បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ២/០៨ ទំ. ១០
  • ភ័ស្ដុតាងដែលបង្ហាញពីជំនឿមាំមួន!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ភ័ស្ដុតាងដែលបង្ហាញពីជំនឿមាំមួន!
  • ២០០៨ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • «ទីបន្ទាល់ដល់អស់ទាំងសាសន៍»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • តើយើងកំពុងតែរស់នៅ«ជាន់ក្រោយបង្អស់»ឬ?
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • តើពិភពលោកនេះជិតមកដល់ទីបញ្ចប់ឬ?
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • «ចូរទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយទៅជាអ្នកកាន់តាមខ្ញុំ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
២០០៨ កិច្ចបម្រើព្រះ
km ២/០៨ ទំ. ១០

ភ័ស្តុតាង​ដែល​បង្ហាញ​ពី​ជំនឿ​មាំមួន!

១ ពួក​សាវ័ក​បាន​ប្រុង​ស្ដាប់​ព្រះ​យេស៊ូ​រៀប​រាប់​អំពី​វត្តមាន​របស់​ទ្រង់ និង​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក។ នៅ​គ្រា​ចុង​បញ្ចប់​នោះ នឹង​មាន​ព្រឹត្ដិការណ៍​ដែល​ធ្វើ​ឲ្យ​ពិបាក​ចិត្ត​កើត​ឡើង​ដល់​មនុស្ស​ជាតិ ដូច​ជា​សង្គ្រាម ការ​ខ្វះ​អាហារ រញ្ជួយ​ផែនដី និង​រោគ​រាតត្បាត​ជា​ដើម។ បន្ទាប់​មក ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ថា នឹង​មាន​មនុស្ស​ដែល​ស្អប់​អ្នក​កាន់​តាម​ទ្រង់ ធ្វើ​ឲ្យ​មាន​សេចក្ដី​វេទនា ព្រម​ទាំង​សម្លាប់​ពួក​គាត់​ដែរ។ អ្នក​ប្រកាស​ទំនាយ​មិន​ពិត​នឹង​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​វង្វេង។ ណា​មួយ​ទៀត សេចក្ដី​ស្រឡាញ់​របស់​មនុស្ស​ជា​ច្រើន​នឹង​រសាយ​អស់​ទៅ។

២ បន្ទាប់​ពី​ព្រះ​យេស៊ូ​មាន​ប្រសាសន៍​អំពី​ព្រឹត្ដិការណ៍​អាក្រក់​ទាំង​នោះ ពួក​សាវ័ក​ពិត​ជា​ឆ្ងល់​ណាស់​ពេល​ទ្រង់​មាន​ប្រសាសន៍​បន្ថែម​ថា ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ​នឹង​ត្រូវ​ផ្សព្វផ្សាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែនដី ដើម្បី​ឲ្យ​ប្រជាជាតិ​ទាំង​ឡាយ​បាន​ឮ។ (​ម៉ាថ. ២៤:៣​-​១៤​) យើង​ឃើញ​ទំនាយ​ដ៏​អស្ចារ្យ​នេះ​បាន​សម្រេច​យ៉ាង​ល្អ​ប្រសើរ​នៅ​សព្វ​ថ្ងៃ​នេះ។ ទោះបី​យើង​រស់​នៅ​សម័យ​ដែល​ពោរ​ពេញ​ទៅ​ដោយ​គ្រោះ​ថ្នាក់​ក៏​ដោយ សាក្សី​របស់​ព្រះ​យេហូវ៉ា​នៅ​តែ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​យ៉ាង​ខ្នះខ្នែង។ សេចក្ដី​ស្រឡាញ់​របស់​មនុស្ស​ក្នុង​ពិភពលោក​នេះ​តែង​តែ​រសាយ​អស់​ទៅ តែ​សេចក្ដី​ស្រឡាញ់​របស់​យើង​រឹតតែ​ខ្លាំង​ឡើង​ៗ។ ទោះបី​«​គ្រប់​ទាំង​សាសន៍​»​ស្អប់​យើង​ក្ដី យើង​នៅ​តែ​ផ្សព្វផ្សាយ​ស្ទើរតែ​គ្រប់​ប្រទេស។

៣ ដូច​បាន​បង្ហាញ​នៅ​តារាង​ទំព័រ​៣ ទៅ​ទំព័រ​៨ ការ​ពិនិត្យ​មើល​ឡើង​វិញ​អំពី​សកម្មភាព​របស់​សាក្សី​ព្រះ​យេហូវ៉ា​ក្នុង​អំឡុង​ឆ្នាំ​កិច្ច​បម្រើ​២០០៧ ពិត​ជា​លើក​ទឹក​ចិត្ត​យើង​មែន! រាល់​ឆ្នាំ អស់​រយៈ​១៦​ឆ្នាំ​ជា​បន្តបន្ទាប់​មក​ហើយ​ដែល​យើង​បាន​ចំណាយ​ពេល​ច្រើន​ជាង​មួយ​ពាន់​លាន​ម៉ោង ក្នុង​ការ​ផ្សព្វផ្សាយ​និង​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស! នេះ​ជា​ភ័ស្តុតាង​ដែល​បង្ហាញ​ថា សាក្សី​របស់​ព្រះ​យេហូវ៉ា​មាន​ជំនឿ​មាំមួន​ណាស់! ប្រសិន​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​កិច្ច​បម្រើ​២០០៦ យើង​បាន​ឃើញ​ការ​រីក​ចម្រើន​ក្នុង​ចំនួន​អ្នក​ត្រួសត្រាយ​ពេញ​ពេល​កើន​ឡើង​៥,៨​ភាគ​រយ អ្នក​ផ្សាយ​៣,១​ភាគ​រយ សិស្ស​គម្ពីរ​៤,៤​ភាគ​រយ និង​អ្នក​ដែល​បាន​ជ្រមុជ​ទឹក​២០,១​ភាគ​រយ។ ឥឡូវ​នេះ​មាន​មនុស្ស​ជិត​៧​លាន​នាក់​ដែល​កំពុង​តែ​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់។ គ្មាន​គ្រា​ណា​មួយ​ក្នុង​ប្រវត្ដិសាស្ត្រ​មនុស្ស​ដែល​មាន​ចំនួន​ច្រើន​ជាង​នេះ​ទេ។ នេះ​ពិត​ជា​នាំ​ឲ្យ​យើង​មាន​ចិត្ត​រំភើប​ខ្លាំង​ណាស់! ពេល​ពិនិត្យ​មើល​តារាង​នេះ តើ​មាន​ចំណុច​អ្វី​ដែល​បាន​លើក​ទឹក​ចិត្ត​បង​ប្អូន?

៤ សូម្បី​តែ​សេចក្ដី​រាយ​ការណ៍​ទាំង​នេះ​គឺ​អស្ចារ្យ​មែន​ក៏​ដោយ គួរ​គប្បី​ឲ្យ​យើង​ចាំ​ថា នេះ​តំណាង​មនុស្ស​ដែល​បាន​បង្ហាញ​ជំនឿ​របស់​ខ្លួន! សូម​ពិចារណា​គំរូ​មួយ។ បង​ប្រុស​ឈ្មោះ​គីលើម៉ូ​បាន​កើត​នៅ​ប្រទេស​បូលីវី​នៅ​ឆ្នាំ​១៩៣៥ និង​បាន​ធំ​ឡើង​នៅ​ប្រទេស​នោះ។ ហើយ​តាំង​ពី​អាយុ​៩​ឆ្នាំ​មក​គាត់​ធ្វើ​ការ​នៅ​ចម្ការ​ដែល​គេ​ផលិត​កូកាអ៊ីន។ តាំង​ពី​កុមារភាព​មក គាត់​ចេះ​តែ​ទំពា​ស្លឹក​នោះ​ដើម្បី​ជួយ​បន្ធូរ​ភាព​តប់​ប្រមល់ និង​ការ​នឿយ​ហត់​ពី​ការងារ។ ក្រោយ​មក​គាត់​បាន​ពិសា​ស្រា​ហួស​ប្រមាណ​និង​ជក់​បារី​ដែរ។ នៅ​ពេល​បង​គីលើម៉ូ​ចាប់​ផ្ដើម​រៀន​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​តម្រូវ​ពី​គាត់ នោះ​គាត់​លែង​ជក់​បារី​និង​ពិសា​ស្រា​ហួស​ប្រមាណ​ទៀត។ តែ​ការ​លះបង់​ចោល​ទម្លាប់​ទំពា​ថ្នាំ​ញៀន​ដែល​គាត់​មាន​តាំង​ពី​ក្មេង​មក​នោះ គឺ​ឧបសគ្គ​ធំ​បំផុត​សម្រាប់​គាត់។ គាត់​បាន​អធិដ្ឋាន​ដោយ​ឥត​ឈប់​ឈរ ហើយ​បាន​យក​ឈ្នះ​លើ​ទម្លាប់​នេះ។ ដោយ​លែង​មាន​ទម្លាប់​អាក្រក់​ទាំង​នោះ គាត់​បាន​ជ្រមុជ​ទឹក។ គាត់​មាន​ប្រសាសន៍​ថា​៖ ​«​ឥឡូវ​ខ្ញុំ​ស្អាត​ស្អំ ហើយ​សប្បាយ​ចិត្ត​ណាស់​»។

៥ ព្រះ​យេហូវ៉ា​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​នឹង​មនុស្ស​មែន។ ទ្រង់​ប្រាថ្នា​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​ប្រែ​ចិត្ត។ (​២ពេ. ៣:៩​) នេះ​ជា​សេចក្ដី​ប្រាថ្នា​របស់​យើង​ដែរ។ ដូច្នេះ សូម​ជំរុញ​ខ្លួន​ឲ្យ​ធ្វើ​ទាំង​អស់ អស់​ពី​សមត្ថភាព​ដើម្បី​បន្ត​ជួយ​អ្នក​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​ឲ្យ​ស្គាល់ និង​ស្រឡាញ់​ព្រះ​យេហូវ៉ា​ដូច​យើង​ដែរ។

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

១​. តើ​ព្រះ​យេស៊ូ​បាន​ទាយ​អំពី​ព្រឹត្ដិការណ៍​ដែល​ធ្វើ​ឲ្យ​ពិបាក​ចិត្ត​ណា​ខ្លះ?

២​. ហេតុ​អ្វី​ការ​ផ្សាយ​ដំណឹង​ល្អ​នៅ​ទូ​ទាំង​ពិភពលោក​ជា​ការ​អស្ចារ្យ​ម្ល៉េះ?

៣​. ចំពោះ​សេចក្ដី​រាយ​ការណ៍​ពី​ទូ​ទាំង​ពិភពលោក តើ​បង​ប្អូន​កត់​សម្គាល់​ចំណុច​អ្វី​ខ្លះ​ដែល​គួរ​លើក​ទឹក​ចិត្ត?

៤​. តើ​បុរស​ម្នាក់​ត្រូវ​យក​ឈ្នះ​នឹង​បញ្ហា​អ្វី​ខ្លះ មុន​គាត់​បាន​ជ្រមុជ​ទឹក?

៥​. តើ​អ្វី​ជា​សេចក្ដី​ប្រាថ្នា​របស់​យើង?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក