លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើព្រះធិបតេយ្យ
សំណួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំណួរនិងចម្លើយនៅឯសាលាកិច្ចបម្រើព្រះធិបតេយ្យ សម្រាប់សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៦។ អ្នកត្រួតពិនិត្យសាលានឹងដឹកនាំការធ្វើលំហាត់សាឡើងវិញនេះអស់៣០នាទី ដោយផ្អែកលើព័ត៌មានពីសុន្ទរកថាទាំងប៉ុន្មានចាប់ផ្ដើមសប្ដាហ៍ថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៦។ [សូមកត់សម្គាល់ : កាលបើសំណួរមិនប្រាប់ពីឯកសារយោងណាមួយ នោះអ្នកត្រូវធ្វើការស្រាវជ្រាវដោយខ្លួនឯងដើម្បីបានចម្លើយ]
លក្ខណៈនៃការនិយាយ
១. តើយើងអាចបញ្ជាក់គោលរឿងយ៉ាងដូចម្ដេច? [ht ទំព័រ៣៩ វគ្គ៧, ៨]
២. ហេតុអ្វីយើងមិនត្រូវប្រើគោលចំណុចច្រើនពេក? [ht ទំព័រ៤០-៤១ វគ្គ១៤, ១៧]
៣. ហេតុអ្វីបានជាទំនាក់ទំនងជាមួយអ្នកស្ដាប់គឺសំខាន់ម្ល៉េះ? [ht ទំព័រ៤២ វគ្គ១]
៤. ពេលដែលធ្វើកំណត់ តើយើងគួរចាំអ្វី? [ht ទំព័រ៤៥ វគ្គ១៦]
៥. តើមានយោបល់អ្វីខ្លះ ដើម្បីឲ្យអ្នកថ្លែងនិយាយបានយ៉ាងស្ទាត់? [ht ទំព័រ៤៧-៤៨ វគ្គ៥-១០]
សុន្ទរកថាទី១
៦. ពេលដែលមនុស្សម្នាក់ក្លាយទៅជាមនុស្សគ្រប់លក្ខណ៍ តើនោះរួមបញ្ចូលអ្វីខ្លះ? [wt ទំព័រ៩៧ វគ្គ១៤]
៧. ហេតុអ្វីក៏ការមានកាលវិភាគសម្រាប់កិច្ចបម្រើផ្សាយគឺមានប្រយោជន៍នោះ? [wt ទំព័រ១០៨ វគ្គ១៤]
៨. ក្រៅពីការជួបនឹងមនុស្សដោយផ្ទាល់ តើការសេពគប់ពួកម៉ាករួមបញ្ចូលអ្វីទៀត? [w០៤ ១/៨ ទំព័រ១៥ វគ្គ១៣]
៩. ពេលជួបទុក្ខលំបាក តើការអធិស្ឋានអស់ពីចិត្តអាចជួយពង្រឹងកម្លាំងយើងយ៉ាងដូចម្ដេច? [w០៤ ១/១១ ទំព័រ២៥ វគ្គ១០]
១០. តើព្រះយេស៊ូយាងមកក្នុងន័យអ្វី? តើការយាង«មក»របស់ទ្រង់ដែលសរសេរនៅម៉ាថាយ ១៦:២៨ កើតឡើងនៅពេលណា? [w០៤ ១/៦ ទំព័រ១៦ ប្រអប់]
អំនានព្រះគម្ពីរប្រចាំសប្ដាហ៍
១១. តើយើងអាចទាញមេរៀនអ្វីពីសម្ដីរបស់យ៉ូបចំពោះព្រះយេហូវ៉ានៅយ៉ូប ៤២:១-៦? [w០៦ ១/៤ «ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ គោលសំខាន់ៗពីសៀវភៅយ៉ូប»]
១២. តើអស់ទាំងសាសន៍«មានគំនិតជាឥតសារ»អ្វី? (ទំនុក. ២:១, ២) [w០៦ ១/៦ «ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ គោលសំខាន់ៗពីទំនុកដំកើងប៉ែកទីមួយ»]
១៣. តើអ្វីជាគោលប្រធានដែលត្រូវបំផ្លាញនោះ? (ទំនុក. ១១:៣) [w០៦ ១/៦ «ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ គោលសំខាន់ៗពីទំនុកដំកើងប៉ែកទីមួយ»]
១៤. តើមនុស្សឆ្មើងឆ្មៃត្រូវព្រះ‹សងជាបរិបូរ›យ៉ាងដូចម្ដេច? (ទំនុក. ៣១:២៣) [w០៦ ១/៦ «ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ គោលសំខាន់ៗពីទំនុកដំកើងប៉ែកទីមួយ»]
១៥. តើទំនុកទី៤០អាចជួយសម្រាលទុក្ខនិងផ្ដល់កម្លាំងចិត្តឲ្យយើងស៊ូទ្រាំនឹងភាពឥតគ្រប់លក្ខណ៍របស់យើង និងទុក្ខលំបាកផ្សេងៗដែលយើងជួបប្រទះក្នុងរបបលោកិយនេះដោយដូចម្ដេច? (ទំនុក. ៤០:១, ២, ៥, ១២) [w០៦ ១/៦ «ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ គោលសំខាន់ៗពីទំនុកដំកើងប៉ែកទីមួយ»]