សេចក្ដីរំលឹកអំពីមហាសន្និបាត
◼ កម្មវិធី : កម្មវិធីនឹងចាប់ផ្ដើមនៅម៉ោង៨:៥០ព្រឹកគ្រប់ទាំងបីថ្ងៃ។ ទ្វារនឹងបើកនៅម៉ោង៨:០០ព្រឹក។ ពេលដែលបទភ្លេងរាជាណាចក្រចាប់បើក នោះយើងទាំងអស់គ្នាត្រូវទៅកាន់កន្លែងអង្គុយរៀងៗខ្លួនដើម្បីកម្មវិធីអាចចាប់ផ្ដើមប្រកបដោយភាពថ្លៃថ្នូរ។ កម្មវិធីនៅថ្ងៃសុក្រនឹងបញ្ចប់នៅម៉ោង៤:០០រសៀល ថ្ងៃសៅរ៍ម៉ោង៣:៥៥រសៀល ហើយថ្ងៃអាទិត្យម៉ោង៣:១០រសៀល។
◼ ការចតឡានឬម៉ូតូ : នៅគ្រប់កន្លែងមហាសន្និបាតដែលយើងចាត់ចែងនោះ អ្នកអាចចតឡានឬម៉ូតូនិងកង់នៅកន្លែងផ្ញើឡានឬម៉ូតូនិងកង់បានដោយឥតបង់ថ្លៃ។ នាមប័ណ្ណមហាសន្និបាតនឹងប្រើជាគ្រឿងសម្គាល់សម្រាប់ចតឡានឬផ្ញើម៉ូតូនិងកង់។
◼ ការទុកកន្លែងអង្គុយ : យើងអាចទុកកន្លែងអង្គុយសម្រាប់តែអ្នកដែលធ្វើដំណើររួមជាមួយយើងឬក៏រស់នៅក្នុងផ្ទះជាមួយ។
◼ ពេលទទួលទានអាហារថ្ងៃត្រង់ : សូមយកអាហារថ្ងៃត្រង់មកជាមួយ ជាជាងចេញពីកន្លែងមហាសន្និបាតទៅទិញអាហារនៅពេលសម្រាកថ្ងៃត្រង់។ អ្នកអាចយកធុងទឹកកកតូចមួយដែលអាចដាក់នៅក្រោមកៅអីបាន។ ធុងទឹកកកធំៗ វត្ថុដែលធ្វើពីកែវ និងភេសជ្ជៈដែលមានជាតិស្រាមិនអនុញ្ញាតឲ្យយកចូលកន្លែងមហាសន្និបាតទេ។
◼ វិភាគទាន : ការរៀបចំមហាសន្និបាតតាមតំបន់នាំឲ្យមានចំណាយជាច្រើន។ យើងអាចបង្ហាញចិត្តកតញ្ញូដោយធ្វើវិភាគទានស្ម័គ្រចិត្តសម្រាប់កិច្ចការទូទាំងពិភពលោកនៅឯសាលប្រជុំយើងឬនៅកន្លែងមហាសន្និបាត។ វិភាគទានជាសែកឬមូលប្បទានប័ត្រត្រូវសរសេរថាបើកប្រាក់ឲ្យ«Watch Tower»។
◼ ពេលមានគ្រោះថ្នាក់ឬរឿងអាសន្ន : អ្នកធ្វើការខាងការសង្គ្រោះបន្ទាន់បានត្អូញត្អែរថាពួកគាត់បានទទួលការហៅទូរស័ព្ទជាច្រើនអំពីរឿងតូចតាច។ បើអ្នកឃើញមានគ្រោះថ្នាក់នៅឯកន្លែងមហាសន្និបាត សូមប្រាប់ឆ្មាំដែលនៅជិតនោះដើម្បីឲ្យគាត់អាចផ្ដល់ដំណឹងដល់ផ្នែកខាងសង្គ្រោះបន្ទាន់ដើម្បីឲ្យបុគ្គលិកខាងសង្គ្រោះបន្ទាន់របស់យើងអាចប៉ាន់មើលថាតើស្ថានភាពនោះធ្ងន់ធ្ងរប៉ុណ្ណាហើយអាចជួយសង្គ្រោះបាន។
◼ ការថតសំឡេង : ប្រដាប់ថតសំឡេងអាចប្រើបានបើមិនរំខានដល់អ្នកឯទៀត តែមិនត្រូវតភ្ជាប់ទៅនឹងប្រព័ន្ធសំឡេងនិងអគ្គិសនីនៃកន្លែងមហាសន្និបាតទេ។
◼ ទឹកអប់ : ពេលឥឡូវនេះ មហាសន្និបាតភាគច្រើនត្រូវបានធ្វើឡើងនៅកន្លែងបិទជិតដែលមានម៉ាស៊ីនស្រូបខ្យល់ចេញចូល។ ហេតុនេះ បើទឹកអប់មានក្លិនខ្លាំង សូមប្រើតែបន្ដិចបន្តួចបានហើយ ពីព្រោះទឹកអប់បែបនោះអាចបណ្ដាលឲ្យអស់អ្នកដែលមានបញ្ហាខាងផ្លូវដង្ហើមឬបញ្ហាឯទៀតដែលពាក់ព័ន្ធនឹងនេះមានប្រតិកម្ម។—១កូ. ១០:២៤
◼ ក្រដាសសូមរកជួប : ក្រដាសសូមរកជួប (S-43) គួរប្រើដើម្បីផ្ដល់ព័ត៌មានស្តីអំពីអ្នកណាម្នាក់ដែលបង្ហាញចំណាប់អារម្មណ៍ដោយសារយើងបានធ្វើបន្ទាល់ក្រៅផ្លូវការក្នុងអំឡុងមហាសន្និបាត។ អ្នកផ្សាយគួរយកក្រដាសសូមរកជួបមួយឬពីរសន្លឹកមកជាមួយនៅឯមហាសន្និបាត។ ក្រដាសនេះក៏នឹងមាននៅឯមហាសន្និបាតដែរ ខាងផ្នែកទទួលខុសត្រូវសៀវភៅ។ ក្រដាសសូមរកជួបដែលបំពេញរួចហើយ អាចជូនដល់ផ្នែកទទួលខុសត្រូវខាងសៀវភៅឬដល់លេខានៃក្រុមជំនុំរបស់អ្នកពេលត្រឡប់ទៅក្រុមជំនុំវិញ (សូមមើលកិច្ចបម្រើព្រះរាជាណាចក្រយើង ខែកុម្ភៈ ឆ្នាំ២០០៥ ទំព័រ៧)។
◼ នៅភោជនីយដ្ឋាន : នៅកន្លែងជាច្រើន គេមានទម្លាប់ឲ្យលុយបន្ដិចបន្តួចដល់អ្នកបម្រើ។
◼ នៅសណ្ឋាគារ : (១) សូមកុំកក់បន្ទប់លើសពីសេចក្ដីត្រូវការរបស់អ្នក ហើយកុំឲ្យមានមនុស្សស្នាក់នៅក្នុងបន្ទប់លើសចំនួនដែលសណ្ឋាគារបានកំណត់។ (២) បើអ្នកមិនត្រូវការបន្ទប់ដែលបានកក់នោះទេ សូមជូនដំណឹងដល់ម្ចាស់សណ្ឋាគារភ្លាមៗ។ (៣) រទេះដាក់អីវ៉ាន់អាចយកបានកាលណាអ្នកត្រូវការប្រើវាប៉ុណ្ណោះ។ (៤) សូមកុំចម្អិនអាហារក្នុងបន្ទប់ដែលគេមិនអនុញ្ញាតឲ្យចម្អិនអាហារ។ (៥) សូមទុកលុយបន្ដិចបន្តួចឲ្យអ្នកបោសសម្អាតបន្ទប់រាល់ថ្ងៃ។ (៦) ជាគ្រិស្តសាសនិក យើងមិនយកច្រើនហួសហេតុពេកនូវរបស់ដែលសណ្ឋាគារឲ្យដោយឥតគិតថ្លៃដូចជាអាហារពេលព្រឹក កាហ្វេ និងទឹកកកសម្រាប់ភ្ញៀវក្នុងពេលដែលស្នាក់នៅសណ្ឋាគារនោះឡើយ។ (៧) សូមបង្ហាញផលផ្លែវិញ្ញាណបរិសុទ្ធពេលទាក់ទងនឹងអ្នកបម្រើក្នុងសណ្ឋាគារគ្រប់ពេលគ្រប់វេលា។