បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១/០៨ ទំ. ៧
  • សេចក្ដីជូនដំណឹង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីជូនដំណឹង
  • ២០០៨ កិច្ចបម្រើព្រះ
២០០៨ កិច្ចបម្រើព្រះ
km ១/០៨ ទំ. ៧

សេចក្ដី​ជូន​ដំណឹង​

◼ ឧបករណ៍​ផ្សាយ​សម្រាប់​ខែ​មករា : សៀវភៅ​ណា​ដែល​មាន​១៩២​ទំព័រ​ដែល​ក្រដាស​ហើរ​ពណ៌​ហើយ ឬ​សៀវភៅ​ណា​មួយ​ក៏​ដោយ​ដែល​បាន​បោះ​ពុម្ព​មុន​ឆ្នាំ​១៩៩១។ បើ​ក្រុម​ជំនុំ​គ្មាន​សៀវភៅ​ចាស់​ៗ​ទាំង​នោះ​ទេ អាច​ផ្ដល់​សៀវភៅ​ចំណេះ (​បើ​អាច​ធ្វើ​បាន​) ឬ​សៀវភៅ​ស្តើង​ចូរ​ចាំ​យាម​ចុះ! កុម្ភៈ : សៀវភៅ​គន្លឹះ​នៃ​សុភមង្គល​គ្រួសារ។ មីនា : តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? សូម​ព្យាយាម​ដើម្បី​ចាប់​ផ្ដើម​បង្រៀន​គេ​គម្ពីរ។ មេ​សា : ទស្សនាវដ្ដី​ប៉មយាម។ សូម​ខំ​ប្រឹង​ព្យាយាម​ត្រឡប់​ទៅ​ជួប​មនុស្ស​ថ្មី​ៗ​ដែល​ចាប់​អារម្មណ៍​ហើយ​បាន​មក​ស្ដាប់​សុន្ទរកថា​ពិសេស​និង​អស់​អ្នក​ដែល​មក​ចូល​រួម​បុណ្យ​រំលឹក ព្រម​ទាំង​បង​ប្អូន​ដែល​អសកម្ម។ ការ​ធ្វើ​ដូច្នេះ​នឹង​បើក​ឱកាស​ឲ្យ​យើង​អាច​ចាប់​ផ្ដើម​បង្រៀន​អស់​អ្នក​ដែល​មិន​ទាន់​បាន​រៀន​គម្ពីរ។

◼ ខែ​មីនា​គឺ​ជា​ខែ​ល្អ​ដើម្បី​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ជំនួយ ពីព្រោះ​មាន​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អាទិត្យ​ប្រាំ។

◼ ចាប់​ផ្ដើម​ខែ​កុម្ភៈ​និង​មិន​ហួស​ថ្ងៃ​ទី​២ ខែ​មីនា សុន្ទរកថា​ថ្មី​របស់​អ្នក​ត្រួត​ពិនិត្យ​មណ្ឌល​មាន​ចំណង​ជើង​ថា ​«​ពេល​កើត​ទុក្ខ តើ​យើង​អាច​ទទួល​ជំនួយ​មក​ពី​ណា?​»។

◼ ក្រុម​ជំនុំ​ទាំង​ឡាយ​គួរ​រៀបចំ​ឲ្យ​បាន​ល្អ ដើម្បី​ធ្វើ​ពិធី​បុណ្យ​រំលឹក​ឆ្នាំ​នេះ គឺ​នៅ​ថ្ងៃ​សៅរ៍ ទី​២២ ខែ​មីនា​បន្ទាប់​ពី​ថ្ងៃ​លិច។ ទោះ​បី​សុន្ទរកថា​អាច​ចាប់​ផ្ដើម​មុន​ថ្ងៃ​លិច​ក៏​ដោយ តែ​ការ​ហុច​វត្ថុ​តំណាង​នោះ មិន​គួរ​ចាប់​ផ្ដើម​ទាល់​តែ​ក្រោយ​ថ្ងៃ​លិច។ សូម​រក​ប្រភព​ព័ត៌មាន​តាម​តំបន់​ដើម្បី​ដឹង​ថា ថ្ងៃ​លិច​នៅ​ម៉ោង​ប៉ុន្មាន​ក្នុង​តំបន់​អ្នក។ យក​ល្អ​ឲ្យ​ក្រុម​ជំនុំ​នីមួយ​ៗ​ធ្វើ​ពិធី​បុណ្យ​រំលឹក​ដោយ​ឡែក​ៗ​ពី​គ្នា។ ក៏​ប៉ុន្តែ ការ​ប្រារព្ធ​ពិធី​បុណ្យ​រំលឹក​ដោយ​ឡែក​ៗ​ពី​គ្នា​នេះ មិន​តែង​តែ​អាច​ធ្វើ​ឡើង​រាល់​ដង​នោះ​ទេ។ នៅ​តំបន់​ណា​ដែល​ក្រុម​ជំនុំ​ជា​ច្រើន​ប្រើ​សាល​ប្រជុំ​តែ​មួយ នោះ​ប្រហែល​ជា​ក្រុម​ជំនុំ​មួយ​ឬ​ក្រុម​ជំនុំ​ឯ​ទៀត​អាច​ប្រើ​កន្លែង​ផ្សេង​ទៀត​នៅ​យប់​នោះ។ ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន គួរ​មាន​យ៉ាង​តិច​បំផុត​៤០​នាទី​រវាង​កម្មវិធី​ក្រុម​ជំនុំ​ទាំង​ពីរ ដើម្បី​ឲ្យ​ទាំង​អស់​គ្នា​អាច​ទទួល​ប្រយោជន៍​យ៉ាង​ពេញលេញ​ពី​ការ​សេពគប់​បន្ទាប់​ពី​ពិធី​នោះ​ចប់។ បន្ថែម​ទៅ​ទៀត​គួរ​រៀបចំ​សម្រួល​ចរាចរណ៍​ធ្វើ​ដំណើរ​និង​ការ​ផ្ញើ​រថយន្ត ម៉ូតូ កង់​រួម​ទាំង​កន្លែង​ឲ្យ​អ្នក​ជិះ​ចុះ​និង​ឡើង។ ពួក​អ្នក​ចាស់​ទុំ​គួរ​សម្រេច​ថា ការ​រៀបចំ​ណា​គឺ​ល្អ​បំផុត​តាម​តំបន់។

◼ លេខាធិការ​ក្រុម​ជំនុំ​គួរ​ដឹង​ប្រាកដ​ថា ខ្លួន​គាត់​ពិត​ជា​មាន​សំបុត្រ​តែងតាំង​អ្នក​ត្រួសត្រាយ​របស់​អ្នក​ត្រួសត្រាយ​ពេញ​ពេល​ម្នាក់​ៗ​ក្នុង​ក្រុម​ជំនុំ (​pioneer appointment letter​—S-​202​)។ បើ​អត់​មាន សូម​សរសេរ​ទៅ​ការិយាល័យ​សាខា។

◼ សូម​ជម្រាប​បង​ប្អូន​ថា ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០០៨ អត្ថបទ​សិក្សា​នីមួយ​ៗ​ក្នុង​ទស្សនាវដ្ដី​ប៉មយាម គឺ​ខ្លី​ជាង​អត្ថបទ​ពី​មុន។ ហេតុ​នេះ​ហើយ យើង​មាន​ពេល​ច្រើន​ជាង​ពិនិត្យ​មើល​ចំណុច​សំខាន់​ៗ​ពី​បទ​គម្ពីរ​ក្នុង​អំឡុង​ពេល​សិក្សា។ យើង​សូម​លើក​ទឹក​ចិត្ត​បង​ប្អូន​ឲ្យ​ពិនិត្យ​មើល​បទ​គម្ពីរ​ទាំង​អស់​ដែល​មិន​ទាន់​បាន​ដក​ស្រង់​ចេញ​ហើយ​ធ្វើ​ដូច​នេះ​រៀង​រាល់​សប្ដាហ៍។ ជួន​កាល​នៅ​មុន​បទ​គម្ពីរ​ខ្លះ​មាន​ពាក្យ​ថា​«​សូម​អាន​»​ ដូច្នេះ​សូម​បើក​មើល​និង​ពិគ្រោះ​បទ​គម្ពីរ​នោះ​ក្នុង​អំឡុង​ពេល​សិក្សា​ទស្សនាវដ្ដី​ប៉មយាម។ ប្រសិន​បើ​មាន​ពេល​គ្រប់​គ្រាន់ អាច​អាន​បទ​គម្ពីរ​ផ្សេង​ទៀត​ផង​ដែរ។ នៅ​ក្នុង​អត្ថបទ​ខ្លះ​ក៏​ប្រហែល​ជា​មាន​ពាក្យ​ថា​«​សូម​ពិនិត្យ​បន្ថែម​»​ដែល​ពាក្យ​នេះ​មាន​នៅ​មុន​បទ​គម្ពីរ។ ដោយ​សារ​បទ​គម្ពីរ​ទាំង​នេះ​មិន​ទាក់​ទង​ចំ​ៗ​នឹង​គោល​ចំណុច​ក្នុង​វគ្គ​ទេ ធម្មតា​យើង​មិន​អាន​បទ​គម្ពីរ​នោះ​ក្នុង​អំឡុង​ពេល​សិក្សា​ឡើយ។ យ៉ាង​ណា​ក៏​ដោយ បទ​គម្ពីរ​ទាំង​នោះ​មាន​ព័ត៌មាន​បន្ថែម​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ ឬ​មាន​ចំណុច​ឯ​ទៀត​ជួយ​យើង​យល់​ចំណុច​សំខាន់​ដែល​ត្រូវ​ពិគ្រោះ។ យើង​សូម​លើក​ទឹក​ចិត្ត​បង​ប្អូន​ឲ្យ​អាន​បទ​គម្ពីរ​ទាំង​អស់​នោះ​ពេល​ដែល​រៀបចំ​សិក្សា​ទស្សនាវដ្ដី​ប៉មយាម។ ដោយ​ធ្វើ​ដូច្នេះ បង​ប្អូន​ប្រហែល​ជា​អាច​លើក​ឡើង​បទ​គម្ពីរ​ក្នុង​ចម្លើយ​របស់​ខ្លួន។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក