បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៩/០៧ ទំ. ៥
  • សេចក្ដីជូនដំណឹង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីជូនដំណឹង
  • ២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
km ៩/០៧ ទំ. ៥

សេចក្ដី​ជូន​ដំណឹង

◼ ឧបករណ៍​ផ្សាយ​សម្រាប់​ខែ​កញ្ញា: តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? គួរ​ត្រឡប់​ទៅ​ជួប​អស់​អ្នក​ដែល​ទទួល​សៀវភៅ​នេះ ដោយ​ព្យាយាម​ចាប់​ផ្ដើម​បង្រៀន​គម្ពីរ។ បើ​ម្ចាស់​ផ្ទះ​មាន​សៀវភៅ​នេះ​ហើយ ចូរ​បង្ហាញ​ពី​របៀប​សិក្សា​មួយ​យ៉ាង​ខ្លី​ដើម្បី​ឲ្យ​គាត់​ដឹង​ពី​ប្រយោជន៍ បើ​គាត់​រៀន​ព្រះ​គម្ពីរ។ តុលា: ស្នើ​ផ្ដល់​ទស្សនាវដ្ដី​ប៉ម​យាម។ បើ​ម្ចាស់​ផ្ទះ​បង្ហាញ​ចំណាប់អារម្មណ៍ សូម​ពិភាក្សា​អំពី​ខិត្តប័ណ្ណ​តើ​លោក​អ្នក​ចង់​រៀន​ព្រះ​គម្ពីរ​ទេ? ក្នុង​គោល​បំណង​ដើម្បី​ចាប់​ផ្ដើម​បង្រៀន​គម្ពីរ។ វិច្ឆិកា: សៀវភៅ​រឿង​ព្រះ​គម្ពីរ​របស់​ខ្ញុំ។ ប្រសិន​បើ​ម្ចាស់​ផ្ទះ​ប្រាប់​ថា​អត់​មាន​កូន​ទេ សូម​ផ្ដល់​សៀវភៅ​ស្តើង​ចូរ​ចាំ​យាម​ចុះ! ធ្នូ: សៀវភៅ​បុរស​ឧត្តម​បំផុត​ដែល​ធ្លាប់​រស់​នៅ។ អាច​ផ្ដល់​សៀវភៅ​ចូរ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា ឬ​គន្លឹះ​នៃ​សុភមង្គល​គ្រួសារ​ដែរ។

◼ ខែ​កញ្ញា​ជា​ខែ​ដ៏​ល្អ​សម្រាប់​ធ្វើ​ត្រួសត្រាយ​ជំនួយ ពីព្រោះ​មាន​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អាទិត្យ​ប្រាំ។

◼ ក្រុម​ជំនុំ​ទាំង​ឡាយ​គួរ​ចាប់​ផ្ដើម​ស្នើ​សុំ​សៀវភៅ​ទស្សនាវដ្ដី​ប៉ម​យាម និង​ភ្ញាក់​រឭក! (​Awake!​) ដែល​ផ្គុំ​ចូល​គ្នា​មួយ​ឆ្នាំ សម្រាប់​ឆ្នាំ​២០០៧ លិបិក្រម​សៀវភៅ​ប៉ម​យាម​ឆ្នាំ​២០០៧ (​Watch Tower Publications Index 2007​) និង​បណ្ណាល័យ​ប៉ម​យាម​ដែល​ជា​ស៊ីឌី​ប្រូក្រាម​ឆ្នាំ​២០០៧ (​Watchtower Library​—2007 Edition CD-ROM​) ដែល​ត្រូវ​ដាក់​ជាប់​នឹង​ប័ណ្ណ​ស្នើ​សុំ​ឧបករណ៍​ផ្សាយ​ជា​បន្ទាប់។ សំបុត្រ​ដែល​ថា ​«​សេចក្ដី​ជូន​ដំណឹង​ដល់​ក្រុម​ជំនុំ​ទាំង​ឡាយ​»​ ត្រូវ​ផ្ញើ​ទៅ​ក្រុម​ជំនុំ​ជា​រៀង​រាល់​ខែ​ដោយ​រាយ​នាម​ភាសា​នៃ​ឧបករណ៍​ផ្សាយ​ទាំង​ប៉ុន្មាន​ដែល​អាច​ស្នើ​សុំ​បាន។ សូម​កត់​សម្គាល់​ថា បណ្ណាល័យ​ប៉ម​យាម​សម្រាប់​ឆ្នាំ​២០០៧ គឺ​សម្រាប់​តែ​បង​ប្អូន​ដែល​បាន​ជ្រមុជ​ទឹក​ហើយ និង​អាច​ស្នើ​សុំ​បាន​តាម​រយៈ​ក្រុម​ជំនុំ​តែ​ប៉ុណ្ណោះ។

◼ សុន្ទរកថា​ពិសេស​នៅ​រដូវ​មាន​បុណ្យ​រំលឹក​សម្រាប់​ឆ្នាំ​២០០៨​នឹង​ត្រូវ​ថ្លែង​ក្នុង​អំឡុង​សប្ដាហ៍​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០០៨។ ប្រធាន​នៃ​សុន្ទរកថា​នឹង​ត្រូវ​ជម្រាប​ប្រាប់​នៅ​ពេល​ក្រោយ។ ក្រុម​ជំនុំ​ណា​ដែល​មាន​អ្នក​ត្រួត​ពិនិត្យ​មណ្ឌល​ធ្វើ​ទស្សនកិច្ច ឬ​មាន​សន្និបាត​ចំ​ថ្ងៃ​នោះ សូម​លើក​ទៅ​សប្ដាហ៍​បន្ទាប់។ ក្រុម​ជំនុំ​មិន​គួរ​មាន​សុន្ទរកថា​មុន​សប្ដាហ៍​ថ្ងៃ​ទី​៣១ ខែ​មីនា​នេះ​ឡើយ។

◼ ប្រធាន​ត្រួត​ពិនិត្យ​ឬ​ក៏​អ្នក​ណា​ម្នាក់​ដែល​គាត់​ចាត់​តាំង​គួរ​ត្រួត​ពិនិត្យ​បញ្ជី​គណនេយ្យ​របស់​ក្រុមជំនុំ​នៅ​ខែ​មិថុនា កក្កដា និង​ខែ​សីហា។ ពេល​កិច្ចការ​នេះ​ធ្វើ​រួច​ហើយ សូម​ជម្រាប​ប្រាប់​ក្រុមជំនុំ មុន​នឹង​អាន​សេចក្ដី​រាយ​ការណ៍​ពី​គណនេយ្យ​ជា​បន្ទាប់ (​សូម​មើល​ក្រដាស​ណែនាំ​ដើម្បី​ធ្វើ​គណនេយ្យ​ក្រុម​ជំនុំ Instructions for Congregation Accounting—S-27​)។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក