លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើផ្សាយ
សំណួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំណួរនិងចម្លើយនៅឯសាលាកិច្ចបម្រើផ្សាយ សម្រាប់សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៣ ខែមីនា ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០០៨។ អ្នកត្រួតពិនិត្យសាលានឹងដឹកនាំការធ្វើលំហាត់សាឡើងវិញនេះអស់៣០នាទី ដោយផ្អែកលើព័ត៌មានពីសុន្ទរកថាទាំងប៉ុន្មានចាប់ផ្ដើមសប្ដាហ៍ថ្ងៃទី៣ ខែមីនា ឆ្នាំ២០០៨។ [សូមកត់សម្គាល់ : កាលបើសំណួរមិនប្រាប់ពីឯកសារយោងណាមួយ នោះអ្នកត្រូវធ្វើការស្រាវជ្រាវដោយខ្លួនឯងដើម្បីបានចម្លើយ]
លក្ខណៈនៃការនិយាយ
១. ហេតុអ្វីការផ្អាកដើម្បីបញ្ជាក់ចំណុចគឺមានប្រសិទ្ធភាព? [ht ទំព័រ២៤ វគ្គ២៥, ២៦]
២. ហេតុអ្វីមានប្រយោជន៍ដោយទុកពេលឲ្យអ្នកស្ដាប់រកបទគម្ពីរដែលយើងចង់អាន? [ht ទំព័រ២៦ វគ្គ៥]
៣. តើមានវិធីណាខ្លះដែលមានប្រសិទ្ធភាពក្នុងការលើកទឹកចិត្តអ្នកស្ដាប់ឲ្យពិនិត្យមើលបទគម្ពីរ? [ht ទំព័រ២៧-២៨ វគ្គ១០-១៧]
៤. តើយើងអាចសង្កត់សំឡេងលើពាក្យសំខាន់ៗក្នុងបទគម្ពីរយ៉ាងដូចម្ដេច? [ht ទំព័រ៣១ វគ្គ៦-១២]
៥. តើយើងអាចកត់សម្គាល់នូវពាក្យគន្លឹះយ៉ាងដូចម្ដេច? [ht ទំព័រ៣២ វគ្គ១៨]
សុន្ទរកថាទី១
៦. តើការទទួលភាពគ្រប់លក្ខណ៍ជាមនុស្សរួមបញ្ចូលអ្វីខ្លះ? [wt ទំព័រ៩៧ វគ្គ១៤]
៧. តើពួកគ្រិស្តសាសនិកសម័យដើមទទួលស្គាល់ថា គេមានឯកសិទ្ធិនិងភារកិច្ចអ្វី? [w០៦ ១/២ ទំព័រ២៩ វគ្គ៩]
៨. ហេតុអ្វីបានជាត្រូវត្រួតពិនិត្យឲ្យបានដិតដល់ពេលរៀបចំពិធីជួបជុំគ្នានោះ? (ចោទិ. ២២:៨) [w០៦ ១/៣ ទំព័រ២៣ វគ្គ១៥]
៩. ហេតុអ្វីត្រូវមានតុល្យភាពពេលពិគ្រោះរឿងសុខភាពជាមួយអ្នកឯទៀត? [w០៦ ១/៣ ទំព័រ២៨ វគ្គ១៤]
១០. តើតាមរបៀបណាដែលសាតាំងប្រើ«ការដែលស្រឡាញ់ប្រាក់»ជាអន្ទាក់ដែលនាំទៅដល់ក្ដីអន្តរាយ? (១ធី. ៦:១០) [wt ទំព័រ១០៣ វគ្គ៥]
អំណានគម្ពីរប្រចាំសប្ដាហ៍
១១. ហេតុអ្វីបានជាព្រះយេស៊ូបន្ទោសបុរសម្នាក់ដែលហៅទ្រង់ថា «លោកគ្រូល្អ»? (ម៉ាក. ១០:១៧, ១៨) [w០៨ ១/២ «ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ គោលសំខាន់ៗពីសៀវភៅម៉ាកុស»]
១២. ដោយព្រះយេស៊ូបានប្រៀបសាសន៍អ៊ីស្រាអែលដូចនឹងដើមល្វា តើទ្រង់ចង់បញ្ជាក់ពីអ្វី? (ម៉ាក. ១១:១២-១៤, ២០, ២១) [w០៣ ១៥/៥-E ទំព័រ២៦ វគ្គ២-៣]
១៣. ទេវតាកាព្រីយ៉ែលប្រាប់នាងម៉ារាថា នាងនឹង«មានគភ៌»ដោយសារសកម្មពលព្រះសណ្ឋិតលើនាង ហើយមហិទ្ធិឫទ្ធិរបស់ទ្រង់នឹងមកគ្របបាំងនាងដូចស្រមោល តើសម្ដីរបស់ទេវតានេះមានន័យអ្វី? (លូ. ១:៣០, ៣១, ៣៤, ៣៥, កំណែជាអក្សរទ្រេត) [w០៨ ១/៣ «ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ គោលសំខាន់ៗពីសៀវភៅលូកា»; it-2-E ទំព័រ៥៦ វគ្គ២]
១៤. តើសាវ័ករបស់លោកយេស៊ូបំពាន‹ច្បាប់ថ្ងៃឈប់សំរាក›ទេ? (លូ. ៦:១, ២) [gt ជំពូក៣១]
១៥. តើយើងអាចទាញយកមេរៀនអ្វីពីដំបូន្មានដែលលោកយេស៊ូឲ្យនាងម៉ាថា? (លូ. ១០:៤០-៤២) [w៩៩ ១/៩-E ទំព័រ៣១]