បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១២/០៧ ទំ. ៦
  • សេចក្ដីជូនដំណឹង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីជូនដំណឹង
  • ២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
km ១២/០៧ ទំ. ៦

សេចក្ដី​ជូន​ដំណឹង

◼ ឧបករណ៍​ផ្សាយ​សម្រាប់​ខែ​ធ្នូ : សៀវភៅ​បុរស​ឧត្តម​បំផុត​ដែល​ធ្លាប់​រស់​នៅ។ អាច​ផ្ដល់​សៀវភៅ​ចូរ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា ឬ​ក៏​សៀវភៅ​គន្លឹះ​នៃ​សុភមង្គល​គ្រួសារ។ មករា : សៀវភៅ​ណា​ដែល​មាន​១៩២​ទំព័រ​ដែល​ក្រដាស​ហើរ​ពណ៌​ហើយ ឬ​សៀវភៅ​ណា​មួយ​ក៏​ដោយ​ដែល​បាន​បោះ​ពុម្ព​មុន​ឆ្នាំ​១៩៩១។ បើ​ក្រុម​ជំនុំ​គ្មាន​សៀវភៅ​ចាស់​ៗ​ទាំង​នោះ​ទេ អាច​ផ្ដល់​សៀវភៅ​ចំណេះ (​បើ​អាច​ធ្វើ​បាន​) ឬ​សៀវភៅ​ស្តើង​ចូរ​ចាំ​យាម​ចុះ! កុម្ភៈ : សៀវភៅ​គន្លឹះ​នៃ​សុភមង្គល​គ្រួសារ។ មីនា : តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? សូម​ព្យាយាម​ដើម្បី​ចាប់​ផ្ដើម​បង្រៀន​គម្ពីរ។

◼ ប្រធាន​ត្រួត​ពិនិត្យ​គួរ​ចាត់​បុគ្គល​ណា​ម្នាក់​ឲ្យ​ទៅ​ត្រួត​ពិនិត្យ​បញ្ជី​គណនេយ្យ​របស់​ក្រុមជំនុំ​នៅ​ខែ​កញ្ញា តុលា និង​ខែ​វិច្ឆិកា។ បុគ្គល​ដែល​ត្រូវ​ត្រួត​ពិនិត្យ​បញ្ជី​គណនេយ្យ​របស់​ក្រុមជំនុំ​ទាំង​បី​ខែ​នោះ​គួរ​ជា​មនុស្ស​ខុស​ៗ​គ្នា។ ពេល​កិច្ចការ​នេះ​ធ្វើ​រួច​ហើយ សូម​ជម្រាប​ប្រាប់​ក្រុម​ជំនុំ បន្ទាប់​ពី​អាន​សេចក្ដី​រាយ​ការណ៍​ពី​គណនេយ្យ (​សូម​មើល​ក្រដាស​ណែនាំ​ដើម្បី​ធ្វើ​គណនេយ្យ​ក្រុម​ជំនុំ Instructions for Congregation Accounting​—S-27​)។

◼ សូម​កត់​សម្គាល់​ថា ពិធី​បុណ្យ​រំលឹក​នៅ​ឆ្នាំ​២០០៩ នឹង​ធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៩ ខែ​មេសា ក្រោយ​ពី​ថ្ងៃ​លិច។ ការ​ប្រាប់​នូវ​ថ្ងៃ​ខែ​ឲ្យ​ដឹង​ទុក​ជា​មុន​នេះ គឺ​ដើម្បី​ឲ្យ​បងប្អូន​មាន​ឱកាស​អាច​រៀបចំ​ទុក​ជា​មុន ឬ​ធ្វើ​កិច្ច​សន្យា​សម្រាប់​ជួល​កន្លែង​ប្រជុំ​ផ្សេង​ទៀត ក្នុង​ករណី​ដែល​ក្រុម​ជំនុំ​ជា​ច្រើន​ប្រើ​សាល​ប្រជុំ​តែ​មួយ ហើយ​ក្រុម​ជំនុំ​ខ្លះ​ត្រូវ​រក​កន្លែង​ផ្សេង​ទៀត។ ក្នុង​ករណី​នេះ អ្នក​ចាស់​ទុំ​គួរ​ព្រម​ព្រៀង​គ្នា​ជា​មួយ​នឹង​អ្នក​ចាត់​ការ​កន្លែង​នោះ ដើម្បី​ធានា​ថា​មិន​មាន​ការ​រំខាន​ពី​សកម្មភាព​ឯ​ទៀត​នៅ​ក្នុង​សាល​នោះ ហើយ​ដើម្បី​ឲ្យ​ពិធី​បុណ្យ​រំលឹក​អាច​ប្រព្រឹត្ត​ឡើង​ដោយ​មាន​ដំណើរ​ការ​ល្អ និង​មាន​របៀប​រៀប​រយ​ល្អ​ផង​ដែរ។

◼ សូម​កត់​សម្គាល់ ពាក្យ​រាជ​សព្ទ​នឹង​ត្រូវ​ឈប់​ប្រើ​បន្ដិច​ម្ដង​ៗ​ក្នុង​អត្ថបទ​ទាំង​អស់​របស់​យើង។ ស្រប​ទៅ​តាម​គោលការណ៍​ក្នុង​សៀវភៅ​កូរិនថូសទី១ ១៤:៩ យើង​នឹង​ព្យាយាម​ប្រើ​ពាក្យ​ធម្មតា​ដែល​សមរម្យ ដែល​មនុស្ស​ទូទៅ​អាច​យល់​មិន​ថា​គាត់​មាន​អាយុ ឬ​កម្រិត​វប្បធម៌​ណា​ក៏​ដោយ។ យើង​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា យើង​ទទួល​ស្គាល់​ថា​គ្មាន​ពាក្យ​ណា​របស់​មនុស្ស​ដែល​អាច​ពណ៌នា​យ៉ាង​ត្រឹម​ត្រូវ​អំពី​ព្រះ​ដែល​ជា​អ្នក​បង្កើត​របស់​យើង​បាន​ទេ។ ព្រះ​យេហូវ៉ា​ពេញ​ចិត្ត‹ឲ្យ​មនុស្ស​ទាំង​អស់ បាន​ស្គាល់​សេចក្ដី​ពិត›។—១ធី. ២:៤

◼ ចាប់​ពី​ខែ​មករា​ឆ្នាំ​២០០៨ កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ​យើង​នឹង​ត្រូវ​ដូរ​ឈ្មោះ​ទៅ​ជា​កិច្ច​បម្រើ​ព្រះ។

◼ ចាប់​ពី​ខែ​មករា​ឆ្នាំ​២០០៨ ឈ្មោះ​សាសនា​របស់​យើង​នឹង​ត្រូវ​ដូរ​ពី​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ទៅ សាក្សី​ព្រះ​យេហូវ៉ា។ យើង​ខំ​ព្យាយាម​ធ្វើ​ឲ្យ​សៀវភៅ​របស់​យើង​ដែល​ចេញ​ជា​ភាសា​ខ្មែរ​កាន់​តែ​ស្រួល​យល់ ដោយ​ប្រើ​ពាក្យ​ដែល​មនុស្ស​ស្គាល់​ទូទៅ ហើយ​ជៀស​វាង​ពី​ពាក្យ​ណា​ដែល​ទាក់ទិន​នឹង​សាសនា​មិន​ពិត។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក