លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើផ្សាយ
សំណួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំណួរនិងចម្លើយនៅឯសាលាកិច្ចបម្រើផ្សាយ សម្រាប់សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៥ ខែវិច្ឆិកា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៧។ អ្នកត្រួតពិនិត្យសាលានឹងដឹកនាំការធ្វើលំហាត់សាឡើងវិញនេះអស់៣០នាទី ដោយផ្អែកលើព័ត៌មានពីសុន្ទរកថាទាំងប៉ុន្មានចាប់ផ្ដើមសប្ដាហ៍ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០០៧។ [សូមកត់សម្គាល់ : កាលបើសំណួរមិនប្រាប់ពីឯកសារយោងណាមួយ នោះអ្នកត្រូវធ្វើការស្រាវជ្រាវដោយខ្លួនឯងដើម្បីបានចម្លើយ]
លក្ខណៈនៃការនិយាយ
១. ហេតុអ្វីក៏សំខាន់ដែលយើងបង្ហាញនូវផលប្រយោជន៍នៃព័ត៌មានដែលយើងថ្លែងនោះ? [ht ទំព័រ៨០ វគ្គ១១, ១២]
២. តើអ្វីជាគោលបំណងចម្បងនៃការបញ្ចប់? [ht ទំព័រ៨១ វគ្គ៤, ៥]
៣. តើអ្វីជាបញ្ហាមួយនៃការកំណត់ពេល? [ht ទំព័រ៨៤ វគ្គ២២]
៤. តើអាចធ្វើយ៉ាងណាដើម្បីឲ្យមានភាពថ្លៃថ្នូរ? [ht ទំព័រ៨៨ វគ្គ១៣, ១៤]
៥. ហេតុអ្វីក៏ឧបករណ៍ដែលយើងប្រើនោះត្រូវស្អាតបាត? [ht ទំព័រ៩១ វគ្គ២៩, ៣០]
សុន្ទរកថាទីមួយ
៦. តើសេចក្ដីប្រាថ្នាដែលនាំឲ្យមានបញ្ហាតែងកើតឡើងយ៉ាងណា? [wt ទំព័រ៤៨ វគ្គ១៣]
៧. តើរឿងអ្វីដែលសាតាំងបានចោទក្នុងសួនអេដែន? [wt ទំព័រ៥០ វគ្គ១]
៨. ជាមនុស្សឥតគ្រប់លក្ខណ៍ តើយើងអាចសឲ្យឃើញថាយើងពិតជាមានភក្ដីភាពចំពោះព្រះយេហូវ៉ាយ៉ាងណាបាន? [wt ទំព័រ៥៦ វគ្គ១៤]
៩. តើសំវិធានការណាដែលប្រកបដោយសេចក្ដីស្រឡាញ់ ដែលព្រះយេហូវ៉ាបានរៀបចំឲ្យយើង? [wt ទំព័រ៦០ វគ្គ១]
១០. តើតាមរបៀបណាដែលសាតាំងល្បួងយើងឲ្យចូលសាសនាក្លែងក្លាយ បើយើងកំពុងតែថ្វាយបង្គំព្រះយេហូវ៉ានោះ? [wt ទំព័រ៧៣ វគ្គ៨]
អំណានព្រះគម្ពីរប្រចាំសប្ដាហ៍
១១. តើបទទំនាយរបស់ហូសេអំពី កណ្ដូបនិងចង្រិតដែលចូលមកយ៉ាងសន្ធឹកនោះ បានសម្រេចនៅសតវត្សរ៍ទីមួយយ៉ាងណា? ហើយនឹងសម្រេចនៅសព្វថ្ងៃនេះយ៉ាងដូចម្ដេច? (យ៉ូល. ២:១-១០, ២៨) [w០៧ ១/១១ «ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅគោលសំខាន់ៗពីសៀវភៅយ៉ូអែល និងអេម៉ុស»]
១២. តើ«កំប្រោងពេញដោយផ្លែរដូវក្ដៅ»តំណាងអ្វី? (អេម. ៨:១, ២) [w០៧ ១/១១ «ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅគោលសំខាន់ៗពីសៀវភៅយ៉ូអែល និងអេម៉ុស»]
១៣. តើក្នុងន័យអ្វីដែលព្រះយេហូវ៉ា‹ប្រែគំនិតពីការអាក្រក់ ដែលទ្រង់ថានឹងធ្វើដល់ក្រុងនីនីវេ›? ហើយគួរមានឥទ្ធិពលយ៉ាងណាមកលើយើង? (យ៉ូណ. ៣:១០) [w០៣ ១/១០ ទំព័រ២៤-២៥]
១៤. តើការដើរតាមព្រះនាមនៃព្រះយេហូវ៉ាមានន័យអ្វី? (មីកា ៤:៥) [w០៣ ១/១១ ទំព័រ២៦ វគ្គ១៩]
១៥. តើពេលណា និងតាមរបៀបណាដែលព្រះយេហូវ៉ាមកឯ«វិហារ»របស់ទ្រង់ដើម្បីវិនិច្ឆ័យទោសនៅសម័យនេះ? (ម៉ាឡ. ៣:១-៣) [reE ប្រអប់នៅទំព័រ៣២; jdE ទំព័រ១៧៩ វគ្គ៣-ទំព័រ១៨១ វគ្គ៦]