សេចក្ដីជូនដំណឹង
◼ ឧបករណ៍ផ្សាយសម្រាប់ខែមីនា: តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ចូរព្យាយាមដើម្បីចាប់ផ្ដើមការសិក្សាព្រះគម្ពីរ។ មេសានិងឧសភា: ទស្សនាវដ្ដីប៉មយាម។ ពេលត្រឡប់ទៅជួបអ្នកចាប់អារម្មណ៍ រួមបញ្ចូលអ្នកដែលបានចូលរួមពិធីបុណ្យរំលឹក ឬក៏បងប្អូនដែលអសកម្ម ចូរព្យាយាមស្នើផ្ដល់សៀវភៅព្រះគម្ពីរបង្រៀនដោយមានគោលដៅចាប់ផ្ដើមការសិក្សាព្រះគម្ពីរ។ មិថុនា: សៀវភៅគន្លឹះនៃសុភមង្គលគ្រួសារ។
◼ ពេលទស្សនាវដ្ដីថ្មីមកដល់ក្រុមជំនុំ នោះគឺសំខាន់ឲ្យបងប្អូនប្រុសៗដែលទទួលខុសត្រូវខាងសៀវភៅ ចែកទស្សនាវដ្ដីប៉មយាមនិងទស្សនាវដ្ដីភ្ញាក់រឭក!(Awake!) ភ្លាមៗ។ បើធ្វើដូច្នេះ នោះនឹងជួយបងប្អូនជាអ្នកផ្សាយមានឱកាសអានទស្សនាវដ្ដីផ្ទាល់ខ្លួន មុនគេស្នើផ្ដល់ក្នុងកិច្ចបម្រើផ្សាយ។
◼ ប្រធានត្រួតពិនិត្យឬក៏អ្នកណាម្នាក់ដែលគាត់ចាត់តាំងគួរត្រួតពិនិត្យបញ្ជីគណនេយ្យរបស់ក្រុមជំនុំនៅ ខែធ្នូ មករា និងខែកុម្ភៈ។ ពេលកិច្ចការនេះធ្វើរួចហើយ សូមជម្រាបប្រាប់ក្រុមជំនុំ មុននឹងអានសេចក្ដីរាយការណ៍ពីគណនេយ្យជាបន្ទាប់។—សូមមើលក្រដាសណែនាំដើម្បីធ្វើគណនេយ្យក្រុមជំនុំ(Instructions for Congregation Accounting—S-27)
◼ ចាប់ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០០៧ រហូតដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០០៧ យើងនឹងសិក្សាសៀវភៅស្តើងពីរតាមក្រុមជំនុំដែលមាន១១អត្ថបទសិក្សា ពីទស្សនាវដ្ដីប៉មយាម។ ថ្ងៃទី២៣ ខែមេសា: ចូរ«ចាំយាម»ចុះ! គ្រាជំនុំជម្រះបានមកដល់ហើយ! ថ្ងៃទី៣០ ខែមេសា: មាតាបិតាទាំងឡាយ! តើចង់ឲ្យកូនមានអនាគតបែបណា? ថ្ងៃទី៧ ខែឧសភា: ចូរប្រុងប្រយ័ត្នកុំឲ្យមានឫកធំ ថ្ងៃទី១៤ ខែឧសភា: ចូរចេះបន្ទាបខ្លួនដោយចិត្តស្មោះ ថ្ងៃទី២១ ខែឧសភា: ព្រះយេហូវ៉ាជាអ្នកគង្វាលយើង ថ្ងៃទី២៨ ខែឧសភា: តើអ្នកនឹងដើរជាមួយព្រះឬទេ? ថ្ងៃទី៤ ខែមិថុនា: បទទំនាយរបស់ហូសេជួយយើងដើរជាមួយនឹងព្រះ ថ្ងៃទី១១ ខែមិថុនា: ចូរដើរជាមួយនឹងព្រះនិងច្រូតបានផលល្អ ថ្ងៃទី១៨ ខែមិថុនា: «អស់ទាំងផ្លូវរបស់ព្រះយេហូវ៉ាសុទ្ធតែទៀងត្រង់» ថ្ងៃទី២៥ ខែមិថុនា: មនុស្ស«ពីភាសាផ្សេងៗ»ឮដំណឹងល្អ ថ្ងៃទី២ ខែកក្កដា: ចូរក្លាយជាអ្នកបម្រើ ដែលរីកចម្រើននិងចេះប្រែប្រួល។
◼ ចាប់ពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០០៧ រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០០៨ យើងនឹងសិក្សាសៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំនៅសៀវភៅសិក្សាតាមក្រុមជំនុំ។