បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៦/០៨ ទំ. ៥
  • សេចក្ដីជូនដំណឹង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីជូនដំណឹង
  • ២០០៨ កិច្ចបម្រើព្រះ
២០០៨ កិច្ចបម្រើព្រះ
km ៦/០៨ ទំ. ៥

សេចក្ដី​ជូនដំណឹង

◼ ឧបករណ៍​ផ្សាយ​សម្រាប់​ខែ​មិថុនា : ព្រះ​គម្ពីរ បន្ទូល​នៃ​ព្រះ​ឬ​ក៏​ពាក្យ​សំ​ដី​នៃ​មនុស្ស? ក្រុម​ជំនុំ​ណា​ដែល​មិន​មាន​សៀវភៅ​នេះ​អាច​ផ្ដល់​សៀវភៅ​ចូរ​ថ្វាយ​បង្គំ​ព្រះ​ពិត​តែ​មួយ។ កក្កដា និង​សីហា : សៀវភៅ​ស្តើង​ណា​ដែល​មាន​៣២​ទំព័រ​ដូច​ជា : តើ​ព្រះ​ពិត​ជា​ស្រឡាញ់​មនុស្ស​យើង​មែន​ឬ? របៀប​ទទួល​បាន​ជីវិត​ដ៏​គាប់​ចិត្ត ចូរ​សប្បាយ​នឹង​ជីវិត​នៅ​លើ​ផែនដី​ជា​និរន្តរ៍! រដ្ឋាភិបាល​ដែល​នឹង​នាំ​មក​នូវ​ទី​មនោរម ​«​មើល! អញ​ធ្វើ​ទាំងអស់​ឡើង​ជា​ថ្មី​»​ តើ​អ្វី​ជា​គោល​បំណង​នៃ​ជីវិត? តើ​អ្នក​អាច​រក​ឃើញ​យ៉ាង​ដូច​ម្ដេច? ចូរ​ចាំ​យាម​ចុះ! វិញ្ញាណ​នៃ​មនុស្ស​ស្លាប់ តើ​គេ​អាច​ជួយ​អ្នក​ឬ​ក៏​ធ្វើ​ទុក្ខ​ដល់​អ្នក? តើ​ពិត​ជា​មាន​វិញ្ញាណ​នៃ​មនុស្ស​ស្លាប់​មែន​ឬ? លោក​អ្នក​អាច​ធ្វើ​ជា​មិត្ត​សំ​ឡាញ់​របស់​ព្រះ! ស្មរបន្ទាល់​ព្រះ​យេហូវ៉ា តើ​ពួក​គេ​ជា​អ្នក​ណា? តើ​គេ​ជឿ​អ្វី​ខ្លះ? និង​សៀវភៅ​ស្តើង​តើ​ព្រះ​តម្រូវ​អ្វី​ពី​យើង? កញ្ញា : តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? ពេល​ជួប​គេ​ជា​លើក​ដំបូង សូម​ព្យាយាម​ដើម្បី​ចាប់​ផ្ដើម​បង្រៀន​គម្ពីរ។ បើ​ម្ចាស់​ផ្ទះ​មាន​សៀវភៅ​នេះ​ហើយ សូម​បង្ហាញ​ឲ្យ​គាត់​ដឹង​ពី​ប្រយោជន៍​ដែល​មក​ពី​សៀវភៅ​នេះ​ដោយ​បង្ហាញ​យ៉ាង​ខ្លី​នូវ​របៀប​សិក្សា​គម្ពីរ។

◼ នៅ​ខែ​សីហា​មាន​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អាទិត្យ​ប្រាំ គឺ​ជា​ខែ​ដ៏​ល្អ​ដើម្បី​ត្រួសត្រាយ​ជំនួយ។

◼ ប្រធាន​ត្រួត​ពិនិត្យ​គួរ​ចាត់​បុគ្គល​ណា​ម្នាក់​ឲ្យ​ទៅ​ត្រួត​ពិនិត្យ​គណនី​របស់​ក្រុម​ជំនុំ​សម្រាប់​ខែ​មីនា មេ​សា និង​ខែ​ឧសភា។ ពេល​ធ្វើ​កិច្ចការ​នេះ​រួច​រាល់​ហើយ សូម​ជម្រាប​ប្រាប់​ក្រុម​ជំនុំ បន្ទាប់​ពី​អាន​សេចក្ដី​រាយ​ការណ៍​ពី​គណនី (​សូម​មើល​ក្រដាស​ណែនាំ​ដើម្បី​ធ្វើ​គណនេយ្យ​ក្រុម​ជំនុំ Instructions for Congregation Accounting—S-27​)។

◼ គឺ​ជា​ការ​ល្អ​បើ​ផ្ញើ​ប័ណ្ណ​នៃ​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​ទៅ​ការិយាល័យ​សាខា​យ៉ាង​ហោច​ណាស់​៣០​ថ្ងៃ​មុន​បុគ្គល​ម្នាក់​ចង់​ចាប់​ផ្ដើម​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល។ លេខា​ក្រុម​ជំនុំ​គួរ​ពិនិត្យ​មើល​បញ្ជី​ចុះ​ឈ្មោះ​នោះ​ឲ្យ​ប្រាកដ​ថា​ពិត​ជា​បំពេញ​បាន​ត្រឹម​ត្រូវ​ហើយ។ បើ​បុគ្គល​នោះ​មិន​អាច​ចាំ​នូវ​ថ្ងៃ​ខែ​ដែល​ពួក​គេ​បាន​ជ្រមុជ​ទឹក​ទេ សូម​ស្មាន​ហើយ​កត់​ទុក​ថ្ងៃ​ខែ​នោះ។ លេខា​ត្រូវ​កត់​ទុក​ថ្ងៃ​ខែ​ដែល​បាន​ស្មាន​នោះ​ក្នុង​របាយ​ការណ៍​សកម្មភាព​ផ្សព្វ​ផ្សាយ (​Congregation’s Publisher Record—S-21​)។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក