រាំ​និង​ថ្ងៃ​អាទិត្យ​ប្រាំ ខែ​នោះ​ជា​ពេល​អំណោយ​ផល​ដើម្បី​ត្រួសត្រាយ​ជំនួយ។

◼ ពិធី​បុណ្យ​រំឭក​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ ទី១២ ខែ​មេសា ឆ្នាំ​២០០៦។ បើសិន​ជា​ក្រុមជំនុំ​របស់​អ្នក​ធម្មតា​មាន​ប្រជុំ​នៅ​ថ្ងៃ​ពុធ ប្រជុំ​ទាំង​នោះ​ត្រូវ​ប្ដូរ​ទៅ​ថ្ងៃ​ផ្សេង​ទៀត​ក្នុង​អាទិត្យ​នោះ បើសិន​ជា​សាល​ព្រះ​រាជាណាចក្រ​នៅ​ទំនេរ។ បើសិន​ជា​គ្មាន​លទ្ធភាព​ធ្វើ​ដូច្នេះ ហើយ​នេះ​ប៉ះ​ពាល់​នឹង​ការ​ប្រជុំ​អប់រំ​កិច្ច​បម្រើ​របស់​អ្នក នោះ​ផ្នែក​ណា​ដែល​ទាក់​ទង​ក្រុមជំនុំ​របស់​អ្នក​ជា​ពិសេស អាច​ត្រូវ​រួម​បញ្ចូល​ក្នុង​ការ​ប្រជុំ​អប់រំ​កិច្ច​បម្រើ​នៅ​ថ្ងៃ​ណា​មួយ​ផ្សេង​ទៀត។

◼ ពេល​ទស្សនាវដ្ដី​ថ្មី​មក​ដល់​ក្រុមជំនុំ នោះ​គឺ​សំខាន់​ឲ្យ​បងប្អូន​ប្រុស​ៗ​ដែល​ទទួល​ខុស​ត្រូវ​ខាង​ទស្សនាវដ្ដី​នៅ​សាល​ប្រជុំ ចែក​ទស្សនាវដ្ដី​ប៉មយាម​និង​ទស្សនាវដ្ដី​ភ្ញាក់រឭក!ភ្លាម​ៗ។ បើ​ធ្វើ​ដូច្នេះ គឺ​ឲ្យ​បងប្អូន​ជា​អ្នក​ផ្សាយ​មាន​ឱកាស​អាន​ទស្សនាវដ្ដី​ផ្ទាល់​ខ្លួន មុន​គេ​ផ្ដល់​ទស្សនាវដ្ដី​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ ពេល​កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ​យើង​ថ្មី​មក​ដល់​ក្រុមជំនុំ នោះ​ក៏​ត្រូវ​ចែក​ភ្លាម​ៗ​ដែរ ហើយ​បងប្អូន​អាច​ទទួល​តាម​ការ​សិក្សា​សៀវភៅ​តាម​ក្រុមជំនុំ។

◼ ការិយាល័យ​សាខា​មិន​បំពេញ​នូវ​ការ​ស្នើ​សុំ​ប្រកាសនវត្ថុ​ឯក​ជន​របស់​អ្នក​ផ្សព្វផ្សាយ​ទេ។ ជា​រៀង​រាល់​ខែ មុន​នឹង​ផ្ញើ​ការ​ស្នើ​សុំ​ប្រកាសនវត្ថុ​ក្រុមជំនុំ​ប្រចាំ​ខែ​ទៅ​ការិយាល័យ​សាខា ប្រធាន​អ្នក​ត្រួត​ពិនិត្យ​គួរ​រៀបចំ​ឲ្យ​មាន​សេចក្ដី​ជូន​ដំណឹង ដើម្បី​ឲ្យ​បងប្អូន​ណា​ដែល​ចង់​ទទួល​ប្រកាសនវត្ថុ​សម្រាប់​ខ្លួន​គេ​ផ្ទាល់ អាច​ប្រាប់​បង​ប្រុស​ដែល​ទទួល​ខុស​ត្រូវ​ប្រកាសនវត្ថុ​នោះ។ សូម​នឹក​ចាំ​ពី​ប្រកាសនវត្ថុ​ណា​ដែល​ជា​ការ​ស្នើ​សុំ​ពិសេស។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក