បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៧/០៦ ទំ. ៧
  • សេចក្ដីជូនដំណឹង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីជូនដំណឹង
  • ២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
km ៧/០៦ ទំ. ៧

សេចក្ដី​ជូន​ដំណឹង

◼ ឧបករណ៍​ផ្សាយ​សម្រាប់​ខែ​កក្កដា​និង​សីហា : សៀវភៅ​ស្តើង​ណា​ដែល​មាន​៣២​ទំព័រ​ដូច​ជា: ចូរ​សប្បាយ​នឹង​ជីវិត​នៅ​លើ​ផែនដី​ជា​និរន្តរ៍! រដ្ឋាភិបាល​ដែល​នឹង​នាំ​មក​នូវ​ទី​មនោ​រម ​«​មើល! អញ​ធ្វើ​ទាំង​អស់​ឡើង​ជា​ថ្មី​»​ តើ​ព្រះ​ពិត​ជា​ស្រឡាញ់​មនុស្ស​យើង​មែន​ឬ? តើ​អ្វី​ជា​គោល​បំណង​នៃ​ជីវិត? តើ​អ្នក​អាច​រក​ឃើញ​យ៉ាង​ដូច​ម្ដេច? ចូរ​ចាំ​យាម​ចុះ! វិញ្ញាណ​នៃ​មនុស្ស​ស្លាប់ តើ​គេ​អាច​ជួយ​អ្នក​ឬ​ក៏​ធ្វើ​ទុក្ខ​ដល់​អ្នក? តើ​ពិត​ជា​មាន​វិញ្ញាណ​នៃ​មនុស្ស​ស្លាប់​មែន​ឬ? របៀប​ទទួល​បាន​ជីវិត​ដ៏​គាប់​ចិត្ត លោក​អ្នក​អាច​ធ្វើ​ជា​មិត្ត​សំឡាញ់​របស់​ព្រះ! ស្មរបន្ទាល់​ព្រះ​យេហូវ៉ា តើ​ពួក​គេ​ជា​អ្នក​ណា? តើ​គេ​ជឿ​អ្វី​ខ្លះ? និង​តើ​ព្រះ​តម្រូវ​អ្វី​ពី​យើង? កញ្ញា: សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? គួរ​ត្រឡប់​ទៅ​ជួប​អស់​អ្នក​ដែល​ទទួល​សៀវភៅ​នោះ ហើយ​ព្យាយាម​ចាប់​ផ្ដើម​ការ​សិក្សា។ តុលា: ទស្សនាវដ្ដី​ប៉មយាម។ បើ​ម្ចាស់​ផ្ទះ​ចាប់​អារម្មណ៍ ចូរ​បង្ហាញ​សៀវភៅ​ស្តើង​ចូរ​ចាំ​យាម​ចុះ! ដើម្បី​បង្កើន​ចំណាប់អារម្មណ៍​របស់​គាត់​ទៅ​លើ​ព្រះ​គម្ពីរ។

◼ ចាប់​ផ្ដើម​ខែ​កញ្ញា អ្នក​ត្រួត​ពិនិត្យ​តាម​មណ្ឌល​នឹង​ថ្លែង​សុន្ទរកថា​សាធារណៈ​ដែល​មាន​ចំណង​ជើង​ថា ​«​តើ​ព្រះ​ចាត់​ទុក​អ្នក​ជា​មនុស្ស​បែប​ណា?​»។

◼ នា​សប្ដាហ៍​ថ្ងៃ​ទី២៤ ខែ​កក្កដា ឆ្នាំ​២០០៦ នៅ​ឯ​ការ​សិក្សា​សៀវភៅ​តាម​ក្រុមជំនុំ យើង​នឹង​សិក្សា​អត្ថបទ​ទី​បួន ក្នុង​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​ធ្នូ ឆ្នាំ​២០០៥។

◼ យក​ល្អ​ឲ្យ​ផ្ញើ​ប័ណ្ណ​នៃ​អ្នក​ត្រួសត្រាយ​ពេញ​ពេល​ទៅ​ការិយាល័យ​សាខា​យ៉ាង​ហោច​ណាស់​៣០​ថ្ងៃ​មុន​បុគ្គល​ម្នាក់​ចង់​ចាប់​ផ្ដើម​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ពេញ​ពេល។ លេខា​ក្រុមជំនុំ​គួរ​ពិនិត្យ​មើល​បញ្ជី​ចុះ​ឈ្មោះ​នោះ​ឲ្យ​ប្រាកដ​ថា ពិត​ជា​បំពេញ​បាន​ត្រឹម​ត្រូវ​ហើយ។ បើ​បុគ្គល​នោះ​មិន​អាច​ចាំ​នូវ​ថ្ងៃ​ខែ​ដែល​ពួក​គេ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ទេ នោះ​ត្រូវ​ស្មាន​ហើយ​កត់​ទុក​ថ្ងៃ​ខែ​នោះ។ លេខា​ត្រូវ​កត់​ទុក​ថ្ងៃ​ខែ​ដែល​ស្មាន​នោះ​ក្នុង​កាត​សកម្មភាព​ផ្សព្វផ្សាយ​របស់​អ្នក​ផ្សាយ (​Congregation’s Publisher Record​—S-21​)។

◼ លេខា​ក្រុមជំនុំ​គួរ​ដឹង​ឲ្យ​ប្រាកដ​ថា​គាត់​ពិត​ជា​មាន​សំបុត្រ​តែងតាំង​ជា​អ្នក​ត្រួសត្រាយ (​Pioneer Appointment Letter​—S-202​)របស់​អ្នក​ត្រួសត្រាយ​ពេញ​ពេល​ម្នាក់​ៗ​ក្នុង​ក្រុមជំនុំ​ឬ​អត់។ បើ​អត់​មាន ត្រូវ​សរសេរ​ទៅ​ការិយាល័យ​សាខា។

◼ បញ្ជី​សារពើ​ភណ្ឌ​សំរាប់​សៀវភៅ​ផ្សេង​ៗ​និង​ទស្សនាវដ្ដី​ទាំង​អស់​ដែល​ក្រុមជំនុំ​ស្តុក​ទុក ត្រូវ​ធ្វើ​ឡើង​នៅ​ចំ​ថ្ងៃ​ទី៣​១ ខែ​សីហា ឆ្នាំ​២០០៦ ឬ​ក៏​ជិត​បំផុត​នៃ​ថ្ងៃ​នោះ​តាម​តែ​លទ្ធភាព។ បញ្ជី​សារពើ​ភណ្ឌ​នោះ គឺ​ស្រដៀង​នឹង​ការ​រាប់​ដែល​អ្នក​ទទួល​ខុស​ត្រូវ​ផ្នែក​សៀវភៅ​ផ្សេង​ៗ​ត្រូវ​ធ្វើ​ជា​រៀង​រាល់​ខែ ហើយ​ចំនួន​សរុប​ត្រូវ​កត់​លើ​បញ្ជី​សារពើ​ភណ្ឌ (​Literature Inventory​—S-18​)។ ចំនួន​សរុប​ទស្សនាវដ្ដី​អាច​សួរ​អ្នក​ទទួល​ខុស​ត្រូវ​ផ្នែក​ទស្សនាវដ្ដី។ លេខា​របស់​ក្រុមជំនុំ​ដែល​មាន​ភារកិច្ច​សម្រប​សម្រួល​គួរ​ត្រួត​ពិនិត្យ​បញ្ជី​សារពើ​ភណ្ឌ។ គាត់​ជា​មួយ​នឹង​ប្រធាន​ត្រួត​ពិនិត្យ​ក្នុង​ក្រុមជំនុំ​ដែល​នឹង​សម្រប​សម្រួល​នោះ ត្រូវ​ចុះ​ហត្ថលេខា​លើ​ក្រដាស​ដែល​ត្រូវ​បំពេញ។ ក្រុម​ជំនុំ​នីមួយ​ៗ​ដែល​ទទួល​ខុស​ត្រូវ​ផ្នែក​សម្រប​សម្រួល នឹង​ទទួល​បញ្ជី​សារពើ​ភណ្ឌ (​Literature Inventory​)​ចំនួន​បី​ច្បាប់។ សូម​ផ្ញើ​ច្បាប់​ដើម​ទៅ​ការិយាល័យ​បកប្រែ​មិន​ហួស​ពី​ថ្ងៃ​ទី៦ ខែ​កញ្ញា។ ទុក​ច្បាប់​ចម្លង​មួយ​ដើម្បី​ដាក់​ជា​មួយ​ឯកសារ​របស់​អ្នក។ ច្បាប់​ទី​បី​អាច​ប្រើ​ដើម្បី​សរសេរ​ព្រាង។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក