បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១០/០៦ ទំ. ១៥
  • សេចក្ដីជូនដំណឹង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីជូនដំណឹង
  • ២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
km ១០/០៦ ទំ. ១៥

សេចក្ដី​ជូន​ដំណឹង

◼ ឧបករណ៍​ផ្សាយ​សម្រាប់​ខែ​តុលា: ទស្សនាវដ្ដី​ប៉ម​យាម។ បើ​ម្ចាស់​ផ្ទះ​ចាប់​អារម្មណ៍ ចូរ​បង្ហាញ​សៀវភៅ​ស្តើង​ចូរ​ចាំ​យាម​ចុះ! ដើម្បី​បង្កើន​ចំណាប់​អារម្មណ៍​របស់​គាត់​ទៅ​លើ​ព្រះ​គម្ពីរ។ វិច្ឆិកា: សៀវភៅ​រឿង​ព្រះ​គម្ពីរ​របស់​ខ្ញុំ។ ធ្នូ : សៀវភៅ​បុរស​ឧត្តម​បំផុត​ដែល​ធ្លាប់​រស់​នៅ។ ឬ​ក៏​សូម​ផ្ដល់​សៀវភៅ​ដូច​ត​ទៅ: ព្រះ​គម្ពីរ បន្ទូល​នៃ​ព្រះ​ឬ​ក៏​ពាក្យ​សំ​ដី​នៃ​មនុស្ស? សៀវភៅ​រឿង​ព្រះ​គម្ពីរ​របស់​ខ្ញុំ ឬ​អ្នក​អាច​រស់​នៅ​ជា​និរន្តរ៍​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី បើ​ក្រុម​ជំនុំ​នៅ​មាន។ មករា: សៀវភៅ​ណា​ដែល​មាន​១៩២​ទំព័រ​ដែល​ក្រដាស​ហើរ​ពណ៌​ហើយ ឬ​សៀវភៅ​ណា​មួយ​ក៏​ដោយ​ដែល​បាន​បោះ​ពុម្ព​មុន​ឆ្នាំ​១៩៩១។ បើ​ក្រុមជំនុំ​គ្មាន​សៀវភៅ​ចាស់​ៗ​ទាំង​នោះ​ទេ បង​ប្អូន​អាច​ចែក​ជូន​សៀវភៅ​ស្តើង​ចូរ​ចាំ​យាម​ចុះ!

◼ ដោយសារ​ខែ​ធ្នូ​មាន​ថ្ងៃ​សៅរ៍​ប្រាំ​និង​ថ្ងៃ​អាទិត្យ​ប្រាំ ខែ​នោះ​ជា​ពេល​អំណោយ​ផល​ដើម្បី​ត្រួសត្រាយ​ជំនួយ។

◼ សន្លឹក​បន្ថែម​ដែល​មាន​ក្នុង​កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ​យើង សម្រាប់​ខែ​នេះ​គឺ​ជា​«​កម្មវិធី​សាលា​កិច្ច​បម្រើ​ផ្សាយ​សម្រាប់​ឆ្នាំ​២០០៧​»។ យើង​គួរ​តែ​រក្សា​ទុក​កម្មវិធី​នេះ​ជា​ឯកសារ​យោង​សម្រាប់​ឆ្នាំ​២០០៧។ សុន្ទរកថា​ពិសេស​សម្រាប់​កំលុង​ខែ​បុណ្យ​រំឭក​ឆ្នាំ​២០០៧ នឹង​ត្រូវ​ថ្លែង​នៅ​ថ្ងៃ​អាទិត្យ ថ្ងៃ​ទី​១៥ ខែ​មេសា។ ប្រធាន​សុន្ទរកថា​នោះ​នឹង​ត្រូវ​ប្រកាស​ប្រាប់​ក្រោយ។ ក្រុម​ជំនុំ​ណា​ដែល​មាន​អ្នក​ត្រួត​ពិនិត្យ​មណ្ឌល​ធ្វើ​ទស្សនកិច្ច ឬ​មាន​សន្និបាត​មណ្ឌល ឬ​ថ្ងៃ​សន្និបាត​ពិសេស​ចំ​ថ្ងៃ​នោះ នឹង​មាន​សុន្ទរកថា​ពិសេស​នៅ​អាទិត្យ​ជា​បន្ទាប់។ ក្រុម​ជំនុំ​ទាំង​ឡាយ​មិន​គួរ​មាន​សុន្ទរកថា​ពិសេស​មុន​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០០៧​ឡើយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក