បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៥/០៧ ទំ. ៧
  • សេចក្ដីជូនដំណឹង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីជូនដំណឹង
  • ២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
km ៥/០៧ ទំ. ៧

សេចក្ដី​ជូន​ដំណឹង

◼ ឧបករណ៍​ផ្សាយ​សម្រាប់​ខែ​មេសា​និង​ឧសភា: ទស្សនាវដ្ដី​ប៉ម​យាម។ ពេល​ត្រឡប់​ទៅ​ជួប​អស់​អ្នក​ដែល​ចាប់​អារម្មណ៍ រួម​បញ្ចូល​អ្នក​ដែល​បាន​ចូល​រួម​ពិធី​បុណ្យ​រំលឹក ឬ​កិច្ច​ប្រជុំ​ផ្សេង​ទៀត ក៏​ប៉ុន្តែ​មិន​មាន​សកម្មភាព​ជា​មួយ​ក្រុម​ជំនុំ សូម​ព្យាយាម​ចាប់​ផ្ដើម​ការ​សិក្សា​ព្រះ​គម្ពីរ ដោយ​ប្រើ​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន។ មិថុនា: សៀវភៅ​គន្លឹះ​នៃ​សុភមង្គល​គ្រួសារ។ កក្កដា​និង​សីហា: សៀវភៅ​ស្តើង​ណា​ដែល​មាន​៣២​ទំព័រ​ដូច​ជា: របៀប​ទទួល​បាន​ជីវិត​ដ៏​គាប់​ចិត្ត ចូរ​សប្បាយ​នឹង​ជីវិត​នៅ​លើ​ផែនដី​ជា​និរន្តរ៍ រដ្ឋាភិបាល​ដែល​នឹង​នាំ​មក​នូវ​ទី​មនោ​រម ​«​មើល! អញ​ធ្វើ​ទាំង​អស់​ឡើង​ជា​ថ្មី​»​ តើ​ព្រះ​ពិត​ជា​ស្រឡាញ់​មនុស្ស​យើង​មែន​ឬ? តើ​អ្វី​ជា​គោល​បំណង​នៃ​ជីវិត? តើ​អ្នក​អាច​រក​ឃើញ​យ៉ាង​ដូច​ម្ដេច? ចូរ​ចាំ​យាម​ចុះ! វិញ្ញាណ​នៃ​មនុស្ស​ស្លាប់ តើ​គេ​អាច​ជួយ​អ្នក​ឬ​ក៏​ធ្វើ​ទុក្ខ​ដល់​អ្នក? តើ​ពិត​ជា​មាន​វិញ្ញាណ​នៃ​មនុស្ស​ស្លាប់​មែន​ឬ? លោក​អ្នក​អាច​ធ្វើ​ជា​មិត្ត​សំ​ឡាញ់​របស់​ព្រះ! ស្មរបន្ទាល់​ព្រះ​យេហូវ៉ា តើ​ពួក​គេ​ជា​អ្នក​ណា? តើ​គេ​ជឿ​អ្វី​ខ្លះ? និង​សៀវភៅ តើ​ព្រះ​តម្រូវ​អ្វី​ពី​យើង?

◼ ក្រុម​អ្នក​ចាស់​ទុំ​គួរ​ពិនិត្យ​មើល​សំបុត្រ​ដែល​ចុះ​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០០៦​ស្តី​អំពី​ការ​ត្រៀម​ខ្លួន​សម្រាប់​គ្រោះ​មហន្តរាយ​ធម្មជាតិ និង​ប្រាកដ​ថា​ពួក​គាត់​មាន​បញ្ជី​ថ្មី​ៗ ស្តី​អំពី​អាសយដ្ឋាន លេខ​ទូរស័ព្ទ​របស់​អ្នក​ផ្សាយ​គ្រប់​គ្នា​ហើយ។ នៅ​តំបន់​ដែល​មាន​គ្រោះ​មហន្តរាយ​ជា​ញឹកញយ ក្រុម​អ្នក​ចាស់​ទុំ​គួរ​សុំ​អ្នក​ផ្សាយ​ឲ្យ​ប្រាប់​ឈ្មោះ​និង​លេខ​ទូរស័ព្ទ​របស់​សាច់​ញាតិ ឬ​មិត្តភក្ដិ ដើម្បី​ពួក​គាត់​អាច​ទាក់ទង​ពេល​មាន​អាសន្ន​កើត​ឡើង។ បន្ថែម​ទៅ​ទៀត​កាលៈទេសៈ​បន្ទាន់​បែប​នេះ ជា​ការ​ល្អ​បើ​អ្នក​ផ្សាយ​ទាក់ទង​ជា​មួយ​អ្នក​ត្រួត​ពិនិត្យ​ក្រុម​សិក្សា​ក្នុង​ក្រុម​ជំនុំ​របស់​គាត់ ឬ​ជា​មួយ​អ្នក​ចាស់​ទុំ​ឯ​ទៀត បើ​ពួក​គាត់​ទៅ​ណា​ឆ្ងាយ​អស់​រយៈ​ពេល​យូរ ឬ​ធ្វើ​ដំណើរ​កម្សាន្ត ទៅ​ធ្វើ​ជំនួញ ឬ​ក៏​ក្នុង​អំឡុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​ដើម។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក