សេចក្ដីជូនដំណឹង
◼ ឧបករណ៍ផ្សាយសម្រាប់ខែវិច្ឆិកា : សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ។ ប្រសិនបើម្ចាស់ផ្ទះប្រាប់ថាអត់មានកូនទេ សូមផ្ដល់សៀវភៅស្តើងចូរចាំយាមចុះ! ធ្នូ : សៀវភៅបុរសឧត្តមបំផុតដែលធ្លាប់រស់នៅ។ អ្នកក៏អាចផ្ដល់សៀវភៅចូរចូលទៅជិតព្រះយេហូវ៉ា ឬគន្លឹះនៃសុភមង្គលគ្រួសារដែរ។ មករា : សៀវភៅណាដែលមាន១៩២ទំព័រដែលក្រដាសហើរពណ៌ហើយ ឬសៀវភៅណាមួយក៏ដោយដែលបានបោះពុម្ពមុនឆ្នាំ១៩៩១។ បើក្រុមជំនុំគ្មានសៀវភៅចាស់ៗទាំងនោះទេ អាចផ្ដល់សៀវភៅចំណេះ (បើអាចធ្វើបាន) ឬសៀវភៅស្តើងចូរចាំយាមចុះ! កុម្ភៈ : សៀវភៅគន្លឹះនៃសុភមង្គលគ្រួសារ។
◼ នៅខែធ្នូមានថ្ងៃសៅរ៍និងថ្ងៃអាទិត្យប្រាំ គឺជាខែដ៏ល្អដើម្បីធ្វើត្រួសត្រាយជំនួយ។
◼ សៀវភៅទាំងប៉ុន្មានដែលមានមូលដ្ឋានពីគម្ពីរត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អស់អ្នកដែលមានកម្រិតវប្បធម៌ និងជំនឿសាសនាផ្សេងៗ។ អ្នកទទួលខុសត្រូវផ្នែកឧបករណ៍ផ្សាយមានបញ្ជីសៀវភៅទាំងនេះដែលត្រូវការ។
◼ ប្រសិនបើមិនទាន់បានបំពេញលិខិតប្រគល់សិទ្ធិអំណាចទេ សូមបំពេញជាប្រញាប់។ លិខិតប្រគល់សិទ្ធិអំណាចនេះអាចជួយអ្នកពីការបដិសេធការចាក់បញ្ចូលឈាម។ ពួកអ្នកចាស់ទុំនឹងផ្ដល់ជំនួយដោយផ្ទាល់បើត្រូវការ (សូមមើលសន្លឹកបន្ថែមនៃកិច្ចបម្រើព្រះរាជាណាចក្រយើងខែវិច្ឆិកា ឆ្នាំ២០០៦)។
◼ អ្នកផ្សព្វផ្សាយមិនចាំបាច់បំពេញក្រដាសសេចក្ដីរាយការណ៍ការសិក្សា (S-3)រាល់ខែដែលមានសិស្សគម្ពីរទេ។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ពួកគេគួរបន្តសរសេរចំនួនសិស្សគម្ពីរក្នុងក្រដាសសេចក្ដីរាយការណ៍ពីកិច្ចផ្សាយ (S-4)។ ការរៀបចំនេះនឹងត្រូវចាប់ផ្ដើមឡើងជាឆាប់ៗ។ ក្រដាសសេចក្ដីរាយការណ៍ការសិក្សានេះនឹងត្រូវប្រើសម្រាប់រាយការណ៍អំពីក្រុមជំនុំ។