សេចក្ដីជូនដំណឹង
◼ ឧបករណ៍ផ្សាយសម្រាប់ខែកក្កដានិងខែសីហា: សៀវភៅស្តើងណាដែលមាន៣២ទំព័រដែលក្រុមជំនុំនៅមានដូចជា: របៀបទទួលបានជីវិតដ៏គាប់ចិត្ត ចូរសប្បាយនឹងជីវិតនៅលើផែនដីជានិរន្តរ៍! រដ្ឋាភិបាលដែលនឹងនាំមកនូវទីមនោរម «មើល! អញធ្វើទាំងអស់ឡើងជាថ្មី» តើព្រះពិតជាស្រឡាញ់មនុស្សយើងមែនឬ? តើអ្វីជាគោលបំណងនៃជីវិត? តើអ្នកអាចរកឃើញយ៉ាងដូចម្ដេច? ចូរចាំយាមចុះ! វិញ្ញាណនៃមនុស្សស្លាប់ តើគេអាចជួយអ្នកឬក៏ធ្វើទុក្ខដល់អ្នក? តើពិតជាមានវិញ្ញាណនៃមនុស្សស្លាប់មែនឬ? លោកអ្នកអាចធ្វើជាមិត្តសំឡាញ់របស់ព្រះ! ស្មរបន្ទាល់ព្រះយេហូវ៉ា តើពួកគេជាអ្នកណា? តើគេជឿអ្វីខ្លះ? និងសៀវភៅតើព្រះតម្រូវអ្វីពីយើង? កញ្ញា: តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? គួរត្រឡប់ទៅជួបអស់អ្នកដែលទទួលសៀវភៅនេះ ដោយព្យាយាមចាប់ផ្ដើមបង្រៀនព្រះគម្ពីរ។ បើម្ចាស់ផ្ទះមានសៀវភៅនេះ ចូរបង្ហាញពីរបៀបសិក្សាមួយយ៉ាងខ្លីឲ្យគាត់ដឹងពីប្រយោជន៍ បើគាត់រៀនព្រះគម្ពីរ។ តុលា: ស្នើផ្ដល់ទស្សនាវដ្ដីប៉មយាម។ បើម្ចាស់ផ្ទះបង្ហាញចំណាប់អារម្មណ៍ សូមពិភាក្សាអំពីខិត្តប័ណ្ណតើលោកអ្នកចង់រៀនព្រះគម្ពីរទេ? ដោយមានគោលបំណងដើម្បីចាប់ផ្ដើមបង្រៀនព្រះគម្ពីរ។
◼ នៅខែកញ្ញាមានថ្ងៃសៅរ៍និងថ្ងៃអាទិត្យប្រាំ គឺជាខែដ៏ល្អដើម្បីធ្វើត្រួសត្រាយជំនួយ។
◼ ចាប់ផ្ដើមខែកញ្ញា អ្នកត្រួតពិនិត្យមណ្ឌលនឹងថ្លែងសុន្ទរកថាសាធារណៈដែលមានប្រធានបទ«តើអ្វីធ្វើឲ្យព្រះគម្ពីរជាសៀវភៅដ៏ពិត?»។
◼ គឺជាការល្អបើផ្ញើប័ណ្ណនៃអ្នកត្រួសត្រាយពេញពេលទៅការិយាល័យសាខាយ៉ាងហោចណាស់៣០ថ្ងៃមុនបុគ្គលម្នាក់ចង់ចាប់ផ្ដើមធ្វើជាអ្នកត្រួសត្រាយពេញពេល។ លេខាក្រុមជំនុំគួរពិនិត្យមើលបញ្ជីចុះឈ្មោះនោះឲ្យប្រាកដថាពិតជាបំពេញបានត្រឹមត្រូវហើយ។ បើបុគ្គលនោះមិនអាចចាំនូវថ្ងៃខែដែលពួកគេបានជ្រមុជទឹកទេ សូមស្មានហើយកត់ទុកថ្ងៃខែនោះ។ លេខាត្រូវកត់ទុកថ្ងៃខែដែលបានស្មាននោះក្នុងរបាយការណ៍សកម្មភាពផ្សព្វផ្សាយ (Congregation’s Publisher Record—S-21)។
◼ បញ្ជីសារពើភណ្ឌសម្រាប់សៀវភៅផ្សេងៗនិងទស្សនាវដ្ដីទាំងអស់ដែលក្រុមជំនុំស្តុកទុក ត្រូវធ្វើឡើងនៅចំថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៧ ឬក៏ជិតបំផុតនៃថ្ងៃនោះតាមតែលទ្ធភាព។ បញ្ជីសារពើភណ្ឌនោះ គឺស្រដៀងនឹងការរាប់ដែលអ្នកទទួលខុសត្រូវផ្នែកសៀវភៅផ្សេងៗត្រូវធ្វើជារៀងរាល់ខែ ហើយចំនួនសរុបត្រូវកត់លើបញ្ជីសារពើភណ្ឌ (Literature Inventory—S-18)។ ចំនួនសរុបទស្សនាវដ្ដីអាចសួរអ្នកទទួលខុសត្រូវផ្នែកទស្សនាវដ្ដី។ លេខារបស់ក្រុមជំនុំដែលមានភារកិច្ចសម្របសម្រួលគួរត្រួតពិនិត្យបញ្ជីសារពើភណ្ឌ។ គាត់ជាមួយនឹងប្រធានត្រួតពិនិត្យក្នុងក្រុមជំនុំដែលនឹងសម្របសម្រួលនោះ ត្រូវចុះហត្ថលេខាលើក្រដាសដែលត្រូវបំពេញ។ ក្រុមជំនុំនីមួយៗដែលទទួលខុសត្រូវផ្នែកសម្របសម្រួល នឹងទទួលបញ្ជីសារពើភណ្ឌ (Literature Inventory) ចំនួនបីច្បាប់។ សូមផ្ញើច្បាប់ដើមទៅការិយាល័យបកប្រែមិនហួសពីថ្ងៃទី៦ ខែកញ្ញា។ ទុកច្បាប់ចម្លងមួយដើម្បីដាក់ជាមួយឯកសាររបស់អ្នក។ ច្បាប់ទីបីអាចប្រើដើម្បីសរសេរព្រាង។